ភាគទី ៤១ : រឿងហួសព្រំដែន

507 23 10
                                    

"ហឺម...នេះជាកន្លែងណា?"។ កែវភ្នែកស្រទន់ក៏បើកឡើងហើយឃើញខ្លួននៅកណ្តាលទីប្រជុំជនមួយដែលដែលមានមនុស្សមិនសូវកុះករទេហើយនាងក៏ងាកឆ្វេងស្តាំដោយងឿងឆ្ងល់។

" ជេន !!! ជាឯងពិតទេ ជេន ?"។ កែវភ្នែកគេក៏ក្រលេកទៅចំនឹងផ្ទៃមុខនារីម្នាក់ដែមើលមកគេដោយមុខស្មើហើយនាងក៏បោះជំហានចាកចេញទៅដោយមិនតបនិង ជូលៀ ។

" ជេន !!! ឈប់សិន?!! ហេតុអីឯងគេចមុខខ្ញុំ? ជេន !!! ខ្ញុំចង់សួរឯងពីរឰងខ្លះ! ឈប់សិន!!"។  ជូលៀ ខំស្រែកហៅនាងហើយពេលនោះ ជេន ក៏ឈប់មុននិងគេក៏បែរមករក ជូលៀ ។

"រឿងទាក់ទងនិងហាងនំគឺខ្ញុំមិនដឹងទេ! គ្រប់យ៉ាងគឺឯងជាអ្នកសាង! ខ្ញុំមិនដឹងអីទេ ជូ !"។ ជេន តបមកវិញបែបហើយ ជូលៀ ក៏បើកភ្នែកមធំៗហើយនាងក៏ក្រវីក្បាលមុននិងបោះជំហានចូលទៅ។

"តែខ្ញុំមិនបាននិយាយថាឲ្យឯងលក់ហាងទេ? ហេតុអីក៏ឯងថាខ្ញុំជាអ្នកធ្វើទៅវិញ? ជេន ?! ជេន ឯងទៅទីណាហើយ-"។ កែវភ្នែកកករកេកមើលជុំវិញខ្លួនប្រឹងរកមើល ជេន តែនាងក៏ត្រូវប្រទះនឹងបុរសម្បាក់មានរាងខ្ពស់ពីក្រោយខ្នងហើយញញឹមដាក់នាងដោយស្រទន់ជាស្នាមញញឹមដែល ជូលៀ នឹកនាបំផុត។

" ប្រេនដន !!!"។ ជូលៀ សម្លឹងគេដោយកែវភ្នែកភ្ញាក់ផ្អើលហើយក៏ញញឹមដោយកែវភ្នែករលីងរលោងទើប ប្រេនដន ក៏លាដៃមករកនាងហើយ ជូលៀ ក៏រត់ទៅចូលរង្វង់ដៃគេ។

"ជូ !!! ជូ នៅនឹកបងមែនទេ?"។ នាយកម្លោះក៏សួរនាំហើយ ជូលៀ ក៏ងក់ក្បាលទាំងដៃក្តាប់អាវគេឪបគេយ៉ាងណែនហាក់ប្រឹងចាប់គេឲ្យជាប់ខ្លាចគេទៅបាត់ចឹង។

"អឺម!!! ជូ នឹកបង! បងដែលជា ប្រេនដន របស់អូន !!! ប្រេនដន ដែលអូនស្រលាញ់!"។ ជូលៀ និយាយដោយទឹកភ្នែកហើយ ប្រេនដន ក៏ទាញនាងមកត្រកងមុខនាងមុននិងគេក៏សម្លឹងនាងដោយក្រសែភ្នែកទន់ភ្លន់និងផ្អែមល្ហែមដូចដែលគេធ្លាប់ធ្វើដាក់នាងកន្លង។

"តើអូនស្រលាញ់បងពិតមែនរឺ ជូ ? ទោះបីបងមិនមែនជាមនុសដែលមានជិវិតលើលោកនេះក៏ដោយ?"។ ដៃកក្រាស់ក៏ស្ទាបមុខនាងហើយ ជូលៀ ក៏សម្លឹងមើលគេដោយពេបមាត់យំ។

" ដន !!!! ហេតុអីបងមិនជួយអូន? ហេតុអីបងមិនព្រោះកើតមកលើលោកដើម្បីនៅជួយអូន? ហុឹក...បងបានធ្វើឲ្យអូនស្រលាញ់បង!!! បងដែលគ្មានរូបរាងនឹងជីវិតលើលោកនេះ...ហុឹក...តែអូនពិតជាស្រលាញ់បងមែន...អ្ហឹក...អូនចង់លឺពាក្យដែលបងនិយាយថាអូនញញឹមស្អាតជាងគេ! ដន ...ហុឹក...!"។ ជូលៀ ក៏អោនមុខជ្រប់និងដើមទ្រូងគេហើយក៏ក្តាប់អាវគេទើប ប្រេនដន ក៏ទាញនាងឲ្យសម្លឹងមើលគេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Место, где живут истории. Откройте их для себя