ភាគទី ៧១ : ពេលវេលាពិចារណា

415 17 8
                                    

បន្ទប់សម្រាករបស់អ្នកជម្ងឺ ....

"លោក ដុកទ័រ គ្មានវីធីអ្វីដែលអាចសង្រ្គោះកូនស្រីខ្ញុំបានក្រៅពីនេះទេរឺ?"។ ពេលនេះ ជូលៀ ត្រូវផ្លាស់មកបន្ទប់ផ្សេងមួយទៀតហើយ ថេយ៉ុង ក៏សួរនាំ ដុកទ័រ ប្រចាំនៅមន្ទីរពេទ្យដែស្ថិតក្រោមការគ្របគ្រងរបស់សម្ព័ន្ធគេហើយលោក ដុកទ័រ ក៏ក្រវីក្បាល។

"ជម្ងឺរលាកកោសិកានេះជាជម្ងឺកម្របំផុតដែលកើតឡើងពីសារធាតុថ្នាំម្យ៉ាងដែលព្យាបាលរបួសដែលមាមសមត្ថភាពកម្រិតខ្ពស់ដែលទូទៅគេមិននិយមប្រើវាច្រើននោះទេ! តែកម្រិតដែលរាងកាយគាត់ទទួលបានពីសារធាតុនេះច្រើនខ្លាំងណាស់! ដុច្នេះវាមានឥទ្ធិពលធ្ងន់ធ្ងរមកលើគាត់ខ្លាំងមែនទែនបណ្តាលឲ្យវាឆាប់វិវត្តិរកភាពដុបដាបបែបនេះ! ខ្ញុំមិបអាចធានាពីសុវត្ថិភាពរបស់អ្នកនាងបានទេថាគាត់និងបែបណាពេុំដែលសម្រាលកូនរួច! តែក៏មិនប្រាកដថាគាត់អាចធម្មតាបានឡើយព្រោះក្តីសង្ឃឹមតិចតួចពេកដែលលោកប្រុសគួរតែត្រៀមចិត្ត!"។ ដុកទ័រ ក៏បងើ្ហបប្រាប់ ថេយ៉ុង ដែលឈរស្តាប់ក៏លែងមាត់ករបានត្រឹមងក់ក្បាលខណៈ លីថេយ៍ សម្លឹងមើលបងស្រីគេដោយកែវភ្នែកឈឺចាប់ទើបចូលទៅទាញបុរសម្នាក់ដែលកំពុងតែកាន់ដៃ ជូលៀ ចេញ។

"ពូមកសម្តែងជាល្អអី?!! ចេញទៅ! ខ្ញុំមិនត្រូវការឲ្យពូនៅក្បែរបងស្រីខ្ញុំទេ! ថយចេញទៅ!!!"។ លីថេយ៍ ក៏ច្រាន ស៊ុកជីន ចេញហើយ ស៊ុកជីន ក៏នៅតែហូរទឹកហើយគេសម្លឹងមើល លីថេយ៍ ដោយទឹកមុខស្រពោន។

"ពូសុំអង្វរទៅចុះ ថេយ៍ !! កុំធ្វើបែបនេះដាក់ពូអីបានទេ! ពូចង់នៅក្បែរគេ! ហុឹក...ពូចង់មើលថែ ជូ ! កុំធ្វើចឹងបានទេក្មួយ ថេយ៍ ពូសុំអង្វរ!"។ ស៊ុកជីន ក៏ទទូចអង្វរខណៈ លីថេយ៍ ក៏ខាំមាត់ហើយងាកមុខទៅម្ខាង។

"បង ជីន !!"។ សម្លេងស្រែកហៅរបស់មនុស្សដែលធ្វើឲ្យ ស៊ុកជីន ត្រូវងាកទៅមលើហើយនាំឲ្យនាយក៏ភ្ញាក់ផ្អើល។

" ជូន !!! រីស្សាណា !! ជួយប្រាប់ ថេ ឲ្យបងនៅក្បែរ ជូ ផងទៅ !"។ ស៊ុកជីន ទៅរកប្អូនប្រុសដែលទើបដឹងដំណឹងហលយក៏ហួសចិត្តនេះក៏រត់មកហើយគេក៏ឃើញសភាពបងប្រុសគេដល់កម្រិតណារីឯ ថេយ៉ុង ក៏ដើរទៅរកកូនស្រីដផយកាន់ដៃនាងម្ខាងទៀតខណៈ លីថេយ៍ ក៏កាន់ដៃក្រសោបដៃបងស្រីគេជាប់។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now