ភាគទី ២០ : ក្តីសុខក្លែងក្លាយ

329 16 11
                                    

"You raise me up, so I can stand on mountains
You raise me up, to walk on stormy seas
I am strong, when I am on your shoulders
You raise me up to more than I can be.
You raise me up, so I can stand on mountains
You raise me up, to walk on stormy seas
I am strong, when I am on your shoulders
You raise me up to more than I can be......"។ សម្លេងស្រទន់ជាមួយនឹងសម្លេង ព្យាណូ ដ៏សែនពិរោះរន្តំចិត្តធ្វើឲ្យអ្នកស្តាប់នេះប្រែជាទ្រឹងស្ងៀមហើយកែវភ្នែកនាងក៏រលីងរលោងហូរទឹកភ្នែកដោយមិនដឹងខ្លួនព្រោះតែទំនុបភ្លេងនេះហើយនឹងការច្រៀងគឺដូច ស៊ុកជីន ហើយដូចមែនទែនបើកុំតែបុរសម្នាក់នេះមានមុខខុសគ្នានោះនាងក៏គិតហើយថាម្នាក់នេះច្បាស់ជាលោកពូ ស៊ុកជីន ដែលនាងចង់ជួបជាមិនខានព្រោះតែការលេង ព្យាណូ បែបនេះនឹងចម្រៀងមួយនេះគឺពិតជាដូចជាមនុស្សតែមួយខ្លាំងណាស់។

"ជូ !!! កើតអីរឺ? នេះម៉េចក៏អូនយំ? អូនមិនចូលចិត្តមែនទេ? បងសុំទោសណា៎! ជូ កុំយំបានទេ! បងសុំទោសណា៎! ជូ ឈប់យំទៅ!"។ ពេលនេះ ប្រេមដន ទើបចាប់អារម្មណ៍ក៏ឈប់លេងហើយក៏ស្រវាមករក ជូលៀ ហើយកាន់ដៃនាងមុននឹងជូតទឹកភ្នែកឲ្យនាងហើយក៏ឪបនាងតែ ជូលៀ ក៏ក្រវីក្បាលមុននឹងនាងវាសទឹកភ្នែកចេញខ្លួនឯងដែរហើយសម្លឹងគេដោយដៃដាក់លើស្មាគេទាំងសងខាង។

"គួរតែខ្ញុំទេជាងអ្នកសុំទោស! នេះ...នេះមិនមែមខ្ញុំមិនពេញចិត្តបទដែល ដន លេងួេ! វាពិរោះហើយរន្តំចិត្តខ្លាំងមែនទែន ដន ! គ្រាន់តែ ដន ដូចគ្នានឹងគាត់ខ្លាំងពេក! ធ្វើឲ្យខ្លួនឯងទៅជាបែបនេះទៅ!!! សុំទោសណា៎ ដន ! ខ្ញុំបំផ្លាញបរិយាកាសល្អរបស់ ដន អស់!"។ ជូលៀ ក៏អោនមុខចុះហើយ ប្រេនដន ក៏ញញឹមហើយក៏សម្លឹងមើលនាងដោយញញឹមមុននឹងគេក៏យកដៃមកចាប់ចង្ការនាងតិចៗហើយអង្អែល។

"គ្មានអ្វីដែលធ្វើឲ្យបងឈឺចិត្តស្មើនិងឃើញអូនយំទេ ជូ ! សន្យានឹងបងថាមិនត្រូវយំទៀតទេ! រក្សាទឹកភ្នែកទុកហើយសងដោយការញញឹមដាក់បងវិញបានទេ? បងចង់ការពារស្នាមញញឹមរបស់អូនជានិច្ច! បងព្រមធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យអូនរីករាយ! ទោះបីជីវិតបងក៏បងឲ្យដូរបានឲ្យតែធ្វើឲ្យអូនញញឹ-"។ ប្រេនដន ក៏និយាយបែបនេះមិនទាន់ចាប់ផងក៏ត្រូវ ជូលៀ លើកដៃមកបិទមាត់គេព្រោះនាងមិនចង់ឲ្យគេនិយាយចឹងហើយនាងក៏សករវាចូលទៅឪបគេហើយផ្តេកក្បាលចូលដើមទ្រូងកក់ក្តៅនោះដោយមានទឹកភ្នែកហូរបង្ហាញពីការរំភើបនឹងក្តីស្រលាញ់ដែល ប្រេនដន ឲ្យមកនាងធ្វើឲ្យនាងពិតជាកាន់តែស្រលាញ់ខ្លាំងទៅហើយ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now