ភាគទី ២៤ : ចាប់ផ្តើមជិវិតថ្មីក្នុងភាពអាប់អួរ

507 15 8
                                    

"នេះខ្ញុំនៅកន្លែងណាទៅ?"។ សម្លេងស្រាលស្រទន់របស់នារីម្នាក់ក៏ងាកសម្លឹងជុំវិញខ្លួនហើយពេលនេះនាងក៏បើកភ្នែកធំៗមុននឹងងាកចាប់អារម្មណ៍ជាទេសភាពជុំវិញខ្លួនដែលទាក់ភ្នែកតែម្តង។

"ត្រូវការនំមួយណាដែរនាងតូច?"។ សម្លេងនារីម្នាក់ក៏បន្លឺឡើងហើយនាងក្រមុំរូបស្រស់នេះក៏ងាកមកហើយនាងក៏ស្រាប់តែញញឹមមុននឹងរត់ទៅរកគេតែម្តង។

"អ្នកគ្រូ!!!! គឺជាអ្នកគ្រូតើ! អ្នកគ្រូមកវិញហើយមែនទេ?"។ នាងតូចដែលឪបក្រសោបនារីម្នាក់ដែលគេហៅអ្នកគ្រូក៏រីករាយជាខ្លាំងហើយនារីដែលត្រូវគេហៅអ្នកគ្រូក៏លើកដៃមកអង្អែលសក់នាងទឹកមុខក្រៀមក្រំជាខ្លាំង។

"អ្នកគ្រូនឹក ជូលៀ ខ្លាំងណាស់! ជូលៀ សុខសប្បាយទេ?"។ ពេលនេះមនុស្សស្រីពីរនាក់កីសួរនាំគ្នាហើយនាងក្រមុំដែលហៅគេថាអ្នកគ្រូគឺជាជា ជូលៀ ក៏កាន់ដៃ សូតា ដែលជាអ្នកគ្រូនាងយ៉ាងណែនហើយក៏ហូរទឹកភ្នែក។

"ខ្ញុំមិនដែលដែលសុខទេពេលដែលគ្មានអ្នកគ្រូ! ខ្ញុំនឹកអ្នកគ្រូ! ខ្ញុំនៅតែមិនអស់ចិត្តដែលអ្នកគ្រូចាកចេញពីពីពួកយើងរហូតបែបនេះ! អ្នកគ្រូយកខ្ញុំទៅជាមួយផងបាមទេអ្នកគ្រូ!"។ ជូលៀ ក៏និយាយដោយទឹកមុខសោកសៅហើយ សូតា ក៏ញញឹមស្រាលដាក់នាង។

"ជូ ស្តាប់អ្នកគ្រូណា៎! ជូ មិនអាចទៅជាមួយអ្នកគ្រូបានទេ! ជូ នៅមានជីវិតដ៏ស្រស់បំព្រងទៀតដែលត្រូវនៅបន្ត! ជូ នៅមានក្តីស្រម៉ៃនឹងអនាគតមួយទៀតដែរត្រូវសម្រេច! អ្នកគ្រូនៅទីនេះជួយផ្តល់កម្លាំងចិត្ងនឹងមើលថែ ជូ ពីចម្ងាយ!"។ សូតា ក៏អង្អែលមុខនាងហើយ ជូលៀ ក៏ស្រាប់តែហូរទឹកភ្នែកជាខ្លាំងពេលលឺសម្តីទាំងនេះ។

"អនាគត?! ជិវិតស្រស់បំព្រង? តើខ្ញុំពិតជា...ហុឹក..អ្ហឹក..ពិតជាអាចមានឪកាសទទួលបានវាបានមែនទេ?"។ ជូលៀ ក៏ក្រសោប សូតា យ៉ាងណែនហើយខ្សឹបខ្សួលជាខ្លាំងមិនដឹងថាហេតុអីក៏មាងមាមអារម្មណ៍ថាបេះដូងនាងឈឺដូចជាស្លាប់ចឹងនោះទេ។

"ប្រាកដជាមិនអាចហើយ!"។ តែសម្លេងលួងលោមមុនមិញនោះក៏បាត់បង់ហើយជំនួសមកវិញដោយសម្លេងបុរសម្នាក់ដែលធ្វើឲ្យ ជូលៀ ក៏រហ័សងើបមុខមកមើលហើយនាងក៏ដកខ្លួនចេញហើយក៏ញ័រខ្លួនភ្លាមៗតែម្តង។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now