ភាគទី ១៣ : អារម្មណ៍ច្របូកច្របល់

332 16 4
                                    

សិក្ខាសាលានំនិងអាហារជាន់ខ្ពស់ ....

"វ៉ោវ !!! នេះពិតជាមានមនុស្សចូលរួមច្រ់នខ្លាំងណាស់! សុទ្ធតែជាអ្នកល្បីទៀតផង! អ៎!! នោះជាលោកគ្រូផ្នែកនំដ៏ល្បី!! ខាងនោះគឺលោកគ្រូនំផ្នែក គុកឃីបារាំង តើ! ថែមទាំងមានលោកគ្រូផ្នែកខាងនំផ្អែមពីខាង អាមេរិច ទៀតផង! នេះពិតជាសិក្ខាសាលាដ៏ពិសេសពិតៗហើយលោក ដន !!!"។ សម្តីស្រទន់ជាមួយភាពរីករាយពេញផ្ទៃមុខនាងដែលបង្ហាញពេលដែលនាងដើរចូលមកដល់សិក្ខាសាលាដ៏ធំនេះនាំឲ្យនាយកម្លោះដែលជាម្ចាស់ហាងអលង្ការនេះមិនអាចលាក់ស្នាមញញឹមបានដូចគ្នា។

"ក៏ដូចប្រាប់ចឹងថានេះជាសិក្ខាសាលានេះបង្រៀនពីផ្នែកនំលំដាប់ថ្នាក់ពិភពលោក! ជើងឯកធ្វើនំគ្រប់គ្នានឹងចូលរួមមិនខានទេ! ចឹងហើយបើមនុស្សដែលអាចដាក់ពាក្យចូលបានក៏មានកំណត់ហើយក៏ត្រូវបានគេសម្រិតសម្រាំងបំផុតហើយទើបអាចចូលមកបាន!"។ ប្រេនដន ក៏និយាយដោយដៃជ្រែងចូលហោប៉ៅហើយ ជូលៀ ក៏រីករាយកន្លងកាលបើនាងឃើញទិដ្ធភាពគ្រប់យ៉ាងនៅទីនេះជាអ្វីដែលនាងស្រលាញ់នឹងពេគចិត្តបំផតនោះឯង។

"អ៎! នេះកម្មវិធីចាប់ផ្តើមហើយ! មោះ ជូ ! យើងទៅរកកន្លែងអង្គុយណា៎!"។ ប្រេនដន ក៏ស្រវាកានដៃនាងហើយ ជូលៀ ក៏ភ្ញាក់ផ្អើលបន្តិចតែក៏ត្រូវបោះជំហានតាមដោយសារតែគេបាននាំនាងទៅហើយ។

"ហេតុអីក៏យើងមកអង្គុយនៅខាងមុខចឹងលោក ដន? ក្រែងខ្ញុំជាសិស្សដែលចុះឈ្មោះសិក្សា! គួរណាតែអង្គុយក្រោយហេ៎?"។ ពេលដែលមកកៅអីជួរមុខបំផុតជាប់នឹងវេទិកានេះធ្វើឲ្យ ជូលៀ ក៏ភ្ញាក់ផ្អើលហើយ ប្រេនដន ក៏ទម្លាក់ខ្លួនអង្គុយចុះគេហើយញញឹម។

"ព្រោះតែលោក ប្រេនដន បានជ្រើសរើសមកស្នើសុំគណៈកម្មាធិការជាពិសេសឲ្យអនុញ្ញាតផ្តល់កន្លែងពិសេសជូនដក់អ្នកនាងនោះអី!"។ សម្តីរបស់ប្រុសម្នាក់ទៀតក៏តបមកធ្វើឲ្យ ជូលៀ ក៏ភ្ញាក់ហើយងាកមកមើល។

"នេះគឺលោក ហ្វេស ខាងជំនាញនំ ខេក តើ!"។ ជូលៀ ក៏ស្គាល់គេហើយពេលនេះគេក៏ក៏ញញឹមដាក់ ជូលៀ មុននឹងហុចដៃមករកនាង។

"ខ្ញុំ ហ្វេស ប៉េសស្ទ័រ ជាគ្រូផ្នែលខាងនំ ខេក ហើយក៏ជាសម្លាញ់នឹងលោក ប្រេនដន ក៏ជាអ្នករៀបចំកម្មវិធីមួយនេះផងដែរ! រីករាយណាស់ដែលបានស្គាល់អ្នកនាង ជូលៀ ក៏មានភាពរីករាយដូចគ្នាដែលអ្នកនាងចូលរួម!"។ ហ្វេស ក៏រាក់ទាក់ទើប ជូលៀ ក៏ញញឹមដោយភាពត្រេកអរមិនយូរដែលនាងក៏ចាប់ដៃគេវិញ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now