ភាគទី ១៩ : ដូចគ្នា

320 11 2
                                    

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ...

សាកលវិទ្យាល័យ ....

"ជេន !"។ សម្លេងរបស់កម្លោះវ័យស្របាលនិង ជេន ក៏ហៅនាងហើយនាងក៏ងាកមកមើលគេវិញដោយលើកចិញ្ចើម។

"មានរឿងអី រីអូ ?"។ ជេន ក៏សួរហើយ រីអូ ក៏លើកទូរស័ព្ទដៃមកបង្ហាញហើយនោះជារូបថតហាងនំ សូតា ។

"បានន័យថាម៉េច ជេន ? នេះម៉េចក៏សុខៗហាងត្រូវលក់?"។ រីអូ ក៏សួរហើយ ជេន ក៏ក្រោកឈរហើយក្រពាត់ដៃគេដោយទឹកមិខហាក់ហួសចិត្ត។

"នេះ រីអូ តាំងចិត្តមករករឿងខ្ញុំមែនទេ? ហឹស! នេះម៉េចក៏រឿងគ្រប់យ៉ាងខ្ញុំជាមនុស្សដែលខុសរហូតមកបែបនេះ?"។  ជេន ក៏ហាក់ក្តៅក្រហាយហើយនាងក៏តបមកវិញដោយការខឹងចិត្តតែ រីអូ ក៏ចងចិញ្ចើមដាក់នាងវិញ។

"នេះ ជេន គិតខ្លួនឯងមករហូត! ខ្ញុំមិនទាំងទាន់បានថាអីឯណា! គ្រាន់តែសួរថាហេតុអីហាងត្រូវដាក់លក់បែនេះ? ក្រែង ជេន ជាអ្នកមើលការខុសត្រូវហាងឲ្យ ជូ មិនចឹងហេ៎?"។ រីអូ ក៏និយាយដោយងឿងឆ្ងល់ហើយ ជេន ក៏សម្លឹងគេដោយមុខមាំ។

"ខ្ញុំមានសិទិ្ធត្រឹមមើលហាងឲ្យគេនោះទេ? មិនមែមជាហាងរបស់ខ្ញុំដែលអាចអារកាត់គ្រប់យ៉ាងឡើយ! ម្ចាស់គេចង់លក់តើ! ខ្ញុំអាចធ្វើបែបណាទៅ?"។ ជេន ក៏តបមកវិញបែបនេះដោយទឹកមុខហាក់នាងរងការចោទប្រកាន់ទើប រីអូ ក៏ភ្ញាក់ផ្អើល។

"នេះ ជេន និយាយថា ជូ លក់ហាងនំដែលនាងស្រលាញ់ចឹងហេ៎? បែបនឹងអាចទៅរួចដែរ? ជូ ទៅមួយរយៈនេះទូរស័ព្ទទាក់ទងមិនបានសោះ! ថែមទាំងសុខៗក៏លេចលឺដំណឹងលក់ហាងនំ! នេះចម្លែកខ្លាំងណាស់!"។ រីអូ ក៏និយាយហើយ ជេន ក៏បិទភ្នែកហាក់នាងដូចជាកំពុងទ្រាំនឹងអ្វីចឹង។

"នេះគេសម្រេចចិត្តលក់ហាងហើយក៏ព្រោះតែ ជូ មិនគិតទេថាគេនឹងវិលមកវិញ! យ៉ាងណា រីអូ គិតតែពីគេនោះទេ! គេមិនបានគិតដល់ រីអូ ដូចដែល រីអូ គិតបារម្ភពីគេឡើយ! ហើយខ្ញុំក៏ឆ្កួតដែលមកខ្វល់ពីមនុសកសដែលមិនខ្វល់ពីខ្ញុំសូម្បីបន្តិច!"។ ជេន ក៏និយាយសម្តីទាំងនេះមកដាក់ រីអូ ហើយទើប រីអូ ក៏បើកភ្នែកធំៗ។

"បានន័យថាម៉េចវិញ? ជូលៀ មិនមកវិញយ៉ាងម៉េច? នេះ...នេះ ជូលៀ គេប្រុងស្នាក់នៅ ស្វីស រហូត មែនទេ? ម៉េចក៏ចឹង? នាងដឹងពីអ្នកណា ជេន ?"។ រីអូ ក៏កាន់ដៃ ជេន ហើយ ជេន ក៏ក្រវាត់ចេញមុននឹងនាងក៏ចងចិញ្ចើមដាក់គេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now