ភាគទី ១៥ : លួចបេះដូង

310 12 6
                                    

ផេនហោសន៍របស់ ប្រេនដន ...

"អូយព្រះជាម្ចាស់អើយ! លោកប្រុសមានអីកើតឡើងទៅ? ពួកឯងឆាប់ទៅហៅពេទ្យមក!"។ ពេលដែលនាយកម្លោះចាស់ដែលមានរបួសហូរឈាមនេះបានធ្វើដំណើរមកដល់ផ្ទះនោះក៏ឪបស្មារបស់ ជូលៀ ហើយក៏ដើរចូលមកធ្វើឲ្យមេការក៏ស្លោស្លន់បានបញ្ជាអ្នកបម្រើឲ្យទៅតាមពេទ្យមកដល់ផ្ទះទៅវិញ។

"កុំធ្វើដូចជាធំដុំអីមេការ ! តាមសម្រួលទៅ! គ្រាន់តែឲ្យអង្គរក្សខ្ញុំមកគ្រាខ្ញុំទៅបានហើយ! ជូ លែងខ្ញុំបានហើយ! នេះខ្ញុំធ្ងន់ណាស់!"។ ខ្លួនក៏មានរបួសតែគេមិនភ្លេចយកចិត្តទុកដាក់លើនាងទេហើយ ជូលៀ ក៏ចងចិញ្ចើមសម្លឹងមុខ ប្រេនដន ហើយពេលនោះក៏មានអង្គរក្សគេនាំគ្នាទៅគ្រាគេឡើងដោយទឹកមុខពេញដោយការបារម្ភដូចគ្នាមុននាងក៏ត្រូវបោះជំហានទៅតាមមើលគេ។

បន្ទាប់ពីបានហៅគ្រូពេទ្យមកពិនិត្យហើយគ្រូពេទ្យក៏បានរុំរបួសហើយនឹងព្យាពលរួចដាក់ថ្នាំឲ្យនាងកម្លោះដែលអង្គុយលើគ្រែសម្រាកទើប ជូលៀ ដែលនៅចាំខាងក្រៅក៏ចូលមកមើលគេមុននឹងទឹកមុខគេមើលទៅលើរបួសគេដោយភាពឈឺចាប់ហើយ ប្រេនដន ក៏ញញឹមដាក់នាងមុននឹងគេលើកដៃមកជូតទឹកភ្នែករបស់ ជូលៀ ដែលមិនដឹងហូរតាំងពីពេលណានោះចេញធ្វើឲ្យនាងត្រូវងាកឆ្វេងស្តាំហើយមេការក៏នាំគ្នាដើរចេញព្រោះតែយល់ងាពួកគេមិនគួរធ្វើជាឆ្អឹងទទឹងកររបស់ចៅហ្វាយនឹង ជូលៀ នោះទេ។

"ហុឹក...នេះលោក ដន ឈឺខ្លាំងណាស់មែទេ?"។ ជូលៀ ក៏លើកដៃមកក្បែររបួសគេប៉ះតិចៗហើយ ប្រេនដន ក៏សម្លឹងមើលតាមដៃនាងមុននឹងគេស្រវាកាន់ដៃនាងហើយក៏ញញឹមស្រស់ដាក់នាង។

"របួសខ្ញុំមិនឈឺស្មើនិងឃើញ ជូ យំនោះទេ! នាងយំគឺធ្វើឲ្យខ្ញុំឈឺចិត្តជាងណា៎!"។ ទឹកមុខស្រទន់ដែលសោកសៅក៏និយាយហើយ ជូលៀ ក៏សម្លឹងគេដោយទឹកមុខគេហាក់អៀនផងតែនាងក៏គិតថាពេលនេះក៏មិនសមដែលនាងមកមានអារម្មណ៍ចឹងដែរហើយនាងក៏នៅតែទឹកមុខស្រពោនព្រោះតែគេបារម្ភពីនាងរហូតទាំងខ្លួនមានរបួសចឹងទៅហើយ។

"អឺម...នេះបើលោកត្រូវការអីរឺក៏ចង់ញ៊ាំអ្វីប្រាប់ខ្ញុំបាន! ខ្ញុំងជួយយកឲ្យលោកណា៎! លោកមានរបួសហើយគួរសម្រាកឲ្យបានល្អណា៎!"។ ជូលៀ ក៏ចង់គេចវេសពីអារម្មណ៍ខ្លួនឯងសិនទើបយកលេសហើយ ប្រេនដន ក៏ស្រវាចាប់ដៃនាងជាប់ទើប ជូលៀ ងាកមកមើលឡើងវិញ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now