ភាគទី ៦៦ : លះបង់សុភមង្គល

408 21 10
                                    

ក្រុមហ៊ុនគ្រឿងអលង្ការ ...

បន្ទាប់ពីបានដោះស្រាយរឿងរ៉ាវពាក់ព័ន្ធនឹងសំណុំរឿងរបស់ សូណា ដែលបានប្រព្រឹត្តបទល្មើសជាច្រើនោះហើយទុកឲ្យច្បាប់ចាត់ការហើយនោះ ស៊ុកជីន ក៏បានមករក ហ្គាណា ដែលជាជំនិតនឹងមនុស្សសំខាន់ដែលជួយគេនៅឯក្រុនហ៊ុននេះ។

"យើងអរគុណឯងច្រើនណាស់ ហ្គាណា សម្រាប់រឿងរ៉ាវទាំងនេះ!"។ ស៊ុកជីន ក៏បាននិយាយមកកាន់កម្លោះម្នាក់ដែលបានរៀបចំឥវ៉ាន់ធ្វើការរបស់ខ្លួនចេញពីទីនេះហើយ ហ្គាណា ក៏ញញឹម។

"មិនមែនមានតែខ្ញុំម្នាក់ទេដែលអាចជួយចៅហ្វាយបាន! មេការក៏ជាអ្នកជួយផងដែរ! បើមិនបានគាត់ដែលលួចថតទិដ្ធភាពទាំងនេះនៅថ្ងៃនោះទេច្បាស់ណាស់ថា វីដេអូ ដែលគេកាន់ក្នុងដៃអាចធ្វើឲ្យចៅហ្វាយត្រូវជាប់គុកមែន! នេះសំណាងល្អដែលនាងមិនបានយកចិត្តទុកនឹងឯកសារ វីដេអូ ទើមមានឪកាសលួចយកមកលុបចោលបាន! បើមិបចឹងទេច្បាស់ណាស់ថាចៅហ្វាយក៏មិនរួចខ្លួនដែរពីបទហិង្សាង!"។ ហ្គាណា តបទាំងដៃក៏រវល់ហើយ ស៊ុកជីន ក៏ទៅអង្គុយក្បែរគេហើយញញឹម។

"ខ្ញុំក៏រង់ចាំទទួលវាស្រាប់ទៅហើយ ហ្គាណា ! កន្លងមកខ្ញុំធ្វើរឿងមិនល្អខ្លាំងណាស់ទៅលើមនុស្សស្រីដែលមិនដឹងអីម្នាក់! នាងល្អហើយស្លូតបូតខ្លាំងបំផុតតែខ្ញុំនៅតែយកកំហឹងដែលគ្មានក្បាលកន្ទុយមួយមកចោទប្រកាន់ទៅលើនាង! ហើយនាងបែរជាមិនខឹងនឹងខ្ញុំហើយនៅលើកលែងឲ្យខ្ញុំហើយស្រលាញ់ខ្ញុំទៀតផង! ខ្ញុំបានសម្រេចចិត្តរួចទៅហើយថាត្រូវតែប្រឈមមុខ! យ៉ាងណាខ្ញុំត្រូវមើលថែនាងវិញ! ខ្ញុំត្រូវតែទទួលខុសត្រូវលើគេ! ទោះបីមានគេចង់ចាប់ខ្ញុំដាក់គុករឺក៏ជេរផ្តាសាថាស្អីរឺក៏វាយដំដោយអ្វីក៏ដោយតែសុំត្រឹមឲ្យនៅមានជិវិតរស់នៅដើម្បីមើលថែនាងហើយនិងកូនផង! ខ្ញុំរង់ចាំទទួលគករប់យ៉ាងហើយ ហ្គាណា ! ហើយឲ្យខ្ញុំសុំទោសដែលមិនស្តាប់ឯងកន្លងមក! មិនយកចិត្តទុកដាក់និងឯង! មិនព្រមជឿជាក់លើឯង! ខ្ញុំបែរជាយកកំហឹងផ្ទាល់ខ្លួនជះទៅលើមនុស្សជុំវិញខ្លួនទៅវិញ!"។ ស៊ុកជីន ក៏រៀបរាប់ប្រាប់ ហ្គាណា ហើយ ហ្គាណា ក៏ញញឹមមុននិងដាក់ដៃលើស្មាចៅហ្វាយគេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now