ភាគទី ៦៩ : ការលះបង់ដល់សង្វែក

433 23 4
                                    

"ប៉ា-ប៉ាទៅ ស្វីស មែនទេ? ប៉ាទៅរកគាត់មែនទេ ថេយ៍ ?"។ ជូលៀ ក៏ស្ទុះក្រោកទៅរក លីថេយ៍ យទាញដៃគេសួរខណៈ លីថេយ៍ ក៏សម្លឹងនាងវិញដោយទឹកមុខស្មើ។

"យ៉ាងណារឿងនេះក៏ជារឿងធំដែរបង ជូ ! ពួកយើងសុទ្ធតែភ្ញាក់ផ្អើលនឹងរឿងនេះទាំងអស់គ្នាណាបង! បងចង់ឲ្យលោកប៉ាមិនខ្វល់ម៉េចនឹងបានទៅ? ការពិតខ្ញុំក៏ចង់ទៅតាមប៉ាដែរតែគាត់ឲ្យខ្ញុំនៅមើលបង! បងគួរតែសម្រួលអារម្មណ៍ទៅ!"។ លីថេយ៍ ក៏តបមកកាន់ ជូលៀ ហើយនាងក៏ក្រវីក្បាលមុននឹងនាងក៏ចាប់ផ្តើមរលីងលោង។

"ហុឹក...អត់ទេ ថេយ៍ ! ឃាត់លោកប៉ាផងទៅបានទេ! ធ្វើអ្វីម្យ៉ាងទៅបានទេ! កុំឲ្យលោកប៉ារករឿងគាត់អី...អ្ហឹក...ម៉ាក់សុំអង្វរណា៎!"។ ជូលៀ កីទៅឪបម៉ាក់នាងហើយអង្វរខណៈនោះ ម៉ូលី ក៏សម្លឹងមើលកូនស្រីនាងដោយមិនយល់រឿងហើយក៏មើលទៅ លីថេយ៍ ដែលមកជិត ជូលៀ ។

"ឃាត់ប៉ាក៏មិនទាន់ដែរបង ជូ ! គាត់ប្រហែលជាទីដល់យូរមកហើយ! ប៉ាចាកចេញពីក្បាលព្រលប់ម្លេះ! មិនយូរទេពី អង់គ្លេស ទៅ ស្វីស ! ឃាត់ក៏មិនទាន់ពេលដែរ! បងគួរតែនៅស្ងៀមហើយរង់ចាំមើលទៅ! សាងអំពើអីគួរតែទទួលបែបនោះ! បញ្ហាត្រូវការដោះស្រាយ! នៅធម្មតាយ៉ាងម៉េចបានទៅបង ជូ !?"។ លីថេយ៍ ក៏សួរនាំហើយ ជូលៀ នៅតែភ័យយំអង្វរមិនឈប់។

"កូន ថេយ៍ និយាយត្រូវណា៎ ជូ ! ម៉ាក់ចង់ឲ្យរឿងនេះត្រូវបានដោះស្រាយដូចគ្នា! ម៉ាក់ក៏ខូចចិត្តដែលឃើញកូនបែបនេះដែរ ជូ ! ម៉ាក់អាណិតកូនខ្លាំងណាស់ ជូ ! បើមិនគិតអារម្មណ៍ពួកយលងក៏គួរគិតពីកូនក្នុងពោះផង ជូ !"។ ម៉ូលី ក៏រៀបរាបហើយ ជូលៀ ក៏នៅតែយំមុននិងនាងក៏ក្រោកឈរ។

"ហុឹក...តែម៉ាក់ហើយ ថេយ៍ ក៏ដឹងថាលោកប៉ាគាត់ឆេវឆាវខ្លាំងណាស់! ចុះបើ...អ្ហឹក...បើគាត់ធ្វើរឿងជ្រុលទៅពូ ជីន តើគិតបែបណាទៅ? ខ្ញុំចង់ទៅរកប៉ា-អឹស..ខឹកៗ...ហឺម...!"។ ភ្លាមនោះដែល ជូលៀ ប្រឹងបោះជំហានទៅតែភាពងងឹតវិលមុខរបស់នាងក៏ចូលគ្របដណ្តប់ហើយនាងក៏មានលោហិតដែលច្រានចេញមកជាច្រើនតាមច្រមុះពេលដែលធ្វើឲ្យនាងដួលស្រុតជង្គង់ហើយក្អកចេញឈាមតែម្តងធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now