ភាគទី ២២ : បង្ហាញការពិតដែលរន្ធត់

408 15 5
                                    

"ពូ-ពូ ជីន ? ម៉េច-ម៉េចក៏ជាពូ ជីន ទៅវិញ?"។ ទឹកមុខស្លន់ស្លោពេលដែលបានឃើញផ្ទៃមុខសង្ហាដែលមានកែវភ្នែកខ្មៅមុតបានបាញ់សម្លឹងនាងចំៗមកកាន់នាងហើយពេលនេះគេនៅត្រឹមតែមួយចំអាមពីនាងទាំងរាងកាយក៏នៅលើនាងធ្វើឲ្យ ជូលៀ រកអ្វីមកនិយាយមិនចេញទេពីអារម្មណ៍នៃវិនាទីនេះថាមានអ្វីកើតឡើយ។

"អ៎! នេះខកចិត្តខ្លាំងណាស់មែនទេដែរមិនមែនជា ប្រេនដន នោះ? ហឹស! មិនអីទេណា! បើឯងចង់ឃើញគេយើងនឹងឲ្យឯងជួបគេ!"។ ស៊ុកជីន ក៏សម្លឹងនាងដោយកែវភ្នែកត្រជាក់ហើយ ជូលៀ មានអារម្មណ៍ថាមិនស្រួលចិត្តជាមួយគេនៅពេលនេះទើបនាងរហ័សខំប្រលែងដៃពីគេចង់គេចវេសតែ ស៊ុកជីន ក៏មិនលែងមុននឹងស្រវាសង្កត់ដៃនាងទៅលើគ្រែកាន់តែណែនហើយក៏បង្កជាការឈឺចាប់ឲ្យនាងសឹងតែបាក់ដៃទៅហើយ។

"ហុឹក...ឈឺណាស់ពូ ជីន !!! ពូ ជីន លែងខ្ញុំទៅ! នេះ...នេះមានរឿងអីទៅ? នេះហេតុអីក៏ពូ ជីន ធ្វើចឹងដាក់ខ្ញុំ? ឯណា...ឯណា ប្រេនដន ..ហុឹក..?!"។ ជូលៀ ក៏ជ្រាបទឹកភ្នែកចេញមកហើយសួរនាំគេដោយភាពឈឺចាប់លើខ្លួនហើយនាងពិតជាវិលវល់អស់ទៅហើយទើប ស៊ុកជីន ក៏ចងចិញ្ចើមដាក់នាង។

"មានរឿងអីចឹងហេ៎? អូហូ!!! នេះមនុស្សស្រីដូចជាឯងពូកែធ្វើជាភ្លើមិនដឹងរឿងណាស់តើ ជូលៀ គ្រីហ្វីន ! នេះឯងត្រូវបានចូលក្នុងវង្សត្រកូលគ្រួសារដល់ល្អមូយ! ថេយ៉ុង នឹង ម៉ូលី ជាម្តាយឪពុកដល់ល្អ! តែហេតុអីបានជាមានកូនស្រីចិត្តអប្រិយដូចជាឯងទៅកើត? អូ! ភ្លេចគិតថាឯងក្មេងដែលគ្មានម៉ែឪតើ! ជាក្មេងក្រៅសាច់ឈាមចឹងបានជាមានសន្តានបែបនេះ!"។ ស៊ុកជីន ក៏ចាប់ផ្តើមប្រើសម្តីមិនគួរឲ្យស្តាប់ទាំងប៉ុន្មាននេះមកលើនាងហើយ ជូលៀ កាន់តែរន្ធត់ចិត្តពេលដែលនាងឃើញគេធ្វើបែបនេះដាក់នាង។

ទិដ្ធភាព រាងកាយ កែវភ្នែកនឹងកាយវិកាយហើយនឹងពាក្យទាំងនេះនាងមិនធ្លាប់រំពឹងទុកថាបានលឺពីមាត់ប្រុសម្នាក់ដែលនាងគោរពស្រលាញ់ដូចគ្រួសារហើយគេជាមនុស្សកក់ក្តៅ រួសរាយ ពូកែលេងសើច ហើយចិត្តល្អនឹងមេត្តាជាខ្លាំងហើយចុះតើ ស៊ុកជីន ដែលនាងឃើញនេះជានរណាទៅ? ហើយមានរឿងអីកើតឡើងទៅលើ ប្រេនដន សង្សារបស់នាងទៅ? នាងពិតជាមិនយល់ហើយនាងពិតជាវល់វិលខ្លាំងណាស់។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now