ភាគទី ១៧ : ការត្រលប់មកវិញរបស់ ស៊ុកជីន

325 13 4
                                    

ទីក្រុង មេធើរ៉ា , ប្រទេស អុីតាលី ....

ក្រុមហ៊ុនចម្រាញ់រ៉ែត្រកូល អាល់ហ្វាណូ ...

"ថ្ងៃអូននេះធ្វើបង្អែមដែលបងចូលចិត្តណា៎! ញ៊ាំឲ្យច្រើនៗទៅ!"។ សម្លេងនារីម្នាក់ដែលជាភរិយាបណ្តូលចិត្តរបស់នាយកក្រុមហ៊ុនរ៉េក៏កំពុងតែស្រាយប្រអប់បង្អែមធ្វើជូនស្វាមីហើយ ណាមជូន ក៏ញញឹមហើយសម្លឹងមើលប្រពន្ធគេមិនដកភ្នែកទើបនាងក៏សម្លឹងគេដោយងឿងឆ្ងល់វិញ។

"យ៉ាងម៉េច? មុខអូនជាប់អីហ៎?"។ រីស្សាណា ក៏លើកដៃមកស្ទាបមុខហើយ ណាមជូន ក៏ញញឹមដាក់នាង។

"ជាប់តើ!"។ នាយកម្លោះតបបែបនេះហើយ រីស្សាណា ក៏ស្រវារកមើលកូនកញ្ចក់ក្នុងកាបូបមកមើលតែក៏ចងចិញ្ចើមព្រោះមិនឃើញមុខជាប់អីដូចសម្តីស្វាមីនាងផង។

"មានជាប់អីឯណា ជូន !"។ រីស្សាណា ក៏តបមកវិញហើយនាយកម្លោះក៏អោនមកជិតនាង។

"ជាប់មន្តស្នេហ៍! សម្លឹងកាន់តែយរកាលណាប្រពន្ធបងកាន់តែស្អាត! នេះឃើញចឹងហើយចង់មានកូនថែមទៀតណាស់!"។ ណាមជូន ក៏និយាយច្រលើមហើយ រីស្សាណា ក៏វៃដើមដៃគេ។

"ផ្តេសផ្តាស! តែ 2 នាក់នឹងខ្ញុំទប់មិនឈ្នះផង! បងឯងកុំខូចពេក! ចង់បានពរពោះខ្លួនឯងទៅ!"។ រីស្សាណា ក៏ហុចចានបង្អែមឲ្យ ណាមជូន ហើយនាយក៏ញញឹមហើយញ៊ាំវាដោយរីករាយព្រោះតែរសជាតិឆ្ងុយឆ្ញាញ់បំផុតគ្មានស្នាដៃឯណាដែលអាចឆ្ញាញ់ជាងអាហារដែលចេញពីក្តីស្រលាញ់ឡើយ។

"នេះរឿងបង ជីន យ៉ាងម៉េចហើយ ជូន ? មានដឹងអីពីគាតើបន្តិចទេ?"។ រីស្សាណា ក៏នៅតែសួរស្វាមីពីរឿងនេះហើយ ណាមជូន ក៏ទម្លាក់ទឹកមុននឹងគេក្រវីក្បាល។

"ដដែល! គ្មានអ្វីពីគាត់សូម្បីបន្តិចសោះ! បងព្យាយាមខ្លាំងណាស់ហើយ! តែគ្មាននរណាដែលដឹងពីគាតសោះឡើយ! បងមិនដឹងថាបង ជីន ធ្វើឲ្យខ្លួនឯងបាត់ខ្លួនដោយស្ងៀមស្ងាត់ចឹងបានដោយរបៀបណាឡើយ! នេះបងពិតជាបារម្ភពីគាត់ណាស់!"។<រុឺង រុឺង>កំពុងតែកើតទុក្ខពីរឿងបងប្រុសស្រាប់តែទូរស័ព្ទដៃរបស់ ណាមជូន រោទិ៍ហើយគេក៏ទាញមកទទួល។

"អាឡូ ថេ ! ខ្យល់អីបកឯងឲ្យខលមករកបងថ្ងៃនេះ?"។ ជាលេខដែលស្គាល់ច្បាស់ទើប ណាមជូន ញញឹមហើយទទួលដោយរាកទាក់។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now