ភាគទី ៥៨ : ចាកចេញដើម្បីក្តីសុខបង

462 27 6
                                    

មន្ទីរពេទ្យ ....

ពេលយប់ជិតអាធាត្រទៅហើយតែពេនេះនាងក្រមុំដែលគេងក្នុងបន្ទប់អ្នកជម្ងឺចាំសារ៉ូមអស់នេះក៏អង្អែលពោះរាបស្មើទៅមកដោយចិត្តអន្លង់អន្លោចបំផុតហើយកែវភ្នែកទឹកភ្នែកជាប់មើលទៅសង្វែកខ្លាំងណាស់ព្រោះកែវភ្នែកក្រហម។

"បើម៉ាក់មិននៅកូនត្រូវកំដរលោកប៉ាហើយមើលថែគាត់ផងណា៎! ប៉ាកូនប្រហែលជាគ្មាននរណាទៀតទេបើគ្មានកូននោះ! ប៉ាជាមនុស្សឯកាណាស់! បើម៉ាក់អស់ពេលវេលានឹងមើលថែគាត់នោះគឺម៉ាក់សង្ឃឹមលើកូនហើយណា៎! ត្រូវស្រលាញ់ប៉ាហើយមើលថែប៉ាផង!"។<គ្រាំង>កំពុងតែនិយាយប្រាប់ដល់ដុំឈាមមួយដុំដែលមិនទាន់មានជិវិតស្រាប់តែ ជូលៀ ក៏ភ្ញាក់ព្រើតហើយក៏ឃើញរូបរាងនារីម្នាក់ដែលបានច្រានទ្វារមួយទំហឹងចូលមកហើយសម្លក់នាងថ្មែតែម្តង។

"ហឹស!!! ពិតជាថោកទាបគ្មានកេរិ៍ខ្មាសពិតមែនមីស្រីឃាតាករ!!! សម្លាប់បងស្រីយើងហើយនៅយកប្តីគេទៀត!!! នាងឯងមិនមិនធម្មតាទេណ៎!"។ នារីក៏គ្មាននរណាក្រៅពី សូណា ដែលឈរក្រពាត់ដៃហើយស្រែកជំទាលជេរ ជូលៀ ហើយនាងក្រមុំក៏សម្លឹងមើលគេដោយចងចិញ្ចើមវិញ។

"អ្នកមីង សូណា ! ហេតុអីអ្នកមីងមកទីនេះ?"។ ជូលៀ សួរដផយសម្លេងខ្សាវហើយ សូណា ក៏ពេបមាត់ហើយសម្លក់នាង។

"យើងមកប្រាប់នាងឯងឲ្យចាកចេញពីបង ជីន នោះអី!!! នាងមានសិទិ្ធអីទៅរស់នៅមានក្តីសុខជាមួយនឹងប្តីរបស់គេ? អូ! នេះកុំប្រាប់ថាឲ្យខ្លួលប្រាណគេហើយក៏ទុកដល់មានកូនដើម្បីចាប់គេហើយមែនទេ? ហឹស!!! ស្រីថោកទាបនាងឯងនេះ!"។<ផាច់>ផ្ទៃមុខរបស់ ជូលៀ ត្រូវ សូណា ទះហើយពេលនេះ ជូកៀ ក៏ភ្ញាក់ផ្អើលលាយលំនិងការឈឺចាប់ដែល សូណា បានធ្វើមកនាងនោះទើបនាងក្រមុំក៏យកដៃខ្ទប់មុខហើយងាកមកសម្លឹងគេ។

"ហុឹក...មីងវៃខ្ញុំព្រោះអីទៅ?"។ ជូលៀ មិនយល់រឿងហើយសួរនាំគេទើប សូណា ក៏បោចសក់របស់ ជូលៀ ហើយសម្លក់នាង។

"មានមាត់មកតនឹងយើងទៀតហេ៎? យើងកំពុងតែប្រដៅមីក្មេងមិនដឹងខ្លួនដូចជានាងឯងនោះអី! យើងសួរនាងឯងដូចឆោតទៅចុះ! នាងឯងចេះមានមនសិការជាមនុស្សខ្លះទេនឹង? នេះនាងមានចិត្តសាងពីស្អីបានជាធ្វើមិនដឹងអីហើយមកដណ្តើមប្តីគេស្រស់ៗទាំងខ្លួនមានឈ្មោះថាសម្លាប់ប្រពន្ធគេបែបនេះហ៎នាង ជូលៀ ?! យើងកោតសរសើរណាស់ថានាងឯងជាកេ្មងក្លាហានហើយយើងក៏ដឹងថានាងប៉ងចង់បានបង ជីន យូរណាស់មកហើយ! ពេលនេះក៏មែន! នៅហ៊ានមានកូនជាមួយបង ជីន ទៀត! យើងថានាងឯងគួរតែចាកចេញពីបង ជីន ហើយយកកូនចេញទៅ!! បង ជីន មិនសមណាមានកូនជាសាច់ឈាមដែលគ្មានមាយាទដូចនាងឯងទេនាងឃាតករ!"។ សូណា ក៏ដៀលត្មិះថាឲ្យ ជូលៀ ហើយ ជូលៀ ក៏យកដៃមកទាញដៃរបស់ សូណា ដែលចាបសក់នាងចេញដោកម្លាំងនៅសល់ទ់បទាញចេញហើយរុញនាងឲ្យទ្រេតទៅក្រោយបន្តិចមុននិង ជូលៀ ក៏សម្រួលដង្ហើមហើយងាកមកសម្លឹងនាងចំៗ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now