ភាគទី ៣៩ : ទាសករសងកម្ម

431 18 9
                                    

"អាយ...ហុឹក...អ្ហឹក...អាក៎!!!"។ ពេលនេះរាងស្តើងក៏ត្រូវក៏ ស៊ុកជីន ទាញមកដល់បនកទប់ខាងលើហើយគេក៏ច្រាននាងទៅលើពូកមុននឹងស្ទុះមកអង្គុយលើភ្លៅនាងហើយក៏យកដៃមកច្របាច់្រនាងដោយទឹកមុខក្រហមខឹងសម្បារ។

"ឲ្យនាងធ្វើនំសោះបែរជារៀនចេះឲ្យភ្នែកប្រុសហើយនឹងហេ៎? ហឹស!!! មិនធម្មតាទេនាងនៀក! នេះតើយើងគិតស្រាលពេកមកលើឯងទេដឹងកន្លងមក? ហឹស!!! ក៏ត្រូវហើយបានជាយើងត្រូវជួបរឿងបែបនេះហើយ សូតា ត្រូវទៅបែបនេះក៏ដោយសារតែឯង!!!"។ ស៊ុកជីន ក៏ស្រែកគំហកដាក់ ជូលៀ ហើយនាងក៏ខំដោះដៃរបស់គេចេញដោយទឹកភ្នែកព្រោះនាងថប់ខ្យល់សឹងតែស្លាប់ទៅហើយទើប ស៊ុកជីន សម្រេចលែងដៃចេញហើយងាកមកសម្លក់នាងហើយក៏ងើបចេញពីនាង ជូលៀ ក៏ងើបអង្គុយ។

"ខឹក...អ្ហឹក....ហុឹក...ខឹក..ខឹក!!"។ ជូលៀ ខំក្អកស្រូបខ្យល់ហើយ ស៊ុកជីន ក៏ខាំមាត់សម្លក់នាងដោយការខឹងសម្បារជាខ្លាំង។

"យ៉ាងម៉េចហា៎? នាងតែចង់ទាក់ទងកូនចៅយើងឲ្យអូសក្បាលឯងទៅក្រៅមែនទេ ជូលៀ គ្រីហ្វីន ?"។ ស៊ុកជីន ក៏ចោទប្រកាន់ហើយ  ជូលៀ ក៏អោនមុខមិនហ៊ានសម្លឹងគេបានត្រឹមក្រវីក្បាលតប។

"ខ្ញុំមិនគិតចឹងទេពូ ជីន ...ហុឹក...ខ្ញុំមិនដែលគិតថាទៅទាក់ទងនឹងអ្នកណាទេ...ហុឹក...!"។ ជូលៀ ក៏ពេបមាត់តបប្រកែកហើយ ស៊ុកចីន ក៏ស្រវាមកច្របាច់ចុងចង្ការនាងមុននឹងគេញញឹមចុងមាត់។

"ចឹងយើងគួរតែកាច់បំពាក់ជើងហើយបំពាក់ដៃ ហ្គាណា ឲ្យគេនិយាយការពិតហើយណ៎? នេះសួរឯងក៏មិនឆ្លើយការពិតមានតែសួរគេបែបនេះចុះ!"។ ស៊ុកជីន  ក៏រលាស់ដៃចេញហើយបម្រុងចាកចេញតែ ជូលៀ ក៏ស្រវាចាប់ដៃអាវគេមុននឹងសម្លឹងមើលនាងដោយក្រវីក្បាល។

"អ្ហឹក...អត់ទេ...ហុឹក....កុំធ្វើបែបនេះដាក់មនុស្សដែលគេមិនដឹងរឿងអីពូ ជីន ...ហុឹក...កុំអី...!"។ ជូលៀ ក៏ប្រកែកហើយ ស៊ុកជីន ក៏រលាស់ដៃចេញទៀតហើយងាកមកបោចសក់នាង។

"ចឹងបានន័យថាមែនហើយមែនទេ? ឯងជាអ្នកទាក់ទងគេមុនមែនរឺក៏អត់? ឆ្លើយ!!!!"។ ស៊ុកជីន ក៏សម្លុតនាងហើយនាងក៏ប្រកែកមិនបានមាមតែងក់ក្បាល។

"ហុឹក...មែន....ហុឹក...មែនហើយ...អ្ហឹក...ខ្ញុំជាអ្នកទាក់ទងគេ...អ្ហឹក...អ្ហឹក....អាយ៎!!!"។<ខ្វោក>សម្លៀកបំពាក់នាងត្រូវ ស៊ុកជីន ចាប់ហែកដោយកម្រោលហើយគេក៏ខាំមាត់សង្រ្គឺតធ្មេញពេលលឺនាងនិយាយបែបនេះហើយ ជូលៀ ក៏ចង់រើបម្រះតែនាងក៏គ្មានកម្លាំងរងនិងគេឡើយព្រោះនាងត្រូវគេវាយដំឈឺខ្លួនមិនលួសថ្ងៃហើយមិមដឹងថានាងអាចទ្រាំនិងទណ្ឌកម្មគេបានដល់ពេលណាទេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now