ភាគបញ្ចប់ : វិលត្រលប់បំពេញសុភមង្គល ❤️

919 49 24
                                    

" ហុឹក...ប៉ាៗ....ហុឹក...ប៉ា...ម៉ាក់ៗ...ហុឹក...!"។ នាងតូចដែលកំពុងតែនៅលើដៃរបស់ ស៊ុកជីន ពេលនេះក៏យំមិនឈប់ចាប់តាំងពីពេលដែលបានលឺសម្លេងដែចេញពីម៉ាសុីនវាស់ចង្វាក់បេះដូងរបស់ម្តាយគេនោះហើយ ស៊ុកជីន ក៏បានហៅគ្រូពេទ្យមកធ្វើការពិនិត្យជាបន្ទាន់នោះដោយការភិតភ័យដូចគ្នាហើយទើបពួកគេត្រូវនៅខាងក្រៅបន្ទប់ហើយរងចាំការពិនិត្យនឹងសង្រ្គោះដោយចិត្តមិនសុខសោះឡើយ។

"បង ជីន !!! ជូ កើតអីទៅ?"។ សម្លេងគ្រលររបស់បុរសម្នាក់ក៏ស្រែកឡើងហើយក៏មានមនុស្សស្រីពីរនាក់និងកម្លោះវ័យជំទង់មានដែលតម្រង់មកដោយរឹកពារភិតភ័យដូចគ្នាទើប ស៊ុកជីន ងាកមកហើយតប។

"សុខៗចង្វាក់បេះដូង ជូ ក៏លែងដំណើរការ! បងពិតជាមិនដឹងទេថានាងកើតអីនោះ...ហុឹក...បងពិតជា...ពិតជា-"។ ស៊ុកជីន ដែលច្របូកច្របល់ដកដង្ហើមញាប់ៗក៏សម្លឹងមើលកូនស្រីដែលយំមិនឈប់ទើបគេមិនអាចនិយាយបនកតឲ្យកូនកាន់តែបារម្ភតែពេលនោះស្រាប់តែ លីថេយ៍ ក៏មកពរ សូហ្វៀ ជំនួសវិញ។

"បងស្រីច្បាស់ជាមិនអីទេ!"។ លីថេយ៍ និយាយដោយមុខមាំហើយគេក៏ពររលាក់ សូហ្វៀ ជាការលួងលោមនាងហើយ ម៉ូលី ពេលនេះក៏ក្រពាត់ដៃហើយនាងក៏ខាំមាត់ទប់ទឹកភ្នែកទើប ថេយ៉ុង ទាញភរិយាមកឪប។

"កូន ជូ មិនអីទេមែនទេបង? កូនយើងមានសុខភាពល្អណាស់ត្រូវទេ ថេ ?! មែនទេ ថេ ?!!"។ ម៉ូលី ក៏ទាមទារក៏ទុកចិត្តពីស្វាមីហើយ ថេយ៉ុង ក៏កាន់ដៃនាងហើយងក់ក្បាល។

" ជូ មិនអីទេ! បងបានរៀបចំគ្រូពេទ្យជំនាញបេះដូងមកទីនេះហើយ! មិនអីទេ! ជូ មិនកើតអីទេ!"។ ថេយ៉ុង ក៏អង្អែលស្មារបស់ភរិយាគេហើយលួងលោម ខណៈ ស៊ុកជីន ឈរលោបមើលប្រពន្ធគេនៅខាងក្នុងដែលកំពុងតែត្រូវគ្រូពេទ្យប្រើប្រាស់ឧបករណ៍សម្រាប់ឆក់បេះដូងហើយវាជាវិធីចុងក្រោយដែរគេប្រើសម្រាប់ជួយស្រោចស្រង់អ្នកដែលគ្មានចង្វាក់បេះដូងពីកម្រិតស្រាលដល់កម្រិតខ្លាំងហើយពឹងទៅលវាសនាថាគេអាចនិងមានចង្វាក់បេះដូងវិញរឺក៏អត់។

<ទឺត~>"លោកដុកទ័រ! បេះដូងអ្នកជម្ងឺលែងដំណើរការចង្វាក់បេះដូងហើយលោក ដុកទ័រ !"។ អ្នកនៅក្នុងពេលនេះក៏នាំគ្នាសស្រាក់សស្រាំជាមួយគ្នារហូតដល់គ្រូពេទ្យម្នាក់ស្រែកប្រាប់ថាចង្វាក់បេះដូងនាងគឺស្មើត្រង់ធេងតែម្តងទើប ដុកទ័រ ក៏ដាក់ប្រដាប់ឆក់ចុះហើយសម្លឹងមើល ជូលៀ ដែលមានតែរាងកាយស្លេកស្លាំងនោះដោយទឹកមុខស្រពោន។

🎉 You've finished reading សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️ 🎉
សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now