ភាគទី ៣៨ : គ្មានមេត្តា

378 16 9
                                    

"លោក...លោកគឺ?"។ ជូលៀ ក៏មិនស្គាល់ពីគេថាជានរណាទេទើប ហ្គាណា ញញឹម។

"ខ្ញុំ ហ្គាណា ជាជំនិតរបស់លោក ស៊ុកជីន ! គាត់ឲ្យខ្ញុំនៅមើលអ្នកនាង!"។ ហ្គាណា ក៏និយាយហើយពេលនេះ ជូលៀ ក៏ប្រែទឹកមកជាស្រពោនទើបនាងងាកទៅធ្វើនំរបស់នាងវិញ។

"គាត់ឲ្យលោកមកមើលខ្ញុំ! ខ្លាចថាខ្ញុំរត់គេចមែនទេ?"។ ជូលៀ ក៏ធ្វើការតបទៅបុរសម្នាក់ដែលមានឈ្មោះថា ហ្គាណា នោះដែលទឹកមុខស្រពោនទាំងដៃរបស់នាងរវល់ធ្វើនំតែខណៈនោះ ហ្គាណា ក៏គ្រវីក្បាលមុននឹងស្រវ៉ាទាញដៃរបស់នាងចេញពីការធ្វើនំហើយក៏ចាប់ប្រដាប់កាន់នំដែលនាងកំពុងតែធ្វើនោះចេញពីដៃមុននឹងចានបាយឱ្យនាង។

"ខ្ញុំមិនដឹងទេថាតើអ្នកនាងហើយនិងចៅហ្វាយរបស់ខ្ញុំមានគំនុំអីជាមួយនឹងគ្នាពីមុនមក! គ្រាន់តែខ្ញុំដឹងថាការដែលចៅហ្វាយគាត់ធ្វើបែបនេះវាគឺជារឿងដែលមិនត្រឹមត្រូវទាល់តែសោះ! ខ្ញុំបានឃើញសភាពរបស់អ្នកនាងហើយខ្ញុំក៏អាណិតអ្នកនាងដូចគ្នា! បើតាមការមើលទៅតាំងពីដើមអ្នកនាងមករស់នៅទីនេះអ្នកនាងគឺជាមនុស្សដែលស្លូតបូតនិងសុភាពរាបសារខ្លាំងណាស់! តើអ្នកនាងមានរឿងអីជាមួយគាត់មែនទេ? ហេតុអីបានជាចៅហ្វាយខឹងជាមួយនឹងអ្នកនាងដល់ថ្នាក់នេះ?"។ ហ្គាណា ក៏សួរនាំដំណើររឿងរីឯ ជូលៀ នាងកាន់ចានបាយនោះហើយក៏ខាំបបូរមាត់តិចៗអល់អែរមិនចង់និយាយទើប ហ្គាណា ងក់ក្បាលយល់អារម្មណ៍នាង។

"នេះមិនអីទេបើសិនជាអ្នកនាងមិនចង់និយាយហើយវាប៉ះពាល់ជាមួយរឿងផ្ទាល់ខ្លួនរបស់អ្នកនាងនោះគឺខ្ញុំមិនបង្ខំអ្នកនាងនោះទេ! គ្រាន់តែចង់ដឹងហេតុផលបន្តិចបន្តួចថាហេតុអី្វអ្នកនាងក្លាយទៅជាបែបនេះ? ហើយម៉េចបានជាគាត់ខឹងនិងអ្នកនាងបែបនេះ? តែទោះយ៉ាងខ្ញុំក៏គ្រាន់តែចង់ឲ្យអ្នកនាងត្រូវតែរឹងមាំ! ខ្ញុំជឿថាបើសិនជារឿងខ្លះដែលអ្នកនាងមិនបានធ្វើហើយមានការយល់ច្រឡំអីនោះ! ការពិតនិងត្រូវតែលាតត្រដាងចេញមក! និយាយតាមត្រង់ទៅខ្ញុំគ្រាន់តែដឹងរឿងខ្លះៗពីអ្នកនាង! មិនដឹងថាវាពិតរឺយ៉ាងម៉េចនោះទេ! គ្រាន់តែខ្ញុំចង់លឺចេញពីមាត់របស់អ្នកនាងនិយាយព្រោះបើតាមខ្ញុំស៊ើបប្រវត្តិហើយនិងការមើលអាកប្បកិរិយារបស់អ្នកនាងម្នាក់នេះមិនសមធ្វើជាមនុស្សដែលប្រព្រឹត្តរឿងទាំងអស់នេះទេ! អ្នកនាងជាមនុស្សល្អហើយស្លូតយ៉ាងនេះ! បើសិនជាសន្សំរឿងល្អច្រើនអាចនិងជួបរឿងល្អវិញណា៎!"។ ហ្គាណា ក៏ធ្វើការតបហើយពេលនោះ ជូលៀ នាងក៏ហាក់មានពន្លឺកែវភ្នែកដែលរំភើបជាខ្លាំងទើបធ្វើដោយទឹកភ្នែកនាងត្រូវហូរហើយ ហ្គាណា ក៏ភ្ញាក់ផ្អើលជាមួយនឹងនាងជាខ្លាំងមុននឹងគេក៏លើកទៅលើកមកមិនដឹងថាត្រូវធ្វើបែបណាព្រោះគេស្រាប់តែធ្វើឱ្យនាងយំ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now