ភាគទី ៣១ : មនុស្សតែមួយដែលខុសពីភាពដើម

458 14 5
                                    

"ចុះយ៉ាងម៉េចហើយ ជូលៀ នោះ? នេះមួយរយៈនេះមិនឃើញទាក់ទងមករកអ្នកផ្ទះសោះ! ហើយទាក់ទងទៅក៏មិនចូលទៀត! នេះកូន ជូ គេកើតអីរឺបង?"។ ថេយ៉ុង ក៏សួរនាំវិញហើយ ស៊ុកជីន ដែលកំពុងតែនិយាយសើចស្រស់ក៏ប្តូរទឹកមុខមកជាញញឹមិនសូវសមវិញពេលលឺឈ្មោះនាង។

"អ៎!!! នេះបងប្រាប់ឲ្យគេមកតាមបងដែរតែនាងក៏ក្រវីក្បាលតតាត់តែម្តងថាអត់ទេចង់ទៅរៀនវិញ!!! នេះបងកំពុងតែចង់មកប្រាប់ឯងស្រាប់ផង ថេ !!! នេះគួររៀបចំទៅមើល ជូ ផងណា៎! នេះវក់នឹងរៀនពីនំដល់ថ្នាក់លែងចង់ខ្វល់អីហើយ! ទូរស័ព្ទនាងមានបញ្ហាហើយក៏មិនព្រមឲ្យបងយកទៅធ្វើទេថាឲ្យទាក់ទងតាមបងទៅគឺបានហលយ! ពេលបងមកពីធ្វការវិញ ជូ ក៏គេងបាត់មិនទាន់បានសួរអីផង! ព្រឹកឡើងក៏ចេញទៅរៀនបាត់! បងរកពេលនិយាយជាមួយ ជូ មិនបានលើសពី 5 ម៉ាត់ផងមួយថ្ងៃពេលខ្លះមិនបានជួបមុខទៀត! នៅឆ្លៀតទៅមើលកូនតិចទៅ ថេ !"។ ស៊ុកជីន ក៏និយាយសោយទឹកមុខហាក់បារម្ភណាស់ចឹងហើយ ថេយ៉ុង នេះស្តាប់ហើយក៏ក្រវីក្បាល។

"នេះគេក៏ចូលចិត្តរៀនពីនំនែកតាំងតែពីស្គាល់អ្នកគ្រូគេមកនោះ! គិតហើយថាទៅដល់ទីនោះពិតជាក្តីសុខនាងហើយបានជាមិនខ្វល់អីសោះ! គិតថាបង ជីន និយាយត្រូវ! ពួកយើងក៏គួរតែទៅលេង ជូ ម្តងហើយមែនទេអូន?"។ ថេយ៉ុង ក៏ងាកមកសួរ ម៉ូលី ហើយនាងក៏ងក់ក្បាល។

"មែនហើយ! តាមពិតអូនក៏ចងើទៅយូរហើយតែនៅឃើញបងនឹងកូន ថេយ៍ កូន ម៉ួយ៉ុង រវល់ធ្វើការនិងរៀនផងមិនឈប់ហើយណាមួយលឺថាបង ស៊ុកជីន មកវិញ! គិតថាក៏កូន ជូ ប្រហែលជំកតាមតែក៏នៅតែដដែល!"។ ម៉ូលី ក៏និយាយហើយ លីថេយ៍ គេសម្លឹង ស៊ុកជីន ហើយនឹកដល់រឿងម្យ៉ាង។

"អូ មែនហើយពូ ជីន !!! នេះរឿងហាងនំពូមានបានជ្រាបហើយនៅ?"។ លីថេយ៍ ក៏សួរនាំភ្លាមនោះគ្រប់គ្នាក៏ទើបនឹកឃើញហើយ ស៊ុកជីន ដ ក៏ក្រេបស្រាក្រហមហើយក៏ដាក់ចុះសម្លឹងគេដោយញញឹមស្រស់ដដែល។

"ហាងនំដែលដាក់លក់មែនទេ? ពូដឹងហើយក្មួយ ថេយ៍ !"។ ស៊ុកជីន តបដោយកែវមុតហើយ លីថេយ៍ ក៏ហាក់ភាំងបន្តិចដែលឃើញប្រតិកម្មគេជាភាពស្ងៀមស្ងាត់ធម្មតាដែលមិនគួរចឹងសោះទើបនាយកម្លោះនេះមាមអារម្មណ៍ចម្លែកខ្លះៗនឹងគេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now