ភាគទី ៧៦ : ភាពកក់ក្តៅដែលខ្វះខាត

452 24 16
                                    

5 ឆ្នាំក្រោយមក ....

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ...

សាលាមត្តេយ្យ ....

" សូហ្វៀ ! លោកប៉ាមកទទួលហើយកូន!"។ នៅឯសាលាមត្តេយ្យដែលជាសាលាល្បីស្ថិតក្រោមសម្ព័ន្ធ គ្រីហ្វីន ដូចគ្នានោះជាទីកន្លែងដែលល្បីឈ្មោះជាងគេហើយក៏មានក្មេងជាច្រើននៅទីនេះរត់លេងខណៈមានក្មេងស្រីម្នាក់ដែលមានមុខមាត់គួរឲ្យស្រលាញ់ កែវភ្នែកធំៗហើយញញឹមបង្ហាញថ្ពាល់ប៉ោងមានខួចជាមួចសក់ខ្មៅរលោងមានសភាពមូលរួញដូចពោះវៀនជ្រូកនៅខាងចុងសក់យ៉ាងស្អាតដូចជាកូនតុក្កតាចឹងឯងក៏រត់មកយ៉ាងលឿងសំដៅមកកានអ្នកគ្រូដែលញញឹមដាក់នាងតែនាងមិនរត់មកចូលរង្វង់ដៃអ្នកគ្រូនោះទេតែក៏ហក់ទៅរកកម្លោះសង្ហាដែលអង្គុយត្រដាងដៃដាក់គេទៅវិញ។

"ប៉ាៗ!! ហិហិហិ ប៉ាៗ!"។ នាងតូចដែលមានអាយុ 5 ឆ្នាំបានក្រសោបខ្លួននកម្លោះសង្ហាដែលមានវ័យជ្រេណាស់ហើយតែគេបែរជានៅតែសង្ហាហើយរូបសម្បត្តិគេខុសពីអាយុឆ្ងាយគ្នាដែលនាំឲ្យអ្នកគ្រូដែលនៅទីនេះតែងតែញញឹមញញែមដាក់សង្ឃឹមថាឲ្យជ្រៀតចូលនេះក្នុងបេះដូងគេក៏ពព្រោះតែបានដឹងថាគេជាកម្លោះដែលមើលថែកូនតែម្នាក់ឯងគ្មានភរិយានៅក្បែរនោះឯង។

"ថ្ងៃនេះមានរពិសរករឿងអ្នកគ្រូទេ សូហ្វៀ ?"។ ស៊ុកជីន ជាប៉ារបស់នាងតូចនេះក៏សួរនាំកូនស្រីហើយវែកសក់របស់ សូហ្វៀ ទើបអ្នកគ្រូរបស់នាងក៏មកឈរជិតហើយញញឹមរួចលើកដៃមកប៉ះ សូហ្វៀ ដែរ។

"សូហ្វៀ ស្តាប់បង្គាប់ខ្លាំងណាស់លោក ស៊ុកជីន ! ជាក្មេងឆ្លាតហើយក៏ពូកែទៀតផង! នេះខ្ញុំពិតជាស្ញប់ស្ញែងដែលលោកបានចិញ្ចើមកូនល្អបែបនេះ! ច្បាស់ជាហត់នឿយខ្លាំងហើយមែនទេលោក ស៊ុកជីន ?"។ អ្នកគ្រូរបស់ សូហ្វៀ ក៏សួរដោយកែវភ្នែកស្រទន់ហើយ ស៊ុកជីន ក៏ញញឹមស្រាលមុននិងដាក់កូនស្រីចុះ។

"មិនហត់ទេ! នេះជាតួនាទីរបស់ខ្ញុំ! ជាការគួរនោះទេហើយក៏អរគុណសម្រាប់ការមើលថែរបស់អ្នកគ្រូ! លាអ្នកគ្រូទៅកូន!"។ ស៊ុកជីន ក៏ប្រាប់ សូហ្វៀ ទើបនាងក៏ធ្វើការគួរសមហើយអ្នកគ្រូគេក៏បានត្រឹមញញឹមមិនសមពេលដែលលឺប្រយោគនេះពីមាត់របស់នាយកម្លោះ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now