ភាគទី ៥៦ : ទម្លាយមូលហេតុ

389 23 3
                                    

ទីក្រុង ឡុងដ៏ , ប្រទេស អង់គ្លេស ...

កាស៊ីណូ ....

"អាឡូ !!! អាឡូ !!! នេះអ្នកមីងលឺទេ? អាឡូ ?!!"។ ពេលនេះនៅក្បែរ កាស៊ីណូ មួយដែលមានមនុស្សចេញចូលជាច្រើននោះក៏មានមនុស្សស្រីវ័យក្មេងឈរកាន់ទូរស័ព្ទដៃហើយងាកឆ្វេងស្តាំហាក់កំពុងតែគេចពីក្រសែភ្នែករបស់នរណាម្នាក់ចឹងហើយនាងបានព្យាយាមនិយាយទៅកានខ្សែទូរស័ព្ទម្ខាងទៀតដែលហាក់មិនចង់តបនឹងនាង។

( យ៉ាងម៉េច? នាងឯងមានការស្អី?)"។ ខាងនោះក៏តបហើយនារីវ័យក្មេងនេះក៏គ្មាននរណាកករៅពី ជេន ដែលអង្គុយឪបខ្លួននៅក្បែរនេះដោយភានភ័យខ្លាចនោះដែរ។

"នេះមីងឲ្យលុយខ្ញុំបន្ថែមតាមសន្យឲ្យគ្រប់មកមិនបានទេរឺ? នេះហេតុអីមីងឲ្យម្តងតែបន្តិចបែបនេះ? នេះខ្ញុំបានធ្វើការជូនមីងតាមគមករោងការអស់ហើយ! សំណងខ្ញុំគួរតែតបស្នងឲ្យសមហើយណាមីង! នេះមិនគិតចឹងទេរឺ?"។ ជេន ក៏តបដោយការមិនសុខចិត្តហលយក៏ចំពេលមានអ្នកទារបំណុលនាងដែលតាមចាប់នាងឲ្យសងលុយដោយសារែលោកប៉ានាងក៏ជំពាក់គេមិនឈប់ឈរនោះឯង។

( នែ!! លុយមិនមែនហោះពីលើមេឃស្រួលៗទេវើយ!!! នាងឯងក៏សម្បើមណាស់ដែរ! ហាមាត់ឡើងសុំយើងសុទ្ធមួយមុឺន ពីរមុឺនដុល្លា! នាងឯងគិតថាយើងជាធនាគារឲ្យនាងហាមាត់សុំប៉ុន្មានក៏បានបែបនោះចឹងហេ៎?)។ ខាងនោះតបមកវិញដផយខឹងសម្បារហើយ ជេន ក៏ខាំមាត់។

"នេះខ្ញុំព្រោះតែជួយចមីងបានធ្វើរឿងមិនល្អច្រើនណាស់! មីងម៉េចក៏និយាយបែបនេះដាក់ខ្ញុំ? នេះមីងមិនខ្លាចខ្លួនឯងជាប់បណ្តឹងរឿងនេះទេរឺ?"។ ជេន គម្រាមតែអ្នកខាងនោះក៏សើច។

( ប្តឹង?! នាងឯងសាកលរមើលទៅ!!! ភស្តុតាងទាំងអស់ក៏គ្មានសញ្ញាយើងដែរ! ប្រយ័ត្មដោយតែក្បាលនាងឯងទៅដេកគុកទៅ! នេះយើងចិត្តល្អជួយឲ្យលុយឯងរាល់ពេលហើយ! កុំមកនិយាយគម្រាមយើងទៀតបើមិនចង់រស់នៅវេទនា!!! បានហើយ)"។<ទឺតៗ>សម្លេងកាត់ផ្តាច់ទូរស័ព្ទនេះបានធ្វើឲ្យ ជេន ក៏ដកដង្ហើមធំជាខ្លាំងមុននឹងនាងក៏ច្របូកច្របល់ពេញខួរមិនដឹងរកផ្លូវណាដោះស្រាយកើត។

"ខ្វះលុយប៉ុន្មានទៅអ្នកនាង ជេន ?"។ សម្លេងប្រុសម្នាក់ក៏បន្លឺឡើងហើយ ជេន ក៏ងើបមុខមុននិងភាំងជារូបរាងសង្ហារបសកម្លោះជនជាតិគេតែនាងក៏កាន់តែស្រឡាំងកាំងនិងរូបរាងបុរសម្នាក់ទៀតដែលសម្លឹងនាងដោយមុខស្មើហើយនោះគឺជា ស៊ុកជីន ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now