ភាគទី ៦២ : បញ្ហាដែលពិបាកដោះស្រាយ

400 16 5
                                    

ទីក្រុង ឡុងដ៏ , ប្រទេស អង់គ្លេស ...

ហាងកាហ្វេ ....

នៅឯហាងកាហ្វេដ៏ប្រណីតមួយក៏មានមនុស្សម្នាជាច្រើនអង្គុយទល់មុខគ្នារង់ចាំក្រេបកាហ្វេហើយពេលនេះនៅផ្នែកខាងក្រោយដែលនៅខាងចុងគេបង្អស់ក៏មាននាងក្រមុំដែលសម្លឹងមើលកម្លោះសង្ហាជាមួយនឹងទឹកស្រងូតស្រងាត់ពេញដោយចម្ងល់ខណះកម្លោះនោះវិញដូចមិនអំពត់ហើយកក្រេបកាហ្វេធ្វើមិនដឹង។

" រីអូ ហេតុអីក៏ឯងធ្វើចឹង?"។ នាងក្រមុំក៏និយាយតាមបែបផែនដែលពួកគេរាប់គ្នាជាមិត្តតែពេលនេះគេក៏ទទួលរងនូវរឿងមួយដែលនឹកស្មានមិនដល់ទៅវិញ។

" ជូ !!! ជូ គ្រាន់តែនៅឲ្យស្ងៀមហើយរង់ចាំឲ្យខ្ញុំការពារទៅបានហើយ!"។ រីអូ តបដោយធម្មតាហើយ ជូលៀ ក៏ចងចិញ្ចើមហើយសម្លឹងមើលមុខគេដែលរបួសស្នាមទាំងនោះទើបនាងហាក់អាណិតគេជាខ្លាំង។

"ខ្ញុំមិនយល់ទេថាហេតុអីបានជា រីអូ ត្រូវធ្វើបែបនឹង? នេះជារឿងដែលខ្ញុំគួរតែទទួលខុសត្រូវម្នាក់ឯងទេ! នេះ រីអូ យកខ្លួនមករងបែបនេះឃើញហើយថាមានរឿងមិនល្អទេ រីអូ ! កិត្តិយសហើយនឹងកេរិ៍ឈ្មោះរបស់ រីអូ គិតបែបណាទៅ? នេះគឺរឿងអាម៉ាស់ណាស់ រីអូ !"។ ជូលៀ តបដោយកាពមិនអស់ចិត្តហើយ រីអូ ក៏ញញឹមហើយស្រវាកាន់ដៃនាង។

"ប៉ុន្នឹងហើយ ជូ មិនយល់ពីចិត្តខ្ញុំទៀតរឺ?"។ រីអូ ក៏និយាយមកដោយទឹកមុខប្រាកដប្រជាហើយ ជូលៀ ក៏ភ្លឹកបន្តិចទើបនាងក៏បើកភ្នែកធំៗតែមម្តង។

" រីអូ មិនមែន..!"។ ជូលៀ និយយប៉ុន្នឹងហើយក៏នៅស្ងៀមហើយ រីអូ ក៏ញញឹម។

"ត្រូវហើយ! វាដូចអ្វីដែល ជូលៀ កំពុងតែគិតនឹងឯង! ខ្ញុំស្រលាញ់ ជូ យូរមកហើយ! ជូលៀ ជាមនុស្សស្រីតែម្នាក់ដែលខ្ញុំស្រលាញ់! ខ្ញុំចង់ការពារ ជូ ហើយនឹងចង់មើលថែ ជូ ជានិច្ច! មិនថាមានរឿងអ្វីក៏ដោយបើខ្ញុំមានឪកាសនោះគឺខ្ញុំចូលទៅជួយ ជូ ហើយ!"។ រីអូ តបបែបនេះហើយកាន់ដៃនាងអង្អែលថ្នមៗសារភាពរឿងក្នុងចិត្តហើយ ជូលៀ ក៏ទ្រឹងស្ងៀមទើបនាងក៏អោនមុខចុះហើយដកដៃចេញមកវិញ។

"តែ...តែ រីអូ ក៏ដឹងថាខ្ញុំមិនសាកសមនឹង រីអូ ទៀតទេ! ខ្ញុំគ្មានតម្លៃអ្វីសម្រាប់ស្នេហារបស់ រីអូ ទេ!"។ ជូលៀ ក៏និយាយដោយទម្លាក់ទឹកចុះហើយពេលនេះ រីអូ ស្រាក់ដៃនាងយ៉ាងណែមបន្ថែមហើយក៏ក្រវីក្បាល។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Donde viven las historias. Descúbrelo ahora