ភាគទី ២៦ : ដំណើររឿងរាវកាលពី 5 ឆ្នាំ ( ត )

325 10 5
                                    

ភូមិគ្រឹះរបស់ ស៊ុកជីន នឹង សូតា ...

"ពន្លឺព្រះចន្ទយប់នេះពិតជាស្រស់ស្អាតខ្លាំងណាស់! មានអារម្មណ៍ដូចជាវាមានទំហំធំជាងសព្វដងទេ ជីន ?"។ សម្លេងស្រទន់របស់នារីម្នាក់ស្ថិតក្នុងរ៉ូបរាត្រីសម្រាកយប់នេះកំពុងតែឈរនៅមាត់បង្អួចក្នុងបន្ទប់គេងរបស់នាងហើយនឹង ស៊ុកជីន កម្លោះសង្ហាដែលអួតល្វែងលើបង្ហាញស្មាយ៉ាងធំទូលាយបោះជំហានមកឪបចង្កេះនាងពីក្រោយហើយគែក៏សម្លឹងទៅកករៅជាមួយនាង។

"លឺថាថ្ងៃនេះដូចជាព្រឹត្តិការណ៍ព្រះចន៍ពេញវង់ធំជាងគេប្រចាំឆ្នាំណា៎! ចឹងវាភ្លឺខ្លាំងណាស់! តែយ៉ាងណាក៏ចាញ់សម្រស់របសប្រពន្ធបងដែរ! អូនចែងចាំងជានិច្ចសម្រាប់បង! បើគ្មានអូននោះបងប្រហែលជាអាប់អួរណាស់ សូតា !"។ ស៊ុកជីន ក៏តបដោយសម្លេងផ្អែមល្ហែមជាខ្លាំងមកកាន់នាងហើយ សូតា ក័ឪបក្រសោបដៃក្រាស់របស់គេហើយនាងក៏រីករាយហើយមានក្តីសុខបំផុតពេលនៅក្បែរនាយហើយជិវិតថែមមានគ្រប់យ៉ាងទាស់ត្រង់ថាពួកគេមិនអាចមានកូនហើយនេះក៏ធ្វើឲ្យ សូតា មានអារម្មណ៍ថានាងហាក់មិនសមទទួលវានទង្វើស្រលាញ់ពី ស៊ុកជីន ខ្លាំងម្លឹងទេ។

"បងធ្លាប់ធុញថប់នឹងអូនទេ ជីន ? បងឃើញគ្រួសារគេក៏មានកូនចៅពេញផ្ទះរីឯអូនបែរជាមិនអាចបង្កើតគ្រួសារពេញលេញមួយឲ្យបងបាន ជីន ?"។ សូតា ក៏សួរហើយ ស៊ុកជីន ក៏ប្រែទឹកមុខមកជាស្រពោនមុននឹងទាញនាងមកសម្កឹងចំមុខ។

"មើលមុខបងណា៎ សូតា ! ក្តីស្រលាញ់ពិតមិនស្ថិតលើទាល់តែយកកូនហើយបង្កើតគ្រួសារឲ្យដូចអ្នកដទៃនោះទេ! នេះជាបញ្ហាុខភាពដែលអ្នកណាក៏មិនចង់ឲ្យវាកើតឡើងដែលចឹងហើយបងមានតែស្រលាញ់អូនម៉េចនឹងធុញអូនទៅ? បងត្រូវការអូន! ជីវិតបងមានអូនក៏គ្រប់គ្រាន់ហើយ! គឺដូចមានគ្រប់យ៉ាងទៅហើយ! សុំត្រឹមអូននៅក្បែរបងហើយស្រលាញ់បងឲ្យដូចបងស្រលាអូនគឺគ្រប់គ្រាន់ហើយ!"។ ស៊ុកជីន ក៏ប្រថើបបបីរមាត់មកថើបថ្ងាសភរិយាពេញដោយក្តីស្រលាញ់ហើយ សូតា ក៏ឪបគេហើយហូរទាំងទឹកភ្នែក។

"អូនមានអារម្មណ៍ថាមានក្តីសុខខ្លាំងណាស់ ជីន ! បើសិនជាអូនមិនបានៅជាមួយរហូតនោះ! អូនក៏គ្រាន់តែចង់ឲ្យបងស្វែងរកមនុស្សម្នាក់ដែលអាចស្រលាញ់បងដូចជាអូនណា៎! អូននឹងជូនពរបងជានិច្ច!"។ សូតា ក៏តវបែបនេះមកហើយ ស៊ុកជី ក៏ទ្រឹងនឹងសម្តីភរិយា។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now