ភាគទី ៧០ : ភារកិច្ចថែរក្សា

447 22 10
                                    

"ហឺម ...!"។ រាងកាយស្តើងរបស់នារីវ័យក្មេងម្នាក់កំពុងតែអង្គុយក្រោមដើមឈើដល់ធំមួយហើយបានសម្លឹងមើលជុំវិញខ្លួនជាទីដល់ស្ងប់ស្ងាត់ហើយស្រស់ស្រាយបំផុតទើបនាងងាកខ្លួនហើយដើរទៅមុខដោយការងឿងឆ្ងល់ថានាងមកដល់ទីណាទៅហើយតែនាងមិនគិតច្រើនចេះតែដើរទៅខាងមុខជានិច្ចមិនឈប់ទាល់តែសោះ។

"ទីនេះជាកន្លែងណាទៅ? ហេតុអីជុំវិញផ្លូវមានសុទ្ធតែផ្កា? ស្អាតៗណាស់! អេ៎! នោះជាផ្កាអ្វីបានជាវាមានរូបរាងចម្លែកម្លេះ?"។ កែវភ្នែករបស់នាងក៏ប្រទៈឃើញនូវផ្កាមួយដែលមានដើមស្តើងតូចហើយស្រទាន់ផ្កាគឺមានពណ៍ក្រហមឈាមស្រស់តែម្តងធ្វើឲ្យនាងងឿងឆ្ងល់ព្រោះមិនធ្លាប់ជើញវាហើយដៃក៏ឈោងចង់ទៅបេះវាមកមើលតាមចិត្តចង់ដឹង។

"កុំបេះអី ជូ !"។ ដៃស្រឡូននាងក៏ត្រូវដៃស្តើងរបស់ស្រីម្នាក់ទៀតឃាត់ហើយនាងក៏ទាញដៃ ជូលៀ ដែលរៀបបេះផ្កាមកវិញទើប ជូលៀ ភ្ញាក់ផ្អើលហើយក៏សម្លឹងឃើញថាជានរណា។

"អ្នកគ្រូ?!"។ ត្រឹមសម្តីប៉ុន្នឹងធ្វើឲ្យទឹកភ្នែកនាងហូរពេលដែលបានជួបអ្នកគ្រូរបស់នាងហើយ សូតា ដែលជាមនុស្សនៅភពផ្សេងទៅហើយនោះក៏ញញឹមដាក់នាង។

"កុំប៉ះពាល់អ្វីដែលនៅទីនេះណា៎ ជូ ! ឆាប់ត្រលប់ទៅវិញហើយបំពេញតួនាទីដែលនៅសេសសល់របស់ ជូ ទៅណា៎! វាមិនទាន់ដល់ពេលវេលានៅឡើយទេ ជូ ! ជូ មានភារកិច្ចច្រើនណាស់ហើយក៏ត្រូវមើលថែបង ជីន ហើយនិងកូនរបស់គាត់ដែរមែនទេ? អ្នកគ្រូអរគុណ ជូ ខ្លាំងណាស់សម្រាប់គ្រប់យ៉ាងហើយអ្នកគ្រូមិនខឹងនិង ជូ សូម្បីតែបន្តិចគឺមានតែអរគុណដែល ជូ ព្រមមើលថែមនុស្សឯកាដែលពិបាកដូចជាគាត់! ទោះបីគាត់មិនសូវមានហេតុផលតែគាត់នឹងជាមនុស្សដែលផ្អែមល្ហែមហើយស្រលាញ់មនុស្សដែលគាត់ទុកជាអ្នកសំខាន់ខ្លាំងជាងខ្លួនឯងទៅទៀត! ជូ ត្រូវមើលថែគាត់នឹងខ្លួនឯងហើយរួមទាំងកូនឲ្យបានល្អផងណា៎ ជូ ! អ្នកគ្រូអរគុណហើយអរគុណបង ជីន ដូចគ្នា! ប្រាប់គាត់ទៅថាឈប់បន្ទោសខ្លួនឯងហើយបំភ្លេចអ្នកគ្រូចុះ! បំភ្លេចចោលនូវអតីតកាលគ្រប់យ៉ាងបានហើយ! ទៅចុះ ជូ !"។ សូតា រៀបរាប់ហើយដៃអងែ្អលមុខនាងថ្នមៗធ្វើឲ្យ ជូលៀ ស្រក់ទឹកភ្នែលហើយនាងក៏ឪប សូតា យ៉ាងណែន។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now