ភាគទី ៣៦ : ពន្លឺក្នុងភាពងងឹត

497 17 10
                                    

<ឈូ>"អឹក...ខឹក...ខឹក...!"។ ពេលព្រឹកព្រលឹមដែលធ្វើឲ្យនាងក្រមុំដែលទ្រោមខ្លួននេះត្រូវបើកភ្នែកជាមួយទឹកដែលឆួលចូលច្រមុះនោះហើយនាងក៏រកពេលសម្រាកសឹងតែមិនបានក៏ត្រូវគេរំខានដផយជះទឹកទាំងព្រឹកចឹងទៀត។

"អូយ!! អ្ហឹក...ហុឹក..!"។ ទឹកភ្នែកក៏ហូរជាថ្មីចេញពីកែវភ្នែកដែលនាងហើយមើល ស៊ុកជីន ដែលឈរជ្រិមភ្នែកសម្លក់សម្លឹងនាង។

"ព្រឹកហើយឯងចង់គេងមិនធ្វើអីចឹងរឺ? នេះយើងមិនមែនឲ្យឯងមកធ្វើជាព្រះនាងដូចនៅផ្ទះនោះទេណា៎! ក្រោកឡើង!!!"។ ស៊ុកជីន ក៏ឈរស្រែកឲ្យនាងហើយ ជូលៀ ក៏ប្រឹងនាំខ្លួនដែលឈឺសព្វនោះក្រោកតែនាងក៏ដួលទៅវិញដោយសារតែនាងក្រោកលែងចង់រួចទៅហើយមិនមានកម្លាំងសូម្បីតែឈរ។

"អឹស...ពូ ជីន ...ហុឹក...ទុកពេលឲ្យខ្ញុំបន្តិចបានទេ! ខ្ញុំនឹងក្រោក-អ៎-ហាយ៎!!"។ នាងមិនទាន់បានរៀបចំសម្របខ្លួនផងក៏ត្រូវ ស៊ុកជីន ចាប់អូសដៃទម្លាក់នាងពីលើគ្រែហើយក៏រុញចូលចូលបន្ទប់ទឹកមុននឹងគេក៏បើកទឹកផ្កាឈូកមកស្រោចលើខ្លួននាងនាំឲ្យ ជូលៀ នាងក៏ផ្សាពេញរាងកាយព្រោះតែនាងនៅមានស្នាមរបួសនៅពេញខ្លួន។

<ឈូ>"អាយ៎...អ្ហឹក...ឈឺណាស់ពូ ជីន ...អា៎យ!!!!"។ ដៃនាងក៏លើកមកបាំងកាយហើយនាងមានតែភាពឈឺផ្សាក្រហាយចេញពីស្នាមរលាត់សាច់របស់នាងហើយ ស៊ុកជីន ក៏បាញ់ទឹកមកលើខ្លួននាងមុននឹងចាក់សាប៊ូមកលើខ្លួននាងទៀតធ្វើឲ្យនាងកាន់តែផ្សាលើសដើមតែនាយកម្លោះបែរជាញញឹមពេញចិត្តពេលឃើញនាងបែបនេះ។

"សម្អាតខ្លួនឯងឲ្យស្អាតទៅ! យើងមិនត្រូវការមនុស្សដែលគគ្រិចមកនៅជិតយើងទេ! ងូតទឹកហើយក៏ប្រញាប់មកខាងក្រោមបើឯងមិនចង់ត្រូវ! ហាមលើសពី 10 នាទី!"។ ស៊ុកជីន ក៏គក់ប្រដាប់ទឹកបាញ់ផ្កាឈូកចោលមុននឹងគេក៏បោះជំហានដើរចេញទៅហើយ ជូលៀ ក៏ឪបខ្លួនហើយនាងក៏ប្រឹងទាញប្រដាប់បាញ់ទឹកមកលាងខ្លួនដលយពេបមាត់ព្រោះតែរបួសនាងនៅមានកកឈាមហើយនាងក៏សម្អាងខ្លួនដោយញ័រដៃហើយទឹកភ្នែកហូរមិនឈប់។

"ហុឹក ...ម៉ាក់...ហុឹក...ប៉ា....ជួយកូនផង....កូន...ពិបាក...អ្ហឹក...កូនពិបាកទ្រាំខ្លាំងណាស់...អ្ហឹកៗ...!"។ ជូលៀ ឪបខ្លួនហើយយំសោកយ៉ាងគួរឲ្យអាណិតជាខ្លាំងហើយដង្ហើយហៅរកអ្នកមានគុណនាងដោយការឈឺចាប់ទាំងនាងមិនដែលត្រូវពួកគេធ្វើបាបចឹងទេហើយក៏មាមតែម៉ាក់ប៉ាដែលថ្នមនាងដូចជាពេជ្រមានតម្លៃតែពេលនេះនាងក៏ត្រូវមកនៅក្នុងនរកទាំងរស់ទៅវិញ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now