ភាគទី ៦០ : អំណាចធំជាខ្ញុំ

393 19 4
                                    

"នាងមានមុខមកទីនេះទៀតហេ៎ សូណា ម៉ាតារៀ ?"។ កែវភ្នែកមានកំហឹងរបសគេក៏សម្លឹងមើល សូណា ដែលឈរផ្អែកខ្លួននឹងទ្វារហើយនាងក៏ញាក់ស្មាមុននិងដើរចូលមករកគេដោយមិនញញើត។

"រឿងអីដែលខ្ញុំមិនហ៊ាននោះបង ជីន ! បើបងក៏អនុញ្ញាតឲ្យមីក្មេងស្រីឃាតករនោះចូលដេកសុីបានស្រួលៗហើយនៅយកវាមកធ្វើជាស្រីកំដរទៀត! បងមិនចេះក្រែងចិត្តបងស្រីរបស់ខ្ញុំទេរឺ?"។ សូណា ក៏យកលេសដដែលៗហើយ ស៊ុកជីន ក៏ស្ទុះចាប់ទាញកន្រ្តាក់នាងមកជិតគេដោយច្របាច់ដើមដៃនាងខ្លាំងៗ។

"អ-អូយ បង ជីន ខ្ញុំឈឺណា៎! ថ្នមៗបានទេនឹង!! ខ្ញុំឈឺ!"។ សូណា ក៏រើបម្រះតែ ស៊ុកជីន ក៏មិនលែងនៅតែសម្លក់នាងដោយកែវភ្នែកមុតដដែល។

"នាងឲ្តល្មមៗបានហើយណា សូណា !!! នាងកុំយកឈ្មោះរបស់ សូតា មកពាំងមុខដ៏សែនឃោរឃៅរបស់នាងអី សូណា ! នាងទៅវិញទេដែលគួរតែខ្មាសមាត់នឹងសណ្តានក្លែងក្លាយដ៏អក្រក់ករបស់នាងនោះហើយនៅមានមុខយកឈ្មោះរបស់មនុស្សដែលមាននាមជាបងបង្កើតខ្លួនមកធ្វើជាឈ្នាន់ទៀត! នេះនាងធ្វើខ្លួនធម្មតាដូចមិនកើតអីគិតថាគ្រប់គ្នាគេល្ងង់ពកថ្ងាសរៀងរហូតមែនទេហា៎?"។ ស៊ុកជីន ក៏ច្រាននាងឲ្យដួលលើការ៉ូដោយកំហឹងហើយពេលនេះ សូណា ក៏ច្រត់ដៃទប់ខ្លួនហើយងាកមកមើលគេមុននិងនាងក៏ភ្ញាក់ផ្អើលពេលឃើញ ស៊ុកជីន លើកកាំភ្លើងមកភ្ជង់នាង។

"បង-បង ជីន ចង់ធ្វើអី?!! នេះបងឆ្កួតមែនទេ?!! នេះឆាប់ដាក់កាំភ្លើងចុះទៅណា៎! នេះ....នេះចង់ធកវើស្អី? បងកុំធ្វើបែបនេះដាក់ខ្ញុំអីណា៎!!"។ សូណា ក៏ខំអង្វរហើយ ស៊ុកជីន ក៏ដើរមកជិតហើយចាប់ទាញដើមដៃនាងហើយកីយកកាភ្លើងដាក់ចំកណ្តាលថ្ងាសនាង។

"នាងមានភាពជាមនុស្សក្នុងខ្លួនខ្លះទេ សូណា ? ហេតុអីក៏នាងជាមនុស្សដែលមានចរិតព្រៃផ្សៃសាហាវបែបនេះទៅកើត? នាងបែបនេះបានដោយរបៀបណាទៅហា៎? នាងហេតុអីក៏ធ្វើបាបបងរបស់ខ្លួនឯងទៅកើត? នាងហេតុអីក៏ធ្វើបែប?"។ ស៊ុកជីន ក៏អង្រួនទារចម្លើយហើយពេលនេះ សូណា ក៏ក្រឡេកឆ្វេងស្តាំមុននិងនាងក៏ខំរើបម្រះពីគេតែគ្មានបានផលព្រោះនាងក៏មិនឈ្នះគេឡើយទើបរកនឹកល្បិចរំថោះខ្លួន។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now