ភាគទី ១៦ : ដំំណើរការនៃសំណង

317 16 9
                                    

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ...

សម្ព័ន្ធត្រកូល គ្រីហ្វីន ....

"លោកប៉ា!!! មានបញ្ហាហើយណា៎ប៉ា!"។ រាងកាយរបស់កម្លោះវ័យជំទង់ម្នាក់បានរត់មកចូលការិយាល័យរបស់ឪពុកគេហើយក៏ឃើញថាប៉ារបស់គេក៏កំពុងតែហាមាត់ចាំទទួលការបញ្ចុកអាហារពីនារីម្នាក់ដែលមើលស្រលាញ់គ្នាណាស់ហើយគ្មាននរណាក្រៅពីម៉ាក់របស់ លីថេយ៍ ទេដែលពេលនេះក៏ស្ទុះងើបចេញលើភ្លៅស្វាមីព្រោះកំពុងតែផ្អែមល្ហែមត្រូវធ្វើខ្លួនឲ្យចាស់ទុំវិញហើយ លីថេយ៍ ក៏មានការភ្ញាក់ផ្អើលតិចដែលខ្លួនមកកាតើចង្វាក់ម៉ាក់ប៉ា។

"នេះមករកប៉ាមិនប្រាប់មុនទេ! មានរឿងអីទៅប្រុស ថេយ៍ ! នេះប៉ាកំពុងតែបាយទឹកជាមួយម៉ាក់ឯងផង!"។ ថេយ៉ុង និយាយដោយទឹកមុខហាក់ស្តាយពេលផ្អែលព្រោះពួកកម្រនឹងមានពេលនេះណាស់តាំងពីពួកគេមានកូនច្រើនមកនោះហើយ ម៉ូលី ក៏រៀបចំអាហារហើយចាំស្តាប់កូនប្រុសនិយាយដូចគ្នា។

"គឺប៉ាម៉ាក់មានដឹងទេថាហាងនំដែលបង ជូ មើលថែបន្តពីអ្នកគ្រូគាត់បែរជាដាក់លក់! តើមាមរឿងអីទៅ"។ លីថេយ៍ ក៏សួរហើយ ថេយ៉ុង នឹង ម៉ូលី ក៏មើលមុខគ្នាដោយភ្ញាក់ផ្អើល។

"នេះពិតទេកូន ថេយ៍ ? នេះ ជូ គេម៉េចនឹងអាចលក់ហាងទៅ! បើកូន ជូ ស្រលាញ់ហាងនោះសឹងអី! មុនទៅនៅប្រាប់ម៉ាក់ថានាងបានឲ្យមិត្តភក្តិមកជួយមើលទៀតផង! នេះបងមានដឹងអីទេ ថេ ?"។ ម៉ូលី ក៏សួរនាំស្វាមីនាងវិញហើយ ថេយ៉ុង ក៏ចងចិញ្ចើម។

"ចុះកូនមានទាកទង់ទៅបងស្រីកូននៅប្រុស ថេយ៍ ?"។ ថេយ៉ុង ក៏មិនដឹងដូចគ្នាទើបសួរនាំហើយ លីថេយ៍ ក៏មានមុខកាន់តែតឹងតែង។

"ក៏កូនកំពុងតែនិយាយថានេះហើយថាជាបញ្ហាធំ! លេខបង ជូ ក៏ទាក់ទងលែងចូលមិនដឹងថាមានអីកើតឡើងទេ!"។ លីថេយ៍ ក៏និយាយហើយពេលនេះ ថេយ៉ុង ក៏រឹតតែនៅលែងសុខតែម្តង។

"នេះម៉េចក៏ចឹង? មិនអាចទេដឹង! នេះហាងនោះហេតុអីដាក់លក់ទៅកើតទៅបើវាមិនមែមជាកម្មសិទ្ធិរបស់ ជូ ផង! ចង់លក់ក៏មិនអាចដែរ! នេះប៉ានិងទៅមើលដោយខ្លួនឯងហើយបងនឹងរៀបចំចាកចេញទៅ ស្វីស នៅពេលនេះតែម្តង!"។ ថេយ៉៉ុង ក៏អន្ទះសារជាខ្លាំងហើយ ម៉ូលី ក៏ដូចគ្នាតែខណៈនោះក៏មានជំនួយការចូលមក។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now