ភាគទី ១៤ : ស្នាមញញឹមនាងជាក្តីសុខធំរបស់ខ្ញុំ

321 13 7
                                    

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ....

ហាងនំ សូតា ....

ពេលនេះងាកមកមើលស្ថានភាពអ្នកនៅខាងនេះវិញក៏មានកម្លោះម្នាក់ស្ងិតក្នុងឈុតសិស្សវិទ្យាល័យឈរជ្រែងហោប៉ៅមុខហាងខណៈគេចងចិញ្ចើមទៅហាងនំដែលបងស្រីគេតែងតែធ្វើការនោះត្រូវបានបិទទ្វារហាងយ៉ាងស្ងៀមស្ងាត់ទៅវិញ។

"នេះហាងនំបងស្រីដាក់លក់ហើយ? នេះបង ជូ លក់ហាងមិនប្រាប់អ្នកផ្ទះទៅកើតដែរហ៎? ម៉េចក៏លក់ចឹង?"។ កម្លោះសង្ហាជាប្អូនប្រុសរបស់ ជូលៀ គឺ លីថេយ៍ គ្រីហ្វីន នេះងឿងឆ្ងល់មុននឹងនេះដែលដាក់ផ្លាកថាលក់ទាំងគេក៏ដឹងថាបងស្រីគេស្រលាញ់ហាងនេះនឹងការពាវាបែបណាហើយពេលនេះមានអ្វីកើតឡើងទៅលើហាងនេះទៅ។

( លេខទូរស័ព្ទដែលលោកអ្នកបានហៅមិនអាចទាក់ទងបានទេនៅពេលនេះ....) ទូរស័ព្ទដែល លីថេយ៍ ដកចេញពីហោប៉ៅមកទាក់ទងក៏មិនអាចជួបបងស្រីគេព្រោះតែលេខក៏ខលមកមិនចូលធ្វើឲ្យគេកាន់តែមានអារម្មណ៍ថាច្របូកច្របល់ទៅវិញ។

"ម៉េចចឹង? បងស្រីមានរឿងអីទៅ? គួរតែទៅរកប៉ាសិន! តោះពូសូហ្វ័រឡានជួយជូនខ្ញុំទៅរកប៉ានៅក្រុមហ៊ុនជាបន្ទាន់!"។ លឺថេយ៍ ក៏បោះជំហានចូលទៅក្នុងឡានហើយក៏ប្រញាប់ទៅរកប៉ាគេនៅក្រុមហ៊ុនដើម្បីរាយការណ៍ព្រោះថាទាំងនេះជារឿងដែលមិនប្រក្រតី។

ទីក្រុង ឌឺហ្វិចតូ , ប្រទេស ស្វីស ...

និយាយពីអ្នកដែលកំពុងតែធ្វើដំណើរតាមផ្លូវវិញក៏មាមស្នាមញញឹមជាប់មាត់ខណៈមាននារីរូបស្អាតដែលមិនមាត់ករហើយនាងក៏ញញឹមដូចគ្នាពេលសម្លឹងទិដ្ឋភាពទេសភាពខាងក្រៅដោយញញឹមពព្រាយទើប ប្រេនដន ក៏ងាកមកសម្លឹងនាងដោយស្នាមញញឹមដូចគ្នា។

"នេះក្តីសុខធំបំផុតរបស់ ជូ ជាអ្វីទៅ?"។ ដៃបើកបរហើយមាត់ក៏សួរនាំជាមួយសម្តីស្រទន់ដែល ជូលៀ ពេញចិត្តនឹងលឺជាងគេទោះគេជាមនុស្សដែលខុសពីមនុស្សដែលនាងចង់ជួបក៏នាងមានអារម្មណ៍ថាបុរសម្នាក់នេះហាក់មិនធ្វើឲ្យគេមានអារម្មណ៍ខុសពី ស៊ុកជីន ឡើយពេលដែលនៅក្បែរ។

"គឺអាចធ្វើនំដែលពិសេសមួយជាក្តីប្រាថ្នារបស់អ្នកគ្រូ! អ្នកគ្រូធ្លាប់ចង់បង្កើតស្នាដៃនំមួយដែលពិសេសជារសជាតិដែលប្លែកវនឹងចង់ឲ្យវាលេចលេចធ្លោដោយរូបមន្តផ្ទាល់ដៃ! ខ្ញុំសង្ឃឹមថាខ្ញុំអាចធ្វើវាបានដោយខ្លួនឯងដើម្បីជួយសម្រេចបំណងឲ្យអ្នកគ្រូរបស់ខ្ញុំដែលបានទៅបាត់ទៅហើយ! ខ្ញុំចង់ធ្វើវាឲ្យបានដើម្បីប្រាប់អ្នកគ្រូថាយើងធ្វើបានហើយ!! ហើយខ្ញុំក៏ចង់ឲ្យមនុស្សម្នាក់បានដឹងផងដែរថាខ្ញុំបានជួយសម្រេចបំណងមួយនេះជូនអ្នកគ្រូហើយ! ខ្ញុំព្យាយាមមើលថែនឹងសម្រេចបំណងគ្រប់យ៉ាងដើម្បីរងចាំឲ្យគាត់ម្នាក់នោះវិលមកវិញ!"។ ពេលណាដែល ជូលៀ និយាយពីអ្នកគ្រូនាងក៏មានទឹកមុខស្រពោនហើយ ប្រេនដន ក៏មើលមុខនាងមុននឹងគេក៏អែបឡានចូលកៀនហើយអែនខ្លួនមករលនាងមុននឹងលើកដៃចាប់ស្មាននាងហើយបែរនាងមកសម្លឹងគេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now