ភាគទី ៦៥ : បណ្តឹងប្តឹងខ្លួនឯង

393 18 11
                                    

ទីក្រុង ឡុដ៏ , ប្រទេស អង់គ្លេស ...

សណ្ឋាគារ ....

ពេនេះក្នុងបន្ទប់ស្នាក់នៅដ៏ប្រណីតមួយដែលត្រូវបានដឹងថាជាកម្មសិទ្ធិរបសកម្លោះសង្ហា រីអូ ជាអ្នកបន្តវេនគ្រប់គ្រងនោះក៏កំពុងតែគេងលង់លក់លើគ្រែដោយសារឥទិ្ធពលសុរាហើយក៏មកពីបានធ្វើការងារខ្លះដោយស្ថិតក្រៀមភាពស្រវឹងផងដែរទើបមិនដឹងខ្លួនបានធ្វើរឿងដែលមិនគួរធ្វើនោះហើយក៏ទុកឲ្យនារីម្នាក់ដែលគេងក្បែរនេះបានងើបមកសម្លឹងមើលគេហើយនាងក៏លើកដៃមសហទាបមុខសង្ហារបស់គេហើយដងខ្លួនរឮនាងគ្មានសម្លៀកបំពាក់អីឡើយក្រៅពីគ្របភួយជាប់កាយនោះហើយកែវភ្នែកមើលគេដោយស្រពោនតិចៗ។

"ខ្ញុំដឹងហើយថាលោកមិនមានចិត្តឲ្យមកខ្ញុំនោះទេ រីអូ ហើយក៏ដឹងថាលោកស្រលាញ់ ជូ ប៉ុណ្ណា! ហើយក៏ដឹងថាលោកគ្មានថ្ងៃដាក់ខ្ញុំចូលបេះដូងលោកឡើយ...ហុឹក...តែខ្ញុំពិបាកហាមបេះដូងខ្លួនឯងកុំឲ្យគិតមកលើលោកហើយបំភ្លេចលោកខ្លាំងណាស់! ពិបាកខ្លាំងមែនទែន! ហើយក៏ដឹងថាខ្លួនឯងធ្វើបែបនេះមិនសាកសមនោះទេ...អ្ហឹក...តែខ្ញុំប្រហែលជាមិនអាចស្រលាញ់នរណាបានឡើយក្រៅពីលោកក្នុងជាតិនេះ! ខ្ញុំពិតជាស្រលាញ់លោកមែន រីអូ !!"។ ដៃស្រឡូនស្ទាបមុខនាយកម្លោះហើយថ្លែងពីក្តីឈឺចាប់ដែលនាងមានមកលើគេជាក្តីស្រលាញ់ឲ្យទៅបុរសម្នាក់ដែលមិនបានលឺអីសោះពីនាង។

ជេន បានសម្រេចចិត្តនាំគេមកទីនេះបន្ទប់ពីពួកគេបានជជែកគ្នានឹងរឿងរ៉ាវមួយចំនួនដែល រីអូ ចង់ដឹងពី ជេម ថាមានកំហុសអ្វីខ្លះមកលើ ជូលៀ ហើយនាងក៏បានប្រាប់គេគ្រប់យ៉ាងធកវើឲ្យ រីអូ ក៏ពិបាកនិតទទួលយកដែរតែគេក៏មិនអាចខឹងនាងឡើយព្រោះនាងក៏មានហេតុផលហើយមនុស្សអាចដើរខុសតែបើចេះបកក្រោយក៏ល្អទើបនាយញ៊ាំស្រារហូតនាំឲ្យមានភាពស្រវឹងហើយគេក៏ចាប់ផ្តើមនិយាយរឿងរ៉ាវក្នុងចិត្តជាច្រើនពីក្តីស្រលាញ់ដែលគេមានទៅលើ ជូលៀ ។

រីអូ ក៏ដឹងដែលថា ជូលៀ មិនបានស្រលាញ់គេតែគេនៅតែក្រសោបឪកាសនេះដើម្បីនៅក្បែរនាង! ទោះបីវាដូចជាយកបេះដូងទៅស្រាក់និងបន្លាក៏ដោតឲ្យតែបាននៅក្បែរនាងក៏ដូចគ្នានិង ជេន ដែលបានលឺបែបនេះហើយនាងក៏មិនគិតច្រើនមុននិងនាងក៏ចូលទៅសិទ្ធិស្នាលនិងគេទាន់ពេលដែលគេត្រូវសុរាគ្របដណ្តប់នោះធ្វើឲ្យវង្វេងវង្វាន់ស្មាមតីឃើញថានាងជា ជូលៀ ហើយទាំងការការពិតជា ជេន ហើយនាងក៏សុខចិត្តបណ្តោយខ្លួនមកជាមួយគេដោយស្ម័គ្រចិត្តបំផុតហើយនាងក៏ដឹងថាគេមិនអាចស្រលាញ់ទេតែហោចណាស់នាងក៏អាចយកទង្វើនេះទុកជាអនុស្សាវរីយ៍មួយដែរសម្រាបបេះដូងដែលខ្ទេចខ្ទាំរបស់នាងដែរ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now