ភាគទី ៤៨ : មកមុនកំណត់

561 20 6
                                    

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ...

ទីដំកល់សព ....

រាងស្តើងរបស់នារីម្នាក់ក៏បានជាមួយបាច់ផ្កាដែលដាក់លើផ្នូរមួយដោយទឹកមុខស្រពោនហើយក៏អោនគោរពមុននិងក្តោបដៃចូលគ្នាជាមួយកែវភ្នែកដែលច្របូកច្របល់។

"អ្នកគ្រូ!!! ខ្ញុំដឹងថាកន្លងមកយូរយ៉ាងនេះហើយខ្ញុំនៅតែមិនអាចភ្លេចរឿងរ៉ាវដែលខ្ញុំបានធ្វើនោះទេអ្នកគ្រូ! ខ្ញុំដឹងថាវាមិនត្រូវហើយក៏មិនល្អនោះទេដែរខ្ញុំតែងតែមានគំនិតមិនល្អបែបនេះ! ខ្ញុំដឹងថាខ្ញុំគួរតែទទួលកម្មពារតែអ្នកគ្រូក៏គួរតែយោគយល់ដល់ភាពពិបាកនៃគ្រួសាររបស់ខ្ញុំផង! ខ្ញុំគ្មានជម្រើសហើយក៏មិនចង់ធ្វើបែបនេះទេ! តែបើខ្ញុំមិនព្រមធ្វើនោះគឺខ្ញុំនឹងកាន់តែវេទនាជាងនេះ! ខ្ញុំមិនចង់ពិតមែន! ហើយពេលនេះខ្ញុំមកសុំខមាទោសពីអ្វីដែលខ្ញុំបានសាងចំពោះអ្នកញរូផងដែរ! ខ្ញុំក៏ដឹងថាវាមិនត្រូវតែខ្ញុំក៏ជួបការលំបាកដូចគ្នាណា៎អ្នកញរូ! តែខ្ញុំសង្ឃឹមថាអ្នកញរូនិងលើកលែងទោសឲ្យខ្ញុំហើយយល់ដល់ខ្ញុំផង! សុំកុំឲ្យខ្ញុំជួបរឿងពិបាកជាងនេះទៀតអី!"។ កែវភ្នែករបស់ ជេន សម្លឹងមើលទៅផ្នូររបស់ សូតា ជាមួយទឹកមុខចងចិញ្ចើម។

នាងមកឈររៀបរាប់ទុក្ខសោកជាច្រើនជាមួយនឹងផ្នូររបស់នារីម្នាក់ដែលគ្មានជិវិតយូរឆ្នាំមកហើយពីការលំបាកនៃជីវិតដែលនាងសងបំំណុលជំនួសឪពុកងើយរត់គេចពីរឿងអស់នេះជារៀងរាល់ថ្ងៃតែនាងមិនដឹងថាកំហុសដែលនាងបានសាងគឺបានធ្លាក់ទៅលើអ្នកផ្សេងម្នាក់ទៀតដែរមិនដឹងអីនោះទេ។

ផេនហោសន៍របស់ ថេយ៉ុង ....

"តោះយើងរៀបចំហើយអស់រឺនៅ?"។ ថេយ៉ុង ក៏ងាកមកសួរនាំភរិយាដែលដឹកដៃកូនខណៈមានកូនចៅដែលត្រៀមរៀបចំឥវ៉ាន់ឡើងទៅលើឡាននោះហើយពួកគេក៏ញញឹមខណៈ ម៉ូលី ដើរមកក្បែរស្វាមីនាង។

"នេះបងប្តូរគម្រោងទៅឆាប់បែបនេះមិនគិតប្រាប់បង ជីន ខ្លះទេរឺ?"។ ម៉ូលី ក៏សួរនាំខណះត្រូវទៅ ស្វីស នៅសបា្តហ៍ក្រោយតែពួកគេក៏ប្តូរមកឆាប់ជាងនេះទៅវិញ។

"អឺមបងគិតថាមិនអីទេ ម៉ូ !!! នេះជារឿងដែលសាមញ្ញាទេ! បងនឹងបង ជីន ដូចជាបងប្អូនទៅហើយគ្មានអីត្រូវក្រែងចិត្តទេ! ចង់ទៅពញ្ញាក់អារម្មណ៍គាត់នោះអី?"។'។ ថេយ៉ុង ក៏ឪបស្មាភរិយាហើយ លីថេយ៍ ដែលទទួលកាន់ដៃ មូយ៉ុង វិញក៏ញញឹម។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now