ភាគទី ១០ : យល់ច្រឡំ

400 19 6
                                    

"ហាស ហាស ហាស!"។ គ្រាន់តែបានឮសំដីរបស់ ជូលៀ និយាយបែបនេះភ្លាម ប្រេនដន ក៏ចងចិញ្ចើមឡើងខ្ពស់ហើយអស់សំណើចហាក់ដូចជាបានស្ដាប់រឿងកំប្លែងដែលអស់សំណើចខ្លាំងណាស់អញ្ចឹងធ្វើឲ្យ ជូលៀ ត្រូវភាំងនឹងរឹកពារគេពេលនេះ។

"ខ្ញុំនិយាយអីខុសឬក៏គួរអោយចង់សើចទៅបានជាលោកពូសើចខ្លាំងបែបនេះ?!"។ នាងតូចដល់ស្មោះសរក៏សួរគេដោកែវភ្នែកដោយងឿងឆ្ងល់ហើយពេលនោះ ប្រេនដន ក្រវីក្បាលមុននឹងគេសម្រួលឥរិយាបថវិញ។

"គឺពេលដែលខ្ញុំលឺថាអ្នកនាងនិយាយដល់រឿងមិត្តស្រីនោះ! ខ្ញុំក៏ចង់តែសើចខ្លួនឯងនោះទេ! ខ្ញុំនេះរឺមានមិត្តស្រី?!! ហាស ហាស ហាស ! មិនអាចឡើយ!!"។ ប្រេនដន ក៏ក្រវីដៃហើយក្រវីក្បាលហាក់អស់សំណើចពេលនេះ ជូលៀ ក៏បើកភ្នែកធំៗហើយនាងក៏ភ្ញាក់ផ្អើល។

"អូ!! នេះខ្ញុំសុំទោស!!! នេះតាមពិតទៅលោកពូមិនគួរមានមិត្តស្រីពិតមែនតែគឺប្រពន្ធ! អ៎!!! នេះគឺកាន់តែមិនបានទៀតណា៎លោកពូ! លោកពូមានកូននិងភរិយាបែបនេះ! ខ្ញុំម៉េចនឹងអាចទៅស្នាក់អាស្រ័យរំខានគ្រួសារគេទៅ!"។ សម្តីមួយឃ្លានេះធ្វើឲ្យ ប្រេនដន ដែលសើចក៏ទៅភាំងស្ងៀមមុននឹងគេក៏កានតែហួសចិត្តនឹងការគិតរបស់នាងក្រមុំដែលយល់ច្រឡំកាន់តែខ្លាំងជាងមុនទៅទៀត។

"អឺ! អ្នកនាង!!! ស្ងប់អារម្មណ៍សិនណា៎! គឺចេសណា៎! កុំគិតវែងឆ្ងាយពេកអី! នេះអ្នកនាងឃ្លាននៅ?"។ ប្រេនដន ក៏លែងបកស្រាយបន្តតែគេអស់សំណើចខ្លាំងបំផុតហើយ ជូលៀ ក៏សម្លឹងគេដោយភាំងៗមុននឹងនាងក៏ងក់ក្បាលណព្រោះល្ងាចទៅហើយពេលនេះ។

"ចឹងខ្ញុំគិតថាមកពីអ្នកនាងឃ្លានពេកហើយបានជាគិតអីច្រើនខ្លាំងថ្នាក់នេះ! តោះទៅរកអីញ៊ាំសិនទៅ!!! ខ្ញុំស្គាល់ភោជនីយដ្ធានលក់អាហារឆ្ញាញ់ៗច្រើនណាស់! ពេលទៅដល់ហើយអ្នកនាងញ៊ាំឆ្អែតចាំខ្ញុំរៀបរាប់បកសករាយណា៎!"។ ប្រេនដន ក៏តបមកវិញហើយក៏ស្រវាកាន់ដៃនាងចូលរថយន្ត។

បន្ទប់មក ជូលៀ ក៏នៅតែងឿងឆ្ងល់មិនឈប់ពេលដែលនាងលឺសម្តីប្លែកៗដែល ប្រេនដន បាននិយាយមកកាន់នាងតែនាងក៏មិនហ៊ានសួរនាំច្រើនខ្លាចគេធុញក៏មានតែមិនមាត់ហើយតាមគេទៅ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Onde as histórias ganham vida. Descobre agora