ភាគទី ៥៧ : មនុស្សក្បែរខ្លួន

370 25 6
                                    

"អ្នកនាង ជូលៀ ! ពុទ្ធោអើយ! អ្នកនាងកើតអ្វីទៅអ្នកនាង?"។ មេការក៏ឆោតឡោពេលឃើញនាងក្អួតមិនឈប់ហើយ ជូលៀ ពេលក្អួតរួចរាល់ហើយងាកមកលាងមាត់ចេញមុននិងនាងក៏បែរមកក្រវីក្បាលដាក់មេការ។

"ខ្ញុំមិនអីទេមេការ! វាគ្រាន់តែ...គ្រាន់តែមកពីខ្ញុំសម្រាកមិនគ្រប់នោះទេ-អូយ!!"។ ពេលនេះនាងក្រមុំចាប់ផ្តើមវិលមុខហើយនាងក៏មានអមារម្មណ៍ថាអីធីងធោងទើបមេការចូលមកគ្រានាង។

"អ្នកនាងទៅសម្រាក-អូយ!! អ្នកនាងឈាមច្រមុះហើយ! អ្នកនាងទៅមន្ទីរពេទ្យតែម្តងទៅ! ខ្ញុំថាអ្នកនាងមិនស្រួលខ្លាំងហើយ!!"។ មេការក៏គ្រានាងដើរចេញមកហើយពេលនេះ ជូលៀ កំពុងតែពិបាកក្នុងខ្លួនទើបនាងក៏លែងបបានតបតហើយក៏ព្រមទៅតាមមេការនោះឯង។

មន្ទីរពេទ្យ ....

"អ្នកនាងសម្រាកសិនទៅណា៎! ចាំអស់សារ៉ូមចាំខ្ញុំមកបន្ថែមឲ្យទៀត!"។ បន្ទាប់ពីមកដល់មន្ទីរពេទ្យរួចរាល់ពេលនេះនាងក៏សម្រាកនៅក្នុងបន្ទប់ព្យាបាលហើយទឹកមុខនាងហាក់ស្លេកស្លាំងទើបងាកមកសួរគ្រូពេទ្យ។

"តើខ្ញុំកើតអីលោកគ្រូពេទ្យ?"។ ជូលៀ សួរនាំហើយលោកគ្រូពេទ្យក៏ងាកសម្លឹងនាងមុននិងគាត់ហាក់មិនចង់ឆ្លើយប្រាប់នាងឡើយ។

"អញ្ចេះចុះណា៎! អ្នកនាងមានសាច់ញាតិរឺក៏ស្វាមីមកជាមួយទេ? ខ្ញុំចង់និយាយជាមួយពួកគាត់ជាងណា៎! អ្នកនាងសុខភាពនៅខ្សោយខ្ញុំខ្លាចថា...!"។ គ្រូពេទ្យមានទឹកមិនល្អហើយ ជូលៀ នាងក៏គិតថាខ្លួននាងច្បាស់ជាមិនស្រួលតែនាងក៏ទទួលយកស្រាប់ទៅហើយ។

"មិនអីទេលោកគករូ! គ្មាននរណាមកនោះទេកករៅពីពីមេការនៅផ្ទះរបស់ខ្ញុំ! កុំឲ្យគាត់បារម្ភអី! សុំប្រាប់វាមកកាន់ខ្ញុំតែម្នាក់ឯងបា ហើយ! ខ្ញុំស្តាប់និងទទួលយកបានទាំងអស់!"។ ជូលៀ តបបែបនេះហើយគ្រូពេទ្យក៏ដកដង្ហើមធំមុននិងងក់ក្បាល។

"អ្នកនាងមានផ្ទៃពោះជាង 2 សប្តាហ៍ហើយ! តែសុខភាពអ្នកនាងប្រហែលជាពិបាកខ្លាំងជាងមនុស្សស្រីមានគត៌ធម្មតាដោយសារតែ..ដោយសារតែអ្នកនាងមានជម្ងឺរលាកកោសិកាខួរក្បាលទៅហើយ! តើអ្នកនាងធ្លាប់ប្រើថ្នាំអីដែលមានជិតផ្សះសរីរាង្គកាយឲ្យជាសះស្បើយឆាប់រហ័សអីទេពីមុនមក?"។ លោកគករូពេទ្យក៏រៀបរាបហើយ ជូលៀ ក៏ភាំងតែនាងក៏ខំទប់ស្មារតីមុននិងរកនឹកហើយនាងក៏ងក់ក្បាល។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now