ភាគទី ៨ : លើកដំបូងនៃការស្វែងយល់ពិភពថ្មី

380 17 7
                                    

ព្រលានយន្តហោះនៅចក្រភព អង់គ្លេស ...

"នៅពេលទៅដល់!! កូនត្រូវទាក់ទងប្រាបប៉ាផងហើយត្រូវរកអីញ៉ាំឲ្យបានគ្រប់គ្! រាន់ហើយនិងគេងឲ្យគ្រប់គ្រាន់ផងណា! បើមានអ្វីមិនស្រួលកូនត្រូវតែទាញទូរសព្ទខលមករកប៉ាភ្លាមដឹងទេ? ប៉ានឹងជិះយន្តហោះមករកកូនតែមួយភ្លែតក៏ដល់ហើយណា!"។ នៅព្រលានយន្តហោះដែលមានមនុស្សចេញចូលយ៉ាងមមាញឹកឃើញមានក្រុមមនុស្សមួយក្រុមដែលឈរជុំគ្នាក្នុងនោះគ្មាននរណាក្រៅពីក្រុមគ្រួសាររបស់ត្រកូលគ្រួសារ គ្រីហ្វីន ដែលទាញចំណាប់អារម្មណ៍អ្នកដែលនៅព្រលានយន្តហោះឱ្យសម្លឹងមើលមិនដកក្រសែភ្នែកដោយសារថ្ងៃនេះគេត្រូវជូនដំណើរកូនស្រីបងរបស់គេទៅកាន់ប្រទេស ស្វីស ហើយនោះគឺជានាងក្រមុំ ជូលៀ ដែលឈរញញឹមដាក់លោកប៉ាគេដែលអង្អែលក្បាលផង កាន់ដៃកូនផង និយាយរៀបរាប់ដោយការបារម្ភជាខ្លាំង។

"ចា៎ប៉ា! កូនដឹងហើយ! លោកប៉ាក៏ដូចគ្នា! ថែរក្សាសុខភាពនិងកុំធ្វើការងារហួសកម្លាំងច្រើនពេកណា! ត្រូវឧស្សាហ៍ពិសារបាយឲ្យទៀងទាត់ផង! ហើយអ្នកម៉ាក់ក៏អញ្ចឹងដែរ! ម៉ាកកុំឆ្លៀតអង្គុយធ្វើនេះធ្វើនោះយូរពេក! ចង្កេះរបស់ម៉ាកក៏មិនសូវល្អដែរ! រីឯអូន ថេយ៍ ហើយនិង ម៉ូយ៉ុង ត្រូវស្តាប់បង្គាប់លោកប៉ាអ្នកម៉ាក់! ជាពិសេសគឺ ម៉ីយ៉ុង ហាមក្បាលខូចធ្វើបាបបងប្រុសឮទេ?! ហើយអូន ថេយ៍ ក៏ត្រូវតែខំរៀនហើយមិនបាច់បារម្ភពីបងទេ! បងចេះមើលថែខ្លួនហើយ! សង្ឃឹមថាអ្នកទាំងអស់គ្នានៅទីនេះចេះមើលថែខ្លួនឱ្យបានល្អ! ជូលៀ នឹកអ្នកទាំងអស់គ្នាខ្លាំងណាស់!"។ នាងក្រមុំមុខមាត់ស្លូតបូតដែលមានខួចនៅលើថ្ពាល់ទាំងសងខាងនោះក៏ឪបក្រុមគ្រួសាររបស់គេ។

" ជូលៀ !"។ ពេលនោះក៏មានសំឡេងរបស់នារីវ័យក្មេងម្នាក់បានស្រែកមកពីចម្ងាយហើយ ជូលៀ ក៏បានងាកទើបឃើញមិត្តនាងគគឹ ជេន នឹង រីអូ ដែលជ្រែងហោប៉ៅដើរមកយ៉ាងសង្ហាខណៈពួកគេធ្វើដំណើរមកដល់មុខឪពុកម្ដាយរបស់ ជូលៀ ហើយទៅធ្វើការគោរពពួកគេហើយ រីអូ គេក៏មានអារម្មណ៍ថាក្រសែភ្នែករបស់ ថេយ៉ុង សម្លឹងមើលគេហាក់ដូចជាស្មើហើយរឹងមាំជាទីបំផុតដែលគេក៏ព្រឺរោមដែរ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now