💞សំណព្វចិត្តលោកម្ចាស់💞 4

1K 67 0
                                    

ភាគទី4

សម្លេងដកដង្ហើមធំធុញថប់ របស់មនុស្សម្នាក់នៅក្នុងបន្ទប់ដែលងងឹតពោពេញទៅដោយពណ៌ខ្មៅ ឈរសម្លឹងមើលទៅដើមឈើរ ដែលនៅខាងក្រៅតាមកញ្ចក់នៃបង្គួច មិនដឹងជាគិតកំពង់គិតអ្វីខ្លះទេ បានជាមើលទៅគេហាក់ដូចជាធុញថប់តប់ប្រម៉ុលខ្លាំងម្លេះ!? តើបុរស់ម្នាក់នេះជាអ្នកណា!? ហេតុអ្វីកែវភ្នែករបស់គេសម្លឹងទៅដើមឈើរមួយនោះហាក់បីដូចជាសត្រូវគ្នាពីថ្ងៃណាមកអញ្ចឹង!?

តុកៗ.... កែវភ្នែកមុតស្រួច ឈរសម្លឹងទៅខាងក្រៅយ៉ាងស្ងៀមស្ងាត់ មិនដឹងគិសញ្ចឹងដល់ណាខ្លះទេ កំពង់តែស្លុងអារម្មណ៍ផង ក៏មានសម្លេងគទ្វាបន្ទប់ ទាញអារម្មណ៍បុរសវ័យកណ្ដាលម្នាក់នេះអោយបែរ ដើរមកអង្គុយលើកៅអីធ្វើដូចធម្មតា មុននិងបន្លឺអោយអ្នកខាងក្រៅចូលមករកខ្លួន

ចូលមក» យុនហ្គី ដាក់បង្គុយហើយ ក៏ស្រែកប្រាប់មនុស្សជំនិតអោយចូលព្រោះមុននេះមួយថ្ងៃនាយបានអោយគេទៅបំពេញការងារមួយជំនួសគេ

(មីនយុនហ្គី គឺជាមហាសេដ្ឋីវ័យ32ឆ្នាំ ហើយក៏ជាម៉ាហ្វៀម្នាក់នៅប្រទេសកូរ៉េនិងបណ្ដាប្រទេសប៉ែអុឺរ៉ុបផងដែរ។ តែគួអោយស្ដាយនាយមិនមានឪពុកម្ដាយនោះទេ ព្រោះតែពួកគាត់ស្លាប់ចោលនាយតាំងពីនាយនៅអាយុ9ឆ្នាំមកម្លេះ ព្រោះគ្រោះថ្នាកចរាចរណ៍។ មីនយុនហ្គីបន្ទាប់ពីប៉ាម៉ាក់ស្លប់បាត់ នាយត្រូវរស់នៅជាមួយលោកពូមេការប្រចាំគ្រួសារមីន ដែលជាមនុស្សទុកចិត្តបំផុតរបស់លោកម្ចាស់មីនដែលជាប៉ារបស់នាយ។ គាត់ស្រលាញ់និងគោរពនាយខ្លាំងណាស់ ទោះជាលោកម្ចាស់មីននិងភរិយាបានស្លាប់បាត់ទៅហើយក៏ដោយ គាត់ក៏នៅតែធ្វើការបំរើគ្រួសារនេះមិនទៅណា ជាពិសេសគឺបន្ទុកមើលថែដំណក់ឈាមតែមួយរបស់ចាហ្វាយ និងកិច្ចការ ដូចធំក្នុងជំនួញរកសុីរបស់ត្រកូលនេះ មិនថាពេលវេលាយូរប៉ុណ្ណា គាត់មិនដែលស្ដាយក្រោយឡើយ សូម្បីតែកូនប្រុសរបស់គាត់ក៏ត្រូវមកបំរើកាក្នុងគ្រួសារមីនដូចគ្នា ព្រោះតែភាពស្មោះត្រង់ របស់គាត់មកលើត្រកូលមួយនេះ ធ្វើអោយនាយកំលោះក្លាយជាមនិស្សមានអំណាច ម៉ឺងមាត់ម៉ត់ចត់ខ្លាំងណាស់ ចំណែកកូនប្រុសទាំងពីររបស់គាត់ ក៏ក្លាយជាជំនិតដៃស្ដាំដៃឆ្វេងរបស់នាយកំលោះម៉ាហ្វាមីនយុនហ្គីផងដែរ។)

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now