💞សំណព្វចិត្តលោកម្ចាស់💞(99)

357 40 18
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ថ្ងៃនេះក៏ជាថ្ងៃដែលជីមីនត្រូវណាត់គ្រូពេទ្យពិនិត្យផ្ទៃពោះដែរ ដោយមានយុនហ្គីជាអ្នកជូនទៅដូចរាល់ដង។

តុកៗ... មីនហ្ហាស៎!... អូនសម្លាញ់ឆ្លើយនិងបងបន្តិចមក កុំស្ងាត់អញ្ចឹងបានទេ មីន!?» យុនហ្គី នាយឈរនៅមុខបន្ទប់ទឹកស្រែកសួរអ្នកខាងក្នុងទាំងក្ដីបារម្ភ ព្រោះជីមីនចូលទៅយូរណាស់ហើយតែនៅមិនទាន់ចេញមកវិញទៀត សំខាន់នោះអត់ឮសម្លេងងូតទឹកឬក៏សម្លេងបើកទឹកអ្វីទេ

ចាំបន្តិចអូនរួចឥលូវហើយ» ជីមីន ដែលស្ងាត់ជាយូរនោះក៏ស្រែកឡើង កុំអោយអ្នកខាងក្រៅបារម្ភពីខ្លួនខ្លាំងពេក

បើកទ្វាអោយបងបន្តិចសិនមកមីន...» រាងក្រាស់មិនខ្ចីស្ដាប់ នាយគ្រាន់ចង់អោយអ្នកខាងក្នុងបើកកន្លឹះទ្វាអោយនាយប៉ុណ្ណោះ ទោះរាងតូចស្រែកប្រាប់ហើយថាគេមិនអីក៏នាយមិនព្រមដាច់ខាត ហេតុអីគ្រាន់ចូលបន្ទប់ទឹកងូតទឹកសោះចាំបាច់អីបិទទ្វាចាក់កន្លឹះដែរនោះ!? ជី

ក្រាក....» ទ្វាបន្ទប់របើកឡើង ដោយដៃតូចស្រឡូនរបស់ជីមីន ឈរមាត់ទ្វាសម្លក់មុខអ្នកជាប្ដីថ្លែរ...

អូននៅធ្វើអីយូរម្លេះ!? » យុនហ្គីមិបានចាប់អារម្មណ៍ពីក្រសែរភ្នែកអ្នកចំពោះមុខឡើយ ចាប់ដៃទាញកាយស្ដើងពិនិត្យមើលគ្រប់កន្លែង ហើយក៏សួរនាំ

ចូលបន្ទប់ទឹកមិនទាន់បាន5នាទីផង ពូគិតថាមានរឿងអី!?» ជីមីនរុញកាយមាំទាំចេញ ហើយក៏សម្លក់មិខនាយថ្លែម្ដងទៀត នៅបោះពាក្យប៉ុន្មានម៉ាត់ អោយអ្នកឈរចាំស្ដាប់នោះឮហើយ សើចមិនសូវសម

អ្នកណាមិនខឹងបើខ្លួនចូលទៅមិនទាន់ទាំងបាន5នាទីផង ខោអាវមិនទាន់ទឈងបានស្រាតចេញផងត្រូវអ្នកខាងក្រៅគោះទ្វាបន្ទប់ទឹកស្រែកហៅបាត់ទៅហើយ ខឹងណាស់ៗនិយាយមែន!...

មកពីបងបារម្ភ ព្រោះមិនឮសម្លេងអ្វីសោះនៅខាងក្នុង មើលកុំធ្វើមុខបែបនេះបានទេ ម៉ោះបងងូតទឹកអោយអូនវិញល្អជាងកូនទាតូច...» នាយសម្លឹងមើលកាយវិការប្រពន្ធក្មេងទាំងទប់សើច ព្រោះមិនដែលដឹងសោះថាអ្នកមានផ្ទៃពោះពេលខឹងគួអោយស្រលាញ់ថ្នាក់នេះ មិនបង្អង់យូរដៃមាំលូកចូលនិងចាប់លើកបីប្រពន្ធក្មេងចូលបន្ទប់ទឹកវិញ ហើយនៅនិយាយទាំងញញឹមទៀតថាខ្លួនជាអ្នកងូតទឹកអោយ ធ្វើអោយអ្នកដែលខឹងក្រហមមុខមុននេះ ប្រែជារឹងអស់រកនិយាយអ្វីមិនត្រូវ ដៃតូចៗរហ័សចាប់ឱបកស្វាមីជាប់ព្រោះតែខ្លាចធ្លាក់

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now