💞សំណព្វចិត្តលោកម្ចាស់💞(85)

410 54 4
                                    

ភាគ85

ពេលវេលនៃការជជែកគ្នាពីមួយនាទីទៅមួយម៉ោង តែមើលទៅរវាងចៅប្រសារនិងលោកតាក្មេកដូចជាមិនបានផ្ដល់នៅភាពចំណេញអ្វីបន្តិចទាល់តែសោះ ផ្ទុយទៅវិញវាកាន់តែធ្វើអោយអ្នកទាំងពីរ កាន់តែតឹងសសៃករដាក់គ្នាជាមុនទៅទៀត វាដូចជាពេលនេះអញ្ចឹង ម្នាក់បង្ខំអោយសុីញេកិច្ចកុងត្រា ឯម្នាក់ទៀតមិនព្រមសុីញ៉េទេ នៅបដិសេធមិនទទួលយ៉ាងពេញទំហឹងទៀតផង ធ្វើអោយមនុស្សពីរនាក់ដែលឈរនៅម្ខាងម្នាក់រវាងពីរនាក់លោកតានិងចៅប្រសារ មានអារម្មណ៍ថាបន្តិចទៀតគ្រាប់បែកច្បាស់ជាផ្ទុះមិនខានទឡើយ បើនៅតែប្រកែកយកឈ្នះរាងខ្លួនបែបនេះ!!...
ដោយទ្រាំឈរមើលទៀតលែងបាន នាយជំនិតហើយនិងចៅប្រុសច្បងនៃត្រកូលZhang បានចេញមកឃាត់អ្នកទាំងពីរ មិនអោយប្រកែកគ្នាទៀតបាន

ចាហ្វាយ!... ខ្ញុំថាប៉ុណ្ណឹងបាហើយទាន..» ខេន ចេញមុខមកឃាត់ទាំងរអានិងទឹកមុខរបស់ចាហ្វាយខ្លួន តែបើមិនឃាត់នោះច្បាស់ណាស់ថាប្រកែកគ្នាដល់ស្អែកទៀតមិនចប់ផង

លោកតា!... ខ្ញុំថាគួតែសួរជីមីនសិក៏ល្អម្យ៉ាងដែរណា ខ្ញុំក៏គិតខ្លាចថាប្អូនមិនយកដូចលោកមីននិយាយក៏ថាបាន ពួកយើងធ្វើអ្វីតាមចិត្តពេលនេះមិនបានទេ...» Xu Kai ឯណេះក៏ដូចគ្នា និយាយទាក់ៗ ព្រោះមើលក៏ដឹងថាលោកតាពេលនេះកំពង់ខឹងនិងរាងក្រាស់ប៉ុណ្ណា ដែលហ៊ានចេញមុខមកបដិសេធនិងគាត់ដែលជាមនុស្សចាស់បែបនេះទៅវិញ!

យើងសួរម្ដងទៀត!... តើឯងព្រមចុះហត្ថលេខាលើឯកសារឬអត់!?» លោកតាZhang មិនខ្ចីស្ដាប់អ្នកជាចៅឡើយ គាត់គិតតែពីសម្លឹងមុខរាងក្រាស់និងសួរបញ្ជាក់នាយអោយច្បាស់ តើព្រមឬមិនព្រម!!

មិនព្រម!!» ពីរម៉ាត់យ៉ាងខ្លូចេញពីមាត់លោកចៅប្រសាកំពូលម៉ាហ្វៀ ធ្វើអោយគាត់កាន់តែក្ដីស្លឹកត្រចៀក

ឯងមិនទាន់ព្រមព្រៀងជាមួយយើង ក្នុងកាបណ្ដាក់ទុនក្នុងក្រុមហ៊ុនឯងនៅឡើយទេអាចៅប្រសារ!?...តើវាពិបាកណាស់ឬដែលគ្រាន់តែសុីញ៉េលើវាបន្តិចនោះ!?» លោកតាZhang ព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯងទោះខឹងរាងក្រាស់ចង់ចេញផ្សែងតាមត្រចៀកក៏ដោយ គាត់សុខចិត្តទ្រាំអោយតែនាយព្រមសុីញ៉េកើឯកសាទាំងនោះ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now