💞សំណព្វចិត្តលោកម្ចាស់💞(16)

991 58 0
                                    

ភាគ16

រយៈពេលដែលក្មេងប្រុសម្នាក់ចាកចេញពីរទីកន្លែងដែលធ្លាប់រស់នៅ តាំងពីតូចរហូតដល់ធំ តែពេលនេះជីវិតត្រូវរសាត់អណ្តែតចាកចេញឆ្ងាយមករស់នៅប្រើជីវិតមួយ ដែលមិនធ្លាប់គិតថានិងទទួលបានសេចក្ដីសុខ ការមើលថែពីនរណាម្នាក់។ តែអ្នកណាទៅដឹង ថាខ្លួនឯងអាចទទួលបានក្ដីស្រលាញ់និងការយកចិត្តទុកដាក់ពីមនុស្សប្លែកមុខ ហើយក៏ជាបុគ្គលល្បីប្រចាំប្រទេសទៀត ទោះមិនដឹងថាក្ដីស្រលាញ់និងយកចិត្តទុកដាក់របស់គេមានបំណងអ្វី មានរយៈពេលយូរឬឆាប់ ក៏មានអារម្មណ៍ថាកក់ក្ដៅ និងសុវត្ថិភាពខ្លាំងណាស់ ព្រោះជីវិតរស់នៅក្រោមពាក្យជាក្មេងកំព្រា វាមិនងាយស្រួលនោះទេត្រូវទទួលរងរាល់ពាក្យពេជ្រប្រមាថមើលងាយពីមនុស្សជុំវិញខ្លួនស្ទើរតែរាល់ថ្ងៃ តែពេលនេះស្រាប់តែមានមនុស្សម្នាក់បង្ហាញមុខប្រាប់គេថាចាប់ពីពេលនេះតទៅខ្ញុំត្រូវរស់នៅក្រោមកាគ្រប់គ្រងរបស់គេ។ អ្វីក៏មិនអាចសួរ ពេលវេលាមកដល់ខ្ញុំនិងដឹងគ្រប់យ៉ាងដោយខ្លួនឯង ខ្ញុំញញឹមចេញមកតែមិនដឹងឡើយថាដ្ងៃខាងមុខវាទៅជាបែបណា ហើយក្ដីសុខវាមានរយៈពេលយូរប៉ុណ្ណា!? ខ្ញុំមិនហ៊ានគិតទេបើថ្ងៃស្អែកខ្ញុំភ្ញាក់ឡើង នៅកន្លែងមួយផ្សេងទៀត ដែលមិនមែននៅក្នុងប្រអប់ដៃរបស់លោកពូទៀតនោះ ខ្ញុំពិតជាខ្លាចណាស់ ខ្លាចគ្រប់គ្នាទុកខ្ញុំចោលម្ដងទៀត....

----------

លោកបង ពេលនេះយើងរកក្មេងប្រុសនោះឃើញហើយ ក្មេងនោះពេលនេះកំពង់នៅជាមួយមនុស្សជំនិត មីន យុនហ្គី ពួកគេទើបតែចេញពីមន្ទីរពេទ្យ» មនុស្សឈុតខ្មៅ ឈរនៅម្ខាងផ្លូវក្រោមដើមឈើ ឈរនិយាយទូរស័ព្ទសម្លឹងមើលទៅមនុស្សពីនាក់ដែលទើបតែដើរចេញពីមន្ទីរពេទ្យសំដៅទៅចំណតឡាន

តាមពួកគេបន្ត កុំទាន់ធ្វើអ្វីទាំងអស់ ចាំលោកម្ចាស់ត្រឡប់មកវិញ» បុរសម្នាក់និយាយពីខ្សែរម្ខាងទៀត

បាទខ្ញុំយល់ហើយល្បង» ថាចប់បុរសឈុតខ្មៅក៏បិទទូរស័ព្ទ ទាញមួកឡើងជិះម៉ូតូតាមឡានរបស់ខេនដែលបើកចេញទៅនោះ

ងាកមកមើលអ្នកក្នុងឡានវិញ

ពូ!... ពួកយើងទៅណា!?» ជីមីនអង្គុយក្នុងឡាន ធ្វើមុខជូរចង់យំ សួរទៅកាន់មនុស្សចាស់

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now