💞សំណព្វចិត្តលោកម្ចាស់💞(69)

541 54 7
                                    

ភាគ69

ចាហ្វាយ ចាហ្វាយគិតដូចអាខេនទេបាទ!? ម្ចាស់តូចពីមុនពេលនេះដូចមនុស្សពីរនាក់ផ្សេងគ្នាអញ្ចឹង» ខេន ដែលអង្គុយនៅខាងមុខជាមួយអ្នកបើកឡាន ព្រោះតែស្ងាត់ពេកនាយក៏និយាយ អំពីររាងតូច តាំងពីដឹងខ្លួនមកវិញ មានអារម្មណ៍ថាម្ចាស់តូចរបស់នាយគឺផ្លាស់ប្ដូរខ្លាំងណាស់

ប្រពន្ធយើងយ៉ាងមេច!?» យុនហ្គី នាយដឹងថានាយជំនិតចង់និយាយលើអ្វីតែធ្វើជាមិមដឹងនៅសួរត្បកទៅកូនចៅវិញ តាមរបៀបមនុស្សម៉ូវមិនចេះញញឹម

ម្ចាស់តូចពីមុនមិនចេះរករឿងងរង៉ក់ ដាក់ចាហ្វាយទេ តែពេលនេះមើលចុះ អីបន្តិចក៏អោយចាហ្វាយលួងដែរ តែថាម្ចាស់តូចបែបនេះ គួរអោយស្រលាញ់ដល់ហើយ ចាហ្វាយគិតដូចខ្ញុំទេទាន!?» ខេន និយាយបណ្ដើរញញឹមសើចបណ្ដើរ ព្រោះតែគ្រប់យ៉ាងគឺជាកាពិត ជីមីនពេលនេះកាន់តែមានចរិតខ្ចីខ្យូតពីមួយថ្ងៃទៅមួយថ្ងៃ បើតែបែបនេះ តើចាហ្វាយរបស់នាយបណ្ដោយបាដែរទេ!?

តែថា... ពាក្យសម្ដីមុននេះ នាយមិនបានដឹងទេថាអ្នកកជាចាហ្វាយ ដែលអង្គុយនៅក្នុងឡានបាំងខាងក្រោយនោះសម្លឹងមកនាយ តាមកញ្ចក់ទាំងមុខក្រញូវ ចង់សុីសាច់ទៅហើយ ចំណែកនាយជា

បើមិនចង់សុីគ្រាប់សំណទេ បិតកញ្ចប់មាត់ឯងភ្លាមទៅ អាខេន!» ណ៎ក...ថាអីចេះខុស!? មុខប្រែជាមាំភ្លាមៗ នៅបោះសម្ដីខ្លាំងៗបែបគំរាមមិនអោយអ្នកណាហ៊ាន និយាយសរសើររាងតូចនៅនិងមុខឡើយ គឺថាអាចនិយាយបានតែនាយម្នាក់ប៉ុណ្ណោះ មិនប្រាប់ក៏ដឹងថាប្រចណ្ឌ័ដែរ

ហួយចាហ្វាយហក៎... នេះខ្ញុំនិយាយមែនណា នេះចាហ្វាយមិនសង្កេតម្ចាស់តូចប្លែកទេ!? តាំងពីក្រោកពីឈឺមកខ្ញុំគិតថាម្ចាស់តូចកាន់តែគួរអោស្រលាញ់ខ្លាំងទៀតហើយចាហ្វាយ ហិក.... បែបនេះចាហ្វាងត្រូវតែប្រយ័ត្ន...អុស!?.ផាច់!!...អូយ....» និយាយមិនទាន់ចប់ផងក៏ទទួលបានមួយដៃផាច់ពីរាងមាំជាចាហ្វាយ

អាចង្រៃឯងនៅនិយាយទៀត!? ប្រពន្ធយើងហាមឯងនិយាយអ្វីផ្ដេសផ្ដាសយល់ទេ!!?» យុនហ្គី នាយប្រលែងមួយទំហឹងដៃ ធ្វើអោយនាយជំនិតត្រូវស្រែកចាច ចំណែកអ្នកបើកឡានបានត្រឹមលួចមើលមុខរាងក្រាស់តាមកញ្ចក់ឡានសើចញញឹមៗ មិនហ៊ានអោយឮសម្លេងទេ ព្រោះខ្លាចត្រូវដូចខេនដែរ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now