💞សំណព្វចិត្តលោកម្ចាស់💞 6

1K 66 0
                                    

ភាគ6

មិនបានទេបងជីនវា.... វាថ្លៃណាបង ខ្ញុំគ្រាន់តែជា..... » ជីមីនបដិសេធភ្លាមៗក្រោយឮជីនប្រាប់អោយគេខ្ចប់យកទាំងអស់បែបនេះ ក្មេងពិតជាមិនទទួលទេ បើរបស់ទាំងអស់សុទ្ធតែថ្លៃៗ ម្យ៉ាងវិញទៀតខ្លួនជាអ្នកណាមកពីណា!? បើគ្រាន់តែជាក្មេងកំព្រាមកស្នាក់នៅជាមួយគេធ្វើការបន្តិចបន្តួចប្ដូរយកបាយញុាំនឹង

វាមិនថ្លៃទេសម្រាប់ប្អូនប្រុសរបស់បងនោះ មែនទេជីនណាអូននិយាយទៅ!? យើងដឹងណាថាអាល្អិតឯងកំពង់ជិតអី ហុឹម.... » ជីនញញឹមបន្តិច ហើយក៏និយាយទៅកាន់ក្មេង ដែលធ្វើមុខស្នោញញញឹមតិចសួរទាំងមិនសូវសម ទាំងខំវាចារចេចចាចយ៉ាងវែងអន្លាយមកកាន់ខ្លួន

ចា៎... មែនហើយបងប្រុស» អ្នកដែលគេសួរនោះក៏ដូចចិត្តទៀតចាក់បណ្ដោយអោយគ្រប់រឿង ធ្វើអោយអាល្អិតធ្វើអ្វីលែងត្រូវ ចង់និយាយអ្វីបន្តក៏មិនហ៊ាន បានមានតែស្របតាមធ្វើភ្នែកភ្លឺសៗសម្លឹងបងប្អូនគេទាំងពីរឆ្លាស់គ្នា

តោះបើរួចហើយពួកយើងឆាប់ទៅ ព្រោះក៏រៀងល្ងាចដែរហើយ ពួកឯងឃ្លានហើយឬនៅ?» ជីនទទួលយករបសើពីបុគ្គលិករួចក៏បបួលគ្នាចាកចេញពីហាងសម្លៀកបំពាកើមុននេះ ដោយដើរបណ្ដើរនាយសួរទៅកាន់ប្អូនៗ ថាឃ្លានហើយឬនៅ ព្រោះនេះក៏រៀងល្ងាចពិតមែន បើរដើររកទិញអីបន្តទៀតក៏មិនកើតដែរ

ចា៎បង ខ្ញុំឃ្លានហើយ មើលចុះពោះខ្ញុំកូរហើយ» ជីនណានិយាយទាំងសើចយកដៃស្ទាបពោះបង្ហាញប្រាប់បងប្រុសថាខ្លួនឃ្លានពិតមែន

ចុះជីមីនវិញ ឃ្លានហើយឬនៅ!?» ជីនឃើញបែបនេះក៏ញញឹនបន្តិច ហើយក៏សួទៅកាន់ក្មាងប្រុសដែលគិតតែពីរដើរសម្លឹងមើលនេះមើលនោះទាំង មិនបានចាប់អារម្មណ៍ថានាយនិងជីនណា និយាយអ្វីខ្លះនោះទេ

បាទ!?» ជីមីនបែជាផាំងព្រោះមុននេះខ្លួនអាលែងរែមើលរបស់របស់គេដាក់តឈងតាមផ្លូវស្អាតៗពេក ព្រោះពិតណាស់ខ្លួនមិនដែលស្គាល់មិនដែលឃើញនោះទេ

សំណព្វចិត្តលោកម្ចាស់Opowieści tętniące życiem. Odkryj je teraz