💞សំណព្វចិត្តលោកម្ចាស់💞(38)

630 52 1
                                    

ភាគ38

អតីតកាលពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នាដែលរស់នៅខ្វះភាពកក់ក្ដៅ ជាពិសេសសម្រាប់មនុស្សដែលរសនៅមិនស្គាល់ខ្លួនឯងតាំងពីកើតមក ដូចជាសភាពរបស់Park Jimin នៅពេលនេះ អ្វីក៏និយាយមិនចេញ ព្រោះគ្រប់យ៉ាងក៏ដូចអ្វីដែលគេបាននិយាយ ហើយគ្រប់ម៉ាត់គ្រប់ពាក្យទាំងអស់ ខ្លួនក៏ឌ្លាប់ឮរួចទៅហើយ តាំងពីក្មេង តែវានៅឈឺមិនដល់ពេលដែលដឹងថា ប៉ាបង្កើតនៅមានជីវិត តែបែរជាចិត្តដាច់យកខ្លួនទៅបោះបង់ចោល ទាំងមិនស្ដាយស្រណោះទៅវិញ។ សំនួរដែលធ្លាប់ចោទសួរខ្លួនឯង កាលពីតូចពេលនេះវាក៏បានលេចឡើងមកម្ដងទៀត ហើយម្ដងនេះក៏ទទួលបានចំលើយ ដែលខ្លួនធ្លាប់ចង់បាន តែបែរជាទទួលយកមិនបានទៅវិញ កើតមកជាក្មេងដែលនាំទុកដល់មនុស្សគ្រប់គ្នា សូម្បីតែម្ដាយបង្កើតក៏ខ្លួននាំទុកដល់ស្ដាប់ដែរ ក្លាយជាក្មេងដែលគេមិនត្រូវការ ជាក្មេងនាំស៊យជាក្មេងចង្រៃ នាំទុកដល់មនុស្សគ្រប់គ្នា!! តើចំលើយជីវិតមួយនេះ Park Jimin ក្មេងកំសត់ម្នាក់នេះ អាចទទួលយកបានទេ!?

យ៉ាងមេច យើងនិយាយត្រូវមែនទេ!? ទើបបានជាស្ងាត់បែបនេះ!? បើកុំតែប្អូនស្រីរបស់យើង យ៉ុង ហេជីន រើសឯងពីគំនរសំរាមមក ម្លេះឯងងាប់បាត់ទៅហើយ Park Jimin!..» គាត់ញញឹមសមចិត្តក្រោយពេលក្មេងតូចស្ងាត់គ្មានការឆ្លើយតប អ្វីក៏ក្មេងមិននិយាយគិតតែពីអង្គុយយំ ទើបបន្ថែមសាំងលើភ្លើង ធ្វើអោយក្មេងកាន់តែ មានអារម្មណ៍ថាខ្លួនជាចំណែកលើស ជាបន្ទុកនាំទុកដលៀគ្រប់គ្នា ដែលកើតមកក្នុងផែនដីមួយនេះ

គំនរសំរាមអញ្ចឹងឬ!?..... ហឹក...» កែវភ្នែកមូលក្រឡង់ ដក់ដោយដំណក់ទឹកភ្នែក រហ័សងើបសម្លឹងមើលមុខ បុរសវ័យចំណាស់ ទាំងអារម្មណ៍ឈឺចាប់ រាងតូចស្ទួនពាក្យរបស់មនុស្សចាស់ និយាយចេញមុននេះ តែគ្រប់ម៉ាត់គឺបានតែគិតនៅក្នុងចិត្ត តើខ្លួនកើតមកគ្មានតម្លៃអោយពួកគាត់ស្រណោះអាល័យបន្តិចសោះឬ!? ពួកគាត់ស្អប់ខ្លួនដល់ម្លឹង!? ទើបដាច់ចិត្តយកទារកតូចដែលទើបនិងកើតទៅបោះចោល!?

ខាងក្រៅ

ក្រែងលោកថាចាត់ការអស់ហើយ ចុះនេះជាស្អី!?» Xu Kai និយាយបណ្ដើរ វាយពួកកូនចៅរបស់យ៉ុង ហៃខាងបណ្ដើរ ក្នុងចិត្តក៏រៀងខឹងនឹងរាងក្រាស់ណាស់ដែរ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now