💞សំណព្វចិត្តលោកម្ចាស់💞 (12)

955 63 0
                                    

ភាគ12

ឡានទំនើបដែលមានមួយគ្មានពីរនៅប្រទេសកូរ៉េ បានវិលកង់បោះពួយយ៉ាងលឿន លើផ្លូវដ៏ធំ កំពង់ឆ្ពោះទៅកាន់ហាងកាហ្វេមួយកន្លែង ដែលនៅមិនឆ្ងាយពីក្រុមហ៊ុនដ៏ល្បីធំបំផុតប្រចាំប្រទេស តើមានអ្វីផ្លែកចំលែកទើបបានជាមនុស្សល្បីឈ្មោះប្រចាំប្រទេសកូរ៉េអាចធ្វើដំណើរទៅកាន់ទីកន្លែងដ៏សាមញ្ញបែបនោះបាន!?
ងាកមកមើលហាងកាហ្វេងវិញ តើពួកគេកំពង់មានរឿងអ្វី!? ហេតុអីមើលទៅដូចជាភ័យខ្លាំងម្លេះ!? ម្នាក់ៗរត់ចុះរត់ឡើង ឆ្លេឆ្លាខ្លះក៏យំទៀត!

លោកថៅកែ រកជីមីនមិនឃើញទេ ម្ចាស់ហាងប្រាប់ថាឃើញជីមីនចេញមកយូរហើយ» បុគ្គលិកស្រីម្នាក់មិនដឹងទើបតែរត់មកពីណាទេ នាងនិយាយទាំងហត់ដកដង្ហើមសឹងតែមិនដល់គ្នា ថារកជីមីនមិនឃើញ

មិនអាចទេ គេប្រាប់ខ្ញុំថាទៅទិញទឹកដោះតែមួយភ្លែតប៉ុណ្ណោះ ឬគេមិនមែនទៅតែទិញទឹកដគោទេ!?» បុគ្គលិកប្រុសម្នាក់ទៀតចេញមកនិយាយបន្ទាប់ពីឮហាណេនាងថារកមិនឃើញជីមីននោះ

.....» ជីនមិនមាត់ នាយពេលនេះគិតអ្វីមិនចេញទេ តែក៏សុំបន់ស្រន់កុំអោយដូចអ្វីដែលនាយគិតអោយសោះ

បងជីម អោយខ្ញុំសុំទោសដែលមើលជីមីនមិនបានល្អ ហុឹក...» ជីនណា នាងយំឡើងហើមភ្នែកអស់ហើយ ក្រោយពីដឹងថាជីមីនបាត់ខ្លួន ហើយក៏ស្ដាយក្រោយខ្លាំងណាស់ដែរ ដែលខ្លួនធ្វេសប្រហែសចំពោះក្មេង ទាំងដឹងហើយថាជីមីនមិនស្គាល់ទីនេះទេ នាងនៅតែបណ្ដោយអោយទៅទៀត

តើរាល់ដងអ្នកណាទៅ!?» ជីនស្ងាត់ជាយូរក៏បន្លឺសួរទៅកាន់បុគ្គលិកទាំងអស់ ថារាល់ដងអ្នកណាជាអ្នកទៅទិញ!?

រាល់ដងគឺបុគ្គលិក ខាងគេយកមកអោយ តែថ្ងៃនេះខាងហាង ប្រាប់ថាអ្នកដឹកជញ្ជូនសុំច្បាប់មួយថ្ងៃ ព្រោះ រវល់ជូនប្រពន្ធទៅពិនិត្យពោះ ទើប... ទើបជីមីនសុំទៅយក» ជីនណានិយាយ ទាំងញ័រមាត់ ប្រាប់ទៅអ្នកជាបង ដោយអារម្មណ៍ដឹងខុស ព្រោះមិនបានហាមប្អូន

ពួកឯងរកសព្វកន្លែងហើយ!?» ជីនសួរទៅគ្រប់គ្នាព្រោះខ្លាចថារកមិនសព្វកន្លែង ព្រោះទីនេះជីមីនមិនស្គាល់អ្នកណានោះទេ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now