💞សំណព្បចិត្តលោកម្ចាស់💞(62)

440 51 4
                                    

ភាគ62

កំពង់តែមិនដឹងត្រូវគិត ធ្វើអ្វីបន្ត

ហេតុអីមិនឃើញគេ!?» ជុងហេ បានសួរទៅកូមចៅក្រោមបង្គាប់ ព្រោះតែមិនឃើញដូចអ្វីដែលកូនចៅបានរៀបរាប់

ព្រោះមីនយុនហ្គីក៏ដេក សម្រាកនៅមន្ទីពេទ្យដែរល្បង ទើបត្រូវអោយពួកគេផ្លាស់វេនគ្នាយាម ពិតសេសគឺជំនិតទាំងពីររបស់គេ គឺមិនទៅណាចោល មីន យុនហ្គីទេ ពួកគេស៊ូផ្លាស់គ្នាមកមើលក្មេងនោះ ដូចកាលពីយប់មិញអញ្ចឹង!» Man រៀបរាប់យាមដំណើររ៌ង ដែលខ្លួនបានមើលឃើញនិងសកម្មភាពគ្រប់យ៉ាងរបស់ពួកគេ

ល្អ!! ពួកឯងយាមនៅទីនេះ ឯងមកតាមយើង ឯងទៀត!! ធ្វើយ៉ាងណា កុំអោយពួកវាមកទាន់អោយសោះ ព្រោះថ្ងៃនេះចាត់កាតែក្មេងនោះប៉ុណ្ណោះ!! 1នាទីគ្រប់គ្រាន់ហើយ!..» និយាយហើយ ពួកគេក៏ចាត់ការធ្វើសកម្មភាពតែម្ដង ដោយមានកូនចៅរបស់គេយាមនិងក្លែងធ្វើជាកូនចៅរបស់រាងក្រាស់ដូចគ្នា ព្រោះតែពេលនេះគឺស្ថានភាពពិតជាស្ងាត់ល្អណាស់ ព្រោះតែវាជាពេលដែលពួកកូនចៅរបស់រាងក្រាស់ត្រូវដល់ពេលផ្លាស់ប្ដូរគ្នាយាមពិតមែន

ក្រាក.....» សម្លេងបើកទ្វាតិចៗចូលទៅខាងក្នុង ដោយបង្ហាញ់អោយឃើញពីរាងកាយក្មេងតូចជីមីនគេងសន្លប់ នៅលើគ្រែយ៉ាងអស់សភាព

យើងសុំទោសផងក្មេងតូច យើងគ្មានជំរើសទេ បើឯងមិនមែនជាមនុស្សរបស់ មីនយ៉ុនហ្គីទេ ម្លោះឯងក៏មិនជួបរឿងដូចពេលនេះដែរ...» ជុងហេ នាយសម្លឹងមើលសភាពរបស់ជីមីន ដែលពោពេញទៅដោយស្មាមជាំឈាមក៏ដូចជាមុខរបួសដាច់រលាត់និងរបួសសដែលរាងតូចរងគ្រាប់ជំនួសយុនហ្គី ធ្វើអោយមនុស្សដៃឆៅដូចជាគេក៏កើតមានចិត្តអាណិតដល់ក្មេងមិនតិចដែរ តែអោយធ្វើយ៉ាងមេច បើពួកគេមានម្ចាស់ខុសគ្នា មានតែពាក្យសុំទោសប៉ុណ្ណោះ

យើងសុំទោសម្ដងទៀត... » ជុងហេ និយាយតិចៗហើយក៏លើកកាំភ្លើងដំរង់មកក្បាលរបស់ជីមីន ដែលគេងសន្លប់នៅលើគ្រែពេទ្យនោះ

ផាំងៗៗ.....»

Skip

ឯងគិតថាឯងសម្លាប់យើងហើយ ក្មេងរបស់ឯងអាចរួចខ្លួនមែនទេ!? ឯងគិតខុសហើយ ពេលនេះប្រហែលជា វាក្លាយជាខ្មោចយាមមន្ទីពេទ្យនោះហើយក៏មិនដឹង ហាស់ហាហា...ហាស់ហា!!....»  យ៉ុង ហៃខាង កំពង់ផ្ជុងកាំភ្លើងទៅកាន់រាងក្រាស់ដូចគ្នា ដោយនិយាយ ពាក្យចាក់ដោត ធ្វើអោយយុនហ្គី មានអារម្មណ៍មិនមូលខ្វះសមាធិ ដោយលើកពីរាងតូចដែលនៅគេងក្នុងមន្ទីពេទ្យ ដោយសាតែនាយក៏ដឹងថាកូនចៅរបស់យ៉ិងហៃខាង កំពង់នៅពាសពេញមន្ទីពេទ្យដូចគ្នា

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now