ក្រាក.... ជីមីន!!» យុនហ្គី ស្ទុះដើរចូលមករកក្មេងតូចរបស់នាយ ទាំងអារម្មណ៍ភ័យខ្លាច ក្រោយពីឮនាយជំនិតនិយាយថាមានមនុស្សតាមឡានរបស់ន៊រាងតូចដែលបើកចេញពី មន្ទីពេទ្យមកទីនេះ
ពូយុន....» ជីមីនស្ទុះងើបពីសាឡុងយ៉ាងលឿន ក្រោយពីត្រូវមនុស្សចាស់ស្រែកហៅឈ្មោះតាំងពីមាត់ទ្វាបន្ទប់មក ហើយកាន់តែភ្ញាក់ផ្អើលទៀតនោះ នាយកម្លោះដើរយ៉ាងលឿនមក ទាញរាងកាយក្មេងតូចមកអោបជាប់ក្នុងប្រអប់ទ្រូង ទាំងមិនខ្វល់ពីវត្តមាន របស់នាយជំនិតទាំងពីរអីបន្តិច
មានត្រូវត្រង់ណាទេ!?» ឱបបានបន្តិច នាយក៏ប្រលែងកាយតូចមកវិញ ហើយក៏សួរទៅកាន់ជីមីនដែលកំពង់ធ្វើខ្លួនមិនត្រូវ ដែលនាយចាប់គេឱបមុននេះ
....» ជីមីនស្ងាត់ អោយឆ្លើយយ៉ាងមេច បើកំពង់តែផាំង
ឮបងសួរទេ!?» យុនហ្គី សួរបញ្ជាក់ ព្រោះតែរាងតូចស្ងាត់គិតតែសម្លឹងមើលមុខនាយ
ពូ!?... ខ្ញុំ.... ពូខ្ញុំកើតអី!?...» ជីមីន សួរបកទៅរាងក្រាស់វិញ ក្រោយខ្លួនឯងភ្ញាក់ពីកាភ្លឹកមុននេះ ខ្លួនគេមិនទាំងដឹងផងថាមានរឿងអីកើតឡើង មេចបានលោកពូរត់មកឱបខ្លួនហើយសួរអីប្លែកៗ
មិនអី!?.... មិនអីល្អហើយ» យុនហ្គី ដឹងសតិមកវិញ ថាក្មេងមិនដឹងមិនយល់ពីអ្វីដែលនាយសួរ ទើបឆ្លើយអឺអើម្នាក់ឯង កុំអោយជីមីនចាប់បាន
ពូលែងជីមីនសិនទៅថប់ដង្ហើមណាស់» ជីមីនមុខឡើងក្រហម ព្រោះតែអៀននិងទង្វើររបស់មនុស្សចាស់ ហើយក៏និយាយតិចៗប្រាប់រាងក្រាស អោយប្រលែងខ្លួនមើលចុះចាប់បង្វិលគេមើលឆ្វេងមើលស្ដាំ នៅមានឱបទៀត
គឺ.... បើអត់អីល្អហើយ អឹប...សុឺត...» នាយប្ដូរនិយាយអ្វីផ្សេង ដឹកដៃជីមីនទៅតុធ្វើការរបស់នាយបណ្ដើរទាំងមិនខ្វល់ពីអ្វីដែលក្មេងតូចនិយាយមុននេះឡើយ។
ទៅដល់តុធ្វើការ កាយមាំដក់បង្គុយលើកៅអីធ្វើការរបស់ខ្លួន ហើយក៏លើកកាយតូចស្ដើងមកអង្គុយលើភ្លៅរបស់នាយធ្វើមិនដឹង នៅឆ្លៀតថើបថ្ពាល់ប៉ោងៗមួយខ្សឺតទៀតពូ!!...» ជីមីន ស្រែកចាចពេលយុនហ្គីលើកខ្លួនអោយអង្គុយលើភ្លៅរបស់នាយ នៅមានថើបភ្នែកមូលៗដែលហើមដោយសាកាយំមុននេះទៀត ព្រោះតែអៀននិងមនុស្សពីរនាក់ គិតតែពីឈរសម្លឹងមើលពួកគេទាំងចំហរមាត់ ជីមីនមិនអាចធ្វើអ្វីបានមានតែរុលខ្លួនចូលទៅក្នុងប្រអប់ទ្រូងរាងក្រាស់ស្ទើរតែក្លាយជាខ្លួនតែមួយទៅហើយ។
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Historical Fictionពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...