💞សំណព្វចិត្តលោកម្ចាស់💞(10)

1K 70 0
                                    

ភាគទី10

តាំងពីរតូចដល់ខ្ញុំខ្ញុំមិនដែលជួបមុខឬស្គាល់ឪពុកម្ដាយបង្កើតខ្ញុំ ថាពួកគាត់មានមុខមាត់បែបណានោះទេ ខ្ញុំពិតជាចង់មានគ្រួសារទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយដូចក្មេងដទៃណាស់ តែប្រហែលខ្ញុំគ្មានសំណាងនោះទេ បើគ្រាន់តែមុខមាត់របស់ពួកគាត់បែបណា ពួកគាត់មានរូបរាងយ៉ាងមេច ខ្ញុំមិនដឹងផង។ អ្នកស្រីHejinប្រធានមណ្ឌល គាត់ធ្លាប់និយាយថារើសខ្ញុំបាន គឺនៅមុខមណ្ឌលទេ បើអញ្ចឹងមែននោះ ខ្ញុំគ្រាន់តែជាទារកដែលកើតមកគ្មានអ្នកត្រូវការ បើមិនចង់បានខ្ញុំទេបង្កើតខ្ញុំមកក្នុងលោកនេះធ្វើអី!?

អាយ!!......» ជីមីនស្រែកខ្លាំងៗទាំងបិទភ្នែកបណ្ដោយទៅតាមកំលាំងចង់ដែលកំពង់ទៅមុខចុះចំណោទ ទាំងមុខស្លេកបុឹម

វឹប!.... » ដៃមាំសុទ្ធតែសសៃស្រវ៉ាអោបចង្កេះក្មេងកំលោះកញ្ឆក់វឹបចេញពីលើចង់ដែលដាច់ហ្វាំងនោះយ៉ាងលឿន

ជួយ!.... ជួយផង!! ខ្ញុំ.. ខ្ញុំមិនទាន់ចង់ស្លាប់ទេ ហុឺ..... » ក្មេងព្រោះតែភ័យខ្លាំងពេក នឹកស្មានថាខ្លួនធ្លាក់ទៅខាងក្រោមបាត់ទៅហើយ ក៏យំយកៗទាំងមិនឡើយថា ខ្លួនពេលនេះកំពង់តែនៅលើដៃមាំកញ្ឆក់យកមកអោយជាប់ទ្រូងនោះទេ

ឯងមិនអីទេក្មេងតូច!? » អ្នកដែលផ្អឹបមុខយំនឹងទ្រូងមាំ ស្រាប់តែងើបមុខឡើងទាំងទឹកភ្នែករហាម ធ្វើភ្នែកឡឹងឡង់ៗដាក់មនុស្សមាឌមាំយ៉ាងគួរអោយអាណិត

ឯងមិនស្លាប់ទេ តែបើនៅបែបនេះ បន្តិចទៀតឯងអាចនិងស្លាប់មែនក៏ថាបាន»

អឹម.. ហាស៎!!... លោក!!  លោកជាអ្នកណា!?» ដំបូងក៏ធម្មតា តែបន្តិចក្រោយមកជីមីនក៏ស្រែកចាចតែម្ដង នៅសួរនាយក្រាស់ជាអ្នកណាទៀត ទាំងដែលខ្លួនឯងកំពង់នៅក្នុងរង្វង់ដៃរបស់យុនហ្គីនៅឡើយ

យើង!? យើងគឺជាអ្នកដែលជួយឯងមុននេះ មិនឃើញទេថាពេលនេះឯងនៅលើចង្កេះខ្ញុំ» យុនហ្គី លើកចិញ្ចើមម្ខាងសួរទៅកាន់ក្មេងល្អិតដែលកំពង់នៅលើចង្កេះ ហើយនិយាយបន្តថានាយជាអ្នកដែលជួយគេមុននេះនិងសម្លឹងមកខ្លួនគេនិងអាល្អិតដែលកំពង់តោងករគេជាប់មិនលែង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now