💞សំណព្វចិត្តលោកម្ចាស់💞(30)

902 48 0
                                    

ភាគ30

មួយសប្ដាហ៍ពិតជាលឿនមែន តាំងពីថ្ងៃដែលជីមីនមានរឿងមក យុនហ្គីក៏មិនអនុញ្ញាតអោយរាងតូចទៅសាលារៀនទៀតដែរ គឺដូចអ្វីដែលនាយបានគិត ហើយពេលនេះនាយក៏ធ្វើវាពិតមែន ដោយអោយជីមីនរៀនតាមonline ព្រោះតែនេះជាអ្វីដែលបុរសយវ័30ក្រាស់ត្រូវការ ដោយសារតែមនុស្សរបស់នាយមានរឿង នៅមុខសាលានេះ កាលពីអាទិត្យមុនអញ្ចឹងហើយទើបនាយមិនទុកចិត្ត ក៏សម្រេចចិត្តអោយជីមីនប្ដូរមករៀនonlineវិញម្ដង ដោយម៉ោងសិក្សាគឺទៅតាមកាលវិភាគរបស់សាលាដដែល គ្រាន់តែរាងតូច គឺរៀននៅផ្ទះមិនតម្រូវអោយទៅសាលាប៉ុណ្ណោះ។ ចំណែកសប្ដាហ៍នេះវិញក៏មិនចំលែកដែរ រាងតូចជីមីនគឺនៅធ្វើកិច្ចការសាលាដែលគ្រូបានដាក់អោយ ក្នុងបន្ទប់សៀវភៅ ដែលមានរាងក្រាស់ កំពង់ធ្វើការនៅផ្នែកម្ខាងដូចគ្នា

ពូ.... អូនអត់ចេះធ្វើវាទេ» កាយតូចកាន់សៀវភៅដើរទៅរកមនុស្សចាស់ដែល គិតតែពីឈ្ងោកមុខធ្វើការ ដៃតូចស្រឡូនរុញសៀវភៅដាក់មុខមនុស្សចាស់ ហើយក៏និយាយថាខ្លួនអត់ចេះធ្វើលំហាត់មួយនោះ

មីននេះគ្រាន់តែជាល្បះបំពេញពាក្យទេតើ!? នេះអូនមិនចេះធ្វើឬក៏ធ្វើមិនចេះហឹម!?...» នាយដឹងថាក្មេងលួចខ្ចិលមិមខាន ទើបធ្វើជាមិនចេះព្រោះចង់អោយនាយធ្វើជំនួសប៉ុណ្ណោះ

តែអូនមិនចេះពិតមែនណាពូ អូនអត់បាននិយាយកុហកទេ» កាយតូចដើរទៅក្បែររាងក្រាស់ ហើយក៏បន្តនិយាយ ធ្វើមុខធ្វើមាត់ឡើងគួអោយស្រលាញ់

អឹប.... មិនចេះពិតមែន!?» នាយរហ័សចាប់លើករាងតូចដាក់អោយអង្គុយលើភ្លៅរបស់នាយ និងឱនទៅក្បែរត្រចៀកក្មេងនិយាយខ្សឹបៗ ធ្វើអោយអ្នកដែលស្ដាប់ឮហើយមិនភ័យមិនបាន ព្រោះតែខ្យល់ដង្ហើមក្ដៅផាយចេញមកប៉ះនិងកញ្ចឹងកររបស់នាយតូច ពេញៗ

គឺអឹម.... » អាល្អិតងាបមុខទៅចង់បញ្ជាក់ប្រាប់នាយតែក៏ត្រូវនាយរហ័សចាប់មុខតូចច្រមិចទំលាក់បបូរមាត់ថើបបំបិតមាត់តូចបាត់ទៅហើយ

ប៉ុណ្ណឹងចេះឬនៅក្មេងតូច!?» នាយដកមាត់មកវិញ ញញឹមបន្តិចរួចក៏និយាយ សួរទៅក្មេងនៅក្នុងដៃទាំងលើកចិញ្ចើមបន្តិច ព្រោះនាយដឹងថាក្មេងច្បាស់ជានៅមិនសុខទេ ព្រោះថ្ងៃនេះពេញមួយថ្ងៃហើយ ដែលនាយមិនអនុញ្ញាតអោយរាងតូចចេញទៅណា ព្រោះពេលល្ងាចក៏ត្រូវមានកម្មវិធីទៀត មិនអោយទៅទេព្រោះវានិងគ្មានសុវត្ថិភាព ទោះត្រឹមតែហាងកាហ្វេសុខជីនក៏ដោយ ព្រោះថ្ងៃនេះគ្រប់គ្នាគឺរវល់ មិនអាចបណ្ដោយអោយអាល្អិតទៅណាម្នាក់ឯងដោយគ្មានអង្គរក្សដែរ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now