ភាគ20
អ្ហឹកៗ..... ពូយុន.... ហុឺ..... ពូនៅឯណាហអឹក...» ជីមីនដើរចូលទៅខាងក្នុងទាំងសភាពក្នុងភូមិគ្រឹះងងឹតឈឹង យំបណ្ដើរស្រែកហៅឈ្មោះរបស់រាងក្រាស់បណ្ដើរ ព្រោះតែមុននេះអាល្អិតងាកមកក្រោយក៏បាត់យុនហ្គីមិនឃើញ គិតថាប្រហែលដើរទៅមុនបាត់ហើយ ទើបដើរទៅតាម តែកាន់តែចូលគឺកាន់តែស្ងាត់ ចំណែកគ្រប់គ្នាក្នុងផ្ទះក៏មិនឃើញ ព្រោះតែខ្លួនខ្លាចងងឹត រាងតូចយំកាន់តែខ្លាំងក្រោយជើងបោះជំហ៊ានទៅប៉ះនិងអ្វីម្យ៉ាង ធ្វើអោយក្មេងកាន់តែភ័យខ្លឈងឡើង
ផឹប!... ពូ!!....» រាងតូចឈរស្ងៀមនៅមួយកន្លែង បំរុងស្រែកហៅនាយក្រាស់ជាលើកទីពីរហើយ តែភ្លើងអំពូលដែលនៅចំកណ្តាលភូមិគ្រឹះក៏ភ្លឺឡើង ហើយក៏បង្ហាញអោយឃើញមនុស្សម្នាក់កាន់នំដែលមានដុតទៀន ដើរមករកជីមីន ហើយម្នាក់នោះគឺ...
បងជីន!?..» ជីមីននិយាយឈ្មោះរបស់អ្នកជាបង ទាំងទឹកភ្នែកកំពង់ដាបថ្ពាល់ តែក៏ត្រូវភាំងម្ដងទៀត
Happy birthday to you, happy birthday to you.... happy birthday, happy birthday to you..... រីករាយថ្ងៃកំណើតអ្នកប្រុសតូច ផ្លាប់ៗ...ផ្លាប់ៗ....» សម្លេងច្រៀងចំរៀងជូនពរ ចេញមកពីក្រោយជីន ដោយមានពួកអ្នកបំរើម៉ែដោះ ក៏ដូចជាខេន ខាយហើយនិងជីនណាផងដែរ ធ្វើអោយក្មេងខ្លះឈរផាំងស្រក់ទឹកភ្នែកមកម្ដងទៀតដោយមិនដឹងខ្លួន តែម្ដងមិនមែនព្រោះតែភាពភ័យខ្លាចទេ តែវាជាក្ដីរំភើបព្រោះថាជាលើកទីមួយហើយសម្រាប់ក្មេងកំព្រាដូចជាជីមីន
ហ្អឹកៗ.... បងជីន បងជីនណាពូខេនពូខាយ ហុឹក.... ម៉ែដោះ....» ជីមីនរលីងរលោងទឹកភ្នែក ហៅឈ្មោះរបស់ពួកគាត់ទាំងញ័រមាត់
រីករាយថ្ងៃកំណើត ក្មេងល្ងង់.....» យុនហ្គី បន្លឺសម្លេងចេញពីក្រោយខ្នងរាងតូច ចំណែកអ្នកដែលឈររំភើបឡើងស្រក់ទឹកភ្នែក គ្រាន់តែឮដឹងថាជាអ្នកណាហើយនោះ រាងល្អិតប្រញាប់ងាកទៅតាមប្រភពសម្លេងយ៉ាងលឿន
ពូ....ហុឹក» ជីមីនច្រមុះឈួលឡើងក្រហម ហៅឈ្មោះអ្នកចំពោះមុខតិចៗ យំចេញមកម្ដងទៀតទាល់តែបាន ដឹងទេមុននេះខ្លួនភ័យប៉ុណ្ណា សុខៗក៏បាត់មិនដឹងទៅណា
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Historical Fictionពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...