💞សំណព្វចិត្តលោកម្ចាស់💞(86)

456 60 17
                                    

ភាគ86

មិនដឹងថាមានរឿងអីអោយប្រាកដនោះទេ នៅសុខៗក៏មានមនុស្សស្រីឆ្កួតម្នាក់ចេញមកធ្វើខ្លួនដូចម្ចាស់ក្រុមហ៊ុន នៅមានសម្ដីខ្លាំងៗដាក់រាងតូចទៀត មិនដឹងថានាងកំពង់គិតអ្វីទេ កាយវិការបង្ហាញមកដូចជាជីមីននេះ ជាសត្រូវនិងនាងអញ្ចឹង! និយាយត្រឹមតែមាត់មិនថាទេ នៅប្រើដៃប្រើជើងទៀត ចុះបើកើតមានរឿងមិនល្អឡើងមកនោះ តើគិតយ៉ាងមេច!? ជីមីននិងកូនច្បាស់ជា....

អូយ!.. នាងចង់ធ្វើអី!! លែង!!...» ជីមីនដៃម្ខាងបី holly ដៃម្ខាងចាប់ដៃរបស់Anna ដែលបានចាប់បោចសក់ខ្លួនមុននេះ ស្រែកអោយនាងលែងដៃចេញពីសក់ តែមើលទៅដូចជាមិនបានផលសោះ

យើងប្រាប់ថាអោយមកណេះ!! វ៉ូសៗ!... ព្រូស!...អូយ!!..» ចំណែកនាងស្រីល្អមិនបានខ្វល់ពីកាស្រែករបស់រាងតូចឡើយ នាងនៅតែព្យាយាមបោចសក់រាងតូចនិងដណ្ដើមយកHolly ពីដៃរបស់ជីមីន ទាំងមិនខ្វល់ពីគ្រប់គ្នាកំពង់តែសម្លឹងមើលនាងនោះឡើយ នៅក្រវែងសំណព្វចិត្តរបស់រាងតូចទៅលើឥដ្ឋមួយទំហឹងទៀតផង

ងេកៗ!! អ្ហឹង!!...ព្រូស!... ញ៉េចៗ!!..... អូយ!... ហឹកៗ.....» មិនយូរប៉ុន្មាន នាងក៏បានដណ្ដើមយកHolly ពីដៃរបស់ជីមីនបានហើយក៏បោះកូនឆ្កែតូចនោះទៅលើឥដ្ឋដោយមិនខ្វល់ថាវាមានការឈឺចាប់ប៉ុណ្ណា តែភ្លាមនោះ ដៃតូចស្ដើង ក៏បានច្រាន់នាងអោយដួលដូចគ្នា ហើយក៏រត់ទៅរកកូនឆ្កែសំណព្វទាំងរលីងរលោងទឹកភ្នែក

ឯង!! អាក្មេងលក់ខ្លួន ឯងហ៊ាន....» ស្រីស្រស់ ខឹងខ្លាំងណាស់ព្យាយាមក្រោកនិងវាយមកលើកាយតូចដែលអង្គុយនិងបីholly តែភ្លាមនោះក៏មានសម្លេងមួយបានស្រែកសួរនិងហាមឃាត់នាង ដោយសម្លេងមាំ និងញាប់ជើងដើរទៅរកនាង

Anna នាងធ្វើអី!? » សម្លេងមាំបានបន្លឺចេញពីផ្នែកម្ខាង ហើយម្នាក់នោះជាប្រធានផ្នែក របស់នាងដូចគ្នា គាត់ស្រែកពីចំងាយមកព្រោះមិនដឹងឡើយថា មនុស្សដែលនាងកំពង់មានរឿងជាមួយនោះជាអ្នកណា គាត់ស្រែកបញ្ឈប់នាងព្រោះតែ វាជាទង្វើរមិនល្អដល់បុគ្គលិកផ្សេងទៀត តែមើលទៅនាងដូចជាស្ដាប់មិនចូលត្រចៀកទាល់តែសោះ នៅព្យាយាមដើរទៅរកកាយស្ដើង មិនដឹងថានាងនិងធ្វើអ្វីបន្តដាក់ជីមីននោះទេ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now