💞សំណព្វចិត្តលោកម្ចាស់💞(48)

652 60 6
                                    

ភាគ48

ចង្រៃយ៍អើយផាំង!! ប្រាវ!!..... ចេញអោយអស់ទៅ!!» យុនហ្គីស្ដាប់សម្ដីរបស់ Xu kai ហើយបានត្រឹមទាត់កៅអីក្បែរនោះ និងស្រែកអោយពួកគេចេញទៅអោយអស់តែប៉ុណ្ណោះ ពេលនេះមិនដឹងត្រូវខឹងខ្លួនឯងឬខឹងអ្នកដទៃអោយប្រាកដនោះទេ បើក្នុងចិត្តនាយ ពេលនេះពិតជាវេទនាខ្លាំងយ៉ាងនឹងនៅពេលឃើញមនុស្សដែលខ្លួនស្រលាញ់ខំថ្នមខំថែ អ្វីក៏មិនអោយធ្វើ អ្វីក៏មិនអោយប៉ះស្រាប់តែមកគេងស្ដូកស្ដឹង ក្នុងបន្ទប់ICUមិនដឹងស្លាប់ឬរស់ទៅវិញ អ្នកណាមិនឈឺ!? អ្នកណាមិនខឹង!? ខ្លួនជាបុគ្គលមានអំណាចម្នាក់ក្នុងសង្គមបែរជាការពាមនុស្សខ្លួនស្រលាញ់មិនបាន តើមិនគួរខឹងនឹងខ្លួនឯងទេមែនទេ!?

ស្រីចង្រៃឆយអុីនហានៅឯណា!?» យុនហ្គី ស្រាប់តែស្រែកនិងក្របួចក៏អាវនាយជំនិតខេន សួររកមនុស្សស្រីដែលបានបង្កររឿងអោយក្លាយជាបែបនេះ ជាពិសេសនាងហ៊ានណាស់ដែលប៉ះពាល់សំណព្វចិត្តរបស់គេ នាងហ៊ានណាស់ដែលហ៊ានមកបង្ករបញ្ហាអោយមនុស្សដូចជានាយ នាងពិតជាមិនខ្លាចស្លាប់ពិតមែន!!

គឺ...ចាហ្វាយគឺនាងនៅផ្ទះតូចបន្ទប់ក្រោមដីក្រោយភូមិគ្រឹះ តែ....» ខេនប្រញាប់រាយការណ៍ទាំងញ័រមាត់ ព្រោះតែពេលនេះ យុនហ្គីពីមុននាយបានត្រឡប់មកវិញហើយ រយះពេលជាងបីរខែរមកនតងពីមាវត្តមានរបស់ជីមីននាយបានផ្លាស់ប្ដូរច្រើនណាស់ នាយមិនដែលខឹងខ្លាំងបែបនេះរយះពេលបីរខែមកហើយ តែពេលនេះ នាយខឹងដល់ថ្នាក់របួសដែលទើបនិងលាងហើយមុននេះក៏ធ្លាយថ្នេរហូរឈាមប្រលាក់ពេញអាវ របស់គេអស់ទៅហើយ

លោកមីន ខ្ញុំថាលោកលែងដៃសិនទៅ គិតពីរបួសសិនទៅល្អជាង ព្រោះខ្ញុំមិនចង់អោយប្អូនប្រុសខ្ញុំក្លាយជាមេម៉ាយប្ដីស្លាប់ទេ!»  Xu Kai នាយចូលមកចាប់ដៃរបស់រាងក្រាស់យុនហ្គី ក្នុងបំណងអោយនាយស្ងប់ចិត្តជាងនេះបន្តិច បើនៅបែបនេះអាចមានរឿងមិនខាន ម្យ៉ាងរឿងរវាងនាយនិងរាងតូចជាប្អូននាយក៏បានអោយគេស៊ើបហើយដែរ ទើបនាយហ៊ាននិយាយចេញពាក្យទាំងនេះចេញមក

ផាច់!! អាចង្រៃ!! ឯងដាក់ទំនាយយើង!?»  Yoongi ក្រវាសដៃរបស់ Xu kaiចេញនៅដាល់មុខនាយមួយដៃទៀតផង ខឹងណាស់លេងចេញមកដាក់ទំនាយអោយនាយឆាប់ស្លាប់បែបនេះទៅកើត!

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now