💞សំណព្វចិត្តលោកម្ចាស់💞(90)

400 40 5
                                    

ភាគ90

រយះពេលពីរថ្ងៃដែលជីមីនគេងសម្រាកនៅមន្ទីពេទ្យ បានកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយសភាពរាងកាយរបស់អ្នកម៉ាក់វ័យក្មេងរូបនេះក៏ស្រស់បោះជាងមុនច្រើនដែរ ហើយនៅថ្ងៃនេះដែរ គឺលោកគ្រូពេទ្យក៏បានអនុញ្ញាតអោយជីមីនចេញពីមន្ទីរពេទ្យបានហើយ ក្រោយពីពិនិត្យសុខភាពរបស់អ្នកម៉ាក់និងកូនម្ដងទៀត អោយប្រាកដចិត្តថាគ្រប់យ៉ាងមិនអី។ ដឹងទេ!? រយះពេល2ថ្ងៃមុននេះ យុនហ្គីនាយមិនបានទៅណាទាំងអស់ គឺរាងក្រាស់នៅមើលថែទាំប្រពន្ធរហូត តោះចង់ដកខ្លួនទៅចាត់ការមនុស្សដែលព្យាយាមធ្វើបាបប្រពន្ធនោះក៏នាយទៅមិនបានផង មិនថាមានការងាររវល់ខ្លាំងប៉ុណ្ណានោះទេ គឺនាយទុកចោលទាំងអស់ ព្រោះតែជីមីនមិនព្រមអោយនាយចេញឆ្ងាយពីខ្លួន។
ដឹងទេកាលពីរាងតូចគេងមន្ទីពេទ្យបានមួយយប់ដំបូង ភ្ញាក់ឡើងស្រាប់តែបាត់រាងក្រាស់ មិនដឹងទៅណា រាងតូចស្រាប់តែយំស្រែករកនាយធ្វើអោយក្រុមអង្គរក្សនាំគ្នាភ័យ និងស្លន់ស្លោរជាខ្លាំង ព្រោះតែសុខៗស្រាបើតែឮសម្លេងម្ចាស់តូចពួកគេយំឮពេញបន្ទប់ពេទ្យ ហើយភ្លាមនោះដែរ អ្នកដែលបានចេញទៅក្រៅដើម្បីនិយាយទូរស័ព្ទមុននោះក៏បានរត់មកយ៉ាងលឿន ក្រោយកូនចៅរតើទៅតាម ប្រាប់ថាម្ចាស់តូចគ្រាន់តែក្រោកពីរគេងភ្លាមក៏យំតែម្ដង នៅស្រែករកលោកម្ចាស់របស់ពួកគេទៀតផង។

បច្ចុប្បន្ន

តើសុខភាពប្រពន្ធយើងយ៉ាងមេចទៅហើយ!?» យុនហ្គី មុខស្មើរចោទសួរទៅកានើលោកគ្រូពេទ្យវ័យក្មេង ដែលនាយបានបាញ់ទងត្រចៀករបស់គេកាលពី3ថ្ងៃមុន

បាទ លោកមីន គឺម្ចាស់តូចអស់អីហើយ ពេលនេះម្ចាស់តូចអាចចេញពីមន្ទីពេទ្យបានហើយបាទ! សុខភាពអ្នកម៉ាក់និងទារករឹងមាំល្អណាស់ ចំណែកថ្នាំ ខ្ញុំនិងរៀបចំសម្រាប់ម្ចាស់តូចនិងកូនក្នុងផ្ទៃ ញាំរៀងរាល់មួយសប្ដាហ៍ម្ដង» លី សុងហាន ប្ដូរឥរិយាបថ180ដឺក្រេ បន្ទាប់ពីត្រូវលោកប៉ាចាប់នាំមកធ្វើការសុំទោសចំពោះកាយវិកាមិនសមរម្យ ក៏ដូចជាសម្ដីប្រហ៊ើនមកកាន់នាយ កាលពីថ្ងៃមុននោះ ហើយក៏ព្រមកែខ្លួនក្រោយពីដឹងថា រាងក្រាស់គឺជាអ្នកមានគុណរបស់គ្រួសារលីពួកគេ  គឺដូចជាពេលនេះយ៉ាងអញ្ចឹង គេសុភាពខ្លាំងណាស់ សូម្បីតែការនិយាយស្ដីក៏មានការគោរពជាខ្លាំងចំពោះរាងក្រាស់និងភរិយា ហើយក៏ធ្វើការឱនគោរពពួកគេបន្តិចជាការបញ្ចប់ប្រយោគ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now