💞សំណព្វចិត្តលោកម្ចាស់💞(28)

879 58 0
                                    

ភាគ28

ព្រឹកដ្ងៃថ្មីឈានចូលមកដល់ ពេលនេះម៉ោងជាង7ព្រឹកទៅហើយ នៅមិនទាន់ឃើញមានអ្នកណាចុះមកខាងក្រោមនៅឡើយទេ ពិតជាចំលែកណាស់ ព្រឹកនេះសភាពទាំងមូលនៃភូមិគ្រឹះត្រកូលមីនប្រែជាស្ងាត់ មានតែអ្នកបំរើបាវព្រាវ នៅរវល់ញាប់ដៃញាប់ជើង បង្ហើយការងាររៀងខ្លួន ចំណែកស្រ្តីចំណាស់និងអ្នកបំរើស្រីប៉ុន្មាននាក់ ក៏កំពង់រវល់ញាប់ដៃ ក្នុងការចំអិនអាហារពេលព្រឹកដូចគ្នា។

នាងមី នាងម៉ាន នេះនាងច្បាស់ហើយថាម្ចាស់តូចនិងលោកម្ចាស់មិនទាន់ភ្ញាក់!?» ម៉ែដោះ ក្រោយពីរៀបចំអាហារដាក់លើតុរៀបរយហើយ គាត់ក៏សួរទៅពួកនាងៗ

ចា៎....ម៉ែដោះ លោកម្ចាស់នៅបញ្ជាទៀតថា មិនអោយអ្នកណាទៅក្បែរបន្ទប់របស់គាត់ ឬក៏ឡើងទៅខាងលើជាដាច់ខាត» មីរៀបចំចានស្លាបព្រាដាក់តាមកន្លែង និយាយជាមួយមនុស្សចាស់បណ្ដើរ

មែនហើយម៉ែដោះយប់មិញ ចាស៎គឺយប់មិញលោកម្ចាស់ស្រែកបញ្ជាមិនអោយអ្នកណាឡើងទៅខាងលើទេ ហើយនៅដេញពួកខ្ញុំចុះមកវិញទៀតផង» ម៉ាននេះក៏ដូចចិត្ត រៀបរាប់បន្ថែមអោយមនុស្សចាស់ស្ដាប់ឡើយចំហរមាត់

បើនាងនិយាយអញ្ចឹង បានន័យថាម្ចាស់តូចកីមិនបានញាំអាហារតាំងពីម្សិលមិញ!?» ម៉ែដោះ ភ្ញាក់ផ្អើល ព្រោះបើបែបនេះម្ចាស់តូចរបស់គាត់និងជឺជាមិនខានទេ

ត្រូវហើយម៉ែដោះ ហើយព្រឹកក៏ចំលែកទៀត លោកម្ចាស់មិនដែលក្រោកយឺតនោះទេ តែព្រឹកនេះមើលចុះ ម៉ោងជិត8ទៅហើយគាត់នៅមិនទាន់ចុះមកទេ តិចល៎លោកម្ចាស់ធ្វើបាបម្ចាស់តូចទេដឹងធំ!? ព្រោះយប់មិញខ្ញុំឮសម្លេងអ្វីមិនដឹងទេចេញពីក្នុងមក» នាងមីរៀបរាប់បែកអូរហូស្ទឹង ប្រាប់ទៅមនុស្សចាស់

មែនហើយនាងមីយើងក៏ឮដែរ!! ម៉ែដោះតិចម្ចាស់តូចត្រូវលោកម្ចាស់ធ្វើបាបទៅ» ម៉ាន ធ្វើភ្នែកភ័យស្លេស្លឺ ដាក់មនុសកសចាស់ ធ្វើអោយគាត់ក៏មានអារម្មណ៍មិនស្រួលដូចគ្នា ព្រោះតាំងពីដើមមកចរិតលោកម្ចាស់គឺម្នាក់ៗសុទ្ធតែដឹង ចុះបើសុខៗកើតកំរោលចូលធ្វើបាបក្មេងតូចជីមីនពិតមែន គាត់គិតយ៉ាងមេចទៅ!?

សំណព្វចិត្តលោកម្ចាស់Onde as histórias ganham vida. Descobre agora