💞សំណព្វចិត្តលោកម្ចាស់💞(58)

522 44 6
                                    

ភាគ58

លោកម្ចាស់ បើអញ្ចឹងម៉ែដោះត្រឡប់ទៅវិញសិនហើយ ខេនកុំភ្លេចខលប្រាប់ម៉ែដោះផងណា បើម្ចាស់តូចដឹងខ្លួនហឹក...» ម៉ែដោះស៊ូ គាត់ក៏បានកូនចៅរបស់យុនហ្គីជូនគាត់ត្រឡប់ទៅភូមិគ្រឹះវិញ ទោះគាត់មិនចង់ទៅក៏ត្រូវតែទៅដែរ គាត់ជាមនុស្សចាស់គាត់យល់គ្រប់យ៉ាង ទើបមិនរឹងចចេះសួរនាំច្រើន ត្រឹមតែសំនួរគ្មានចំឡើយរបស់រាងក្រាស់ គាត់កាត់ន័យយល់បាត់ទៅហើយ គាត់ដឹងច្បាស់ថាស្ថានភាពម្ចាស់តូចរបស់គាត់គឺធ្ងន់ធ្ងរណាស់ តែក្នុងចិត្តក៏បិណ្យព្រះសូមជួយថែរក្សាម្ចាស់តូចរបស់គាត់អោយឆ្លងផុត រឿងសោកសៅទាំងនេះដូចគ្នា

រាងតូចជីមីនមានគ្រោះថ្នាក់ក៏ពិតមែន តែមនិស្សទូទឈងវិមានគ្មានម្នាក់ណាមិនយំមិនពិបាកចិត្តឡើយ ព្រោះតែក្មេងកំសត់ម្នាក់នេះល្អចំពោះគ្រប់គ្នា ជាក្មេងស្ដាប់បង្គាប់ ចង់ចចង់ដឹង ជាក្មេងប្រុសដែលឧស្សាហ៍ព្យាយាម ហើយធ្វើខ្លួនគួរអោយស្រលាញ់គ្រប់ពេល ទាំងស្លូតទាំងរួសរាយទាំងពូកែកាងារគ្រប់សព្វ

ចាហ្វាយ ម៉ែដោះស៊ូ ត្រឡប់ទៅវិញហើយ ខ្ញុំគិតថាចាហ្វាយ គួរតែយល់ព្រមអោយគ្រូពេទ្យលាងរបួសអោយម្ដងទៀតទៅចាហ្វាយ...» ខេន

....» យុនហ្គី នាយមិនបានឆ្លើយតបអ្វីទាំងអស់ គ្រាន់តែសម្លឹងមុខរបស់កូនចៅជំនិត ឆ្លាស់គ្នា ទាំងទឹកមុខស្លេកស្លាំង នេះប្រហែលជានាយឈឺមុខរបួសហើយមើលទៅ

បើចាហ្វាយធ្វើបែបនេះ ម្ចាស់តូចដឹងគាត់ក៏មិនសប្បាយចិត្តដែរ ដែលត្រូវមកឃើញចាហ្វាយធ្វើបាបខ្លួនឯងបែបនេះ នៅមានសត្រូវរបស់ចាហ្វាយទៀត....» ខាយ ឃើញមិនស្រួលនាយក៏ព្យាយាម និយាយបញ្ចុះបញ្ចូលរាងក្រាស់ជាចាហ្វាយ អោយព្រមសម្រាកព្យាបាលទោះត្រឹមតែមួយដ្ងៃឬមួយយប់ក៏នាយសុខចិត្តអោយតែចាហ្បាយរបស់នាយយល់ព្រម បើនៅតែបង្ខំខ្លួនឯងបែបនេះទៀតច្បាស់ណាស់ថាអ្នកដែលមានរឿងគឺជាចាហ្វាយរបស់នាយមិនខាន

ព្រូស!!.... ចាហ្វាយ!! ចាហ្វាយ!!» ទាំងពីរនាក់ស្រែកភ្លាត់សម្លេង ក្រោយរាងកាយខ្សោះខ្សោយរបស់យុនហ្គី ត្រូវដួលទៅទាំងជំហរ ដោយមិនមានអ្នកណាដឹង នាយជំនិតស្ទុះមកទុបរាងកាយមាំរបស់ចាហ្វាយស្ទើរតែមិនទាន់ ព្រោះតែវាភ្លាមៗពេក

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now