💞សំណព្វចិត្តលោកម្ចាស់💞 (11)

1K 65 0
                                    

យុនហ្គីបានបីជីមីចេញពីមន្ទីរពេទ្យ ដើរសម្ដៅទៅឡានដែលចតចាំនាយនៅខាងមុខមន្ទីពេទ្យដោយមានពួកអង្គរក្សឈុតខ្មៅប្រហែលជា20នាក់ ឈរយាមពាសពេញមុខមន្ទីពេទ្យដ៏ធំនៅចំកណ្ដាលទីក្រុងសេអ៊ូល។ វាមិនចំលែកទេសម្រាប់មនុស្សល្បីមានកេរ្តិ៍ឈ្មោះដូចជានាយនោះ តែអ្វីដែលចំលែកនោះគឺថ្ងៃនេះ នាយបានចូលមកក្នុងមន្ទីពេទ្យដ៏ល្បីប្រចាំប្រទេស ព្រោះតែក្មេងប្រុសម្នាក់ទៅវិញ ទាំងគ្រប់គ្នាមិននឹកឆ្ងល់មិនបាន នេះមនុស្សដូចជាមីនយុនហ្គី ចេះខ្វាយខ្វល់បារម្ភពីអ្នកដទៃដែរ!? នៅមកដោយផ្ទាល់ខ្លួនឯងទៀត គិតទៅតើក្មេងប្រុសដែលស្ថិតក្នុងរង្វង់ដៃនាយនោះ ជាអ្នកណាកូនចៅអ្នកណាទៅ បានជាធ្វើអោយលោកម៉ាហ្វៀប្រចប្រទេស ចុះទុនច្រើនដល់ម្លឹង!?

លោកម្ចាស់ នេះជាថ្នាំរបស់អ្នកប្រុសតូចទាន» ខេន ដើរចេញពីមន្ទីពេទ្យដោយមានកញ្ចប់ថ្នាំមួយថង់ធំល្មម នាយបើកទ្វាឡានផ្នែកខាងមុខជាប់តៃកុងអង្គុយ រួចក៏ហុចថ្នាំដែលនៅក្នុងដៃអោយទៅចាហ្វាយ និងកញ្ជាក់ថាជារបស់នាកណា

អឹម... ឆាប់ឡើងចេញឡានទៅភូមិគ្រឹះវិញ សុឺត... មើលចុះមិនដល់10នាទីផងគេងលក់ហើយ?..» យុនហ្គីគ្រហឹមបន្តិចទទួលយកថ្នាំ ហើយបញ្ជាអោយអ្នកបើកឡានបើកទៅភូមិគ្រឹះ ដោយនាយអោនមុខមើលក្មេងខ្លះដែលនៅក្នុងរង្វង់ដៃ មិនដឹងជាគេងលក់តាំងពីពេលណាទេ តែក៏មិនភ្លេចឆ្មក់ថើបថ្ងាស់ក្មេងមួយដង្ហើមយ៉ាងវែងទៀតផង

បាទ លោកម្ចាស់» អ្នកបើកឡាន

នៅទីបំផុតយើងក៏តាមរកឯងឃើញ ក្មេងតូច Park Jimin!!» នាយនិយាយតិចៗប្រត្រចៀកអ្នកកំពង់គេងមិនដឹងខ្យល់អី ទាំងសង្កត់ឈ្មោះរាងល្អិតចំៗច្បាស់ៗ ស្នាមញញឹមដែលកំករក៏លេញចេញមកនៅចំពោះមុននាយកូនចៅជំនិតដោយឯកឯង

(ឆ្ងល់ណាស់យុនហ្គីស្គាល់ជីមីនតាំងពីពេលណា!? ស្ដាប់មើលទៅដូចមិនមែនទើបតែស្គាល់ទេ ដូចជាមនុស្សស្គាល់គ្នាយូរហើយ តែខានជួបមុខច្រើនជាង)

នេះអញ់មើលច្រឡំទេដឹង!? ចាហ្វាយ.... ចេះញញឹម!? នៅថើបអ្នកប្រុសតូចទៀត!? ផាច់!!.. អូយ!!... » ខេននិយាយតិចៗស្ដាប់ម្នាក់ឯង ក្រោយឃើញតាមកញ្ចក់ចាហ្វាយថើបជីមីន ហើយនៅមានអាស្នាមញញឹមនោះទៀត ទ្រាំមិនបានក៏ទះខ្លួនឯងមួយដៃខ្លាំងៗ ហើយក៏ស្រែកអូយព្រោះវាឈឺពិតៗ អញ្ចឹងខ្លួនមិនបានយល់សព្វឬស្រវាំងភ្នែកនោះទេ តែវាជាកាពិត។

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now