💞សំណព្វចិត្តលោកម្ចាស់💞67

645 61 5
                                    

ភាគ67

បងមិនបានយល់សប្តិពិតមែនឬ!? មីនមីនរបស់បង ជាអូនពិតមែន...» នាយកាន់បន្ថែមកំលាំងដៃឱបរាងកាយប្រពន្ធជាប់មិនរបេះ នៅអង្អែលខ្នងក្មេងតូចស្រាលៗ ទឹកភ្នែកនៃក្ដីរំភើបនិងត្រេកអរ បានស្រក់ចុះមកមួយដំណក់ដោយមិនបានព្រៀងទុក នាយទំលាក់មុខមាំជ្រុបនិងកររបស់រាងតូច ទាំងពីនាក់នៅបន្តឱបគ្នាបែបនេះ ដោយមិនខ្វល់ឡើយថាពេលនេះ គ្រប់គ្នាក្នុងភូមិគ្រឹះរួមទាំងខេន កំពង់មើលចាហ្វាយនិងម្ចាស់តូចរបស់ពួកគេ មានក្ដីសុខជាមួយគ្នា ជាពិសេសគឺស្នាមញញឹមរបស់អ្នកជាចាហ្វាយនិងលោកម្ខាស់ ដោយមិនហ៊ានបង្ករសម្លេងបង្ករការំខានដល់គូស្នេហ៍ខុសវ័យមួយគូរនេះឡើយ

ហឹកៗ... អត់ទេពូអត់បានយល់សព្វទេ គឺអូនៗពិតមែនគៗមីនមីនរបស់ពូ... ហឹក...» រាងតូចឱបរាងកាយមាំរបស់រាងក្រាស់និយាយបណ្ដើរយំបណ្ដើរ

មើល... អោយបងមើលអូនបន្តិចមក ជាមីនមីនរបស់បងពិតទេ!? បងមិនបានយល់សប្តិឬគិតច្រើនដល់ឆ្កួតឃើញអូនយំផងញញឹមផងចំពោះមុខបងទេមែនទេ!?» នាយប្រលែងពីការឱប មកទាញរាងកាយក្មេងតូចមើលអោយច្បាស់ក្រែងល៎ខ្លួននឹកខ្លាំងពេកព្រឹលភ្នែកមើលច្រឡំ

ហុឹម... គឺអូន... ពូមើលអោយច្បាស់ទៅ ហឹក...» ជីមីនមិនបានប្រកែកទេនាយតូចនៅឈរស្ងៀមមួយកន្លែងអោយមនុស្សធំចាប់បង្វិលទៅមក ទឹកភ្នែកនៃក្ដីរំភើបស្រក់ចុះមកមិនអាចឃាត់បានព្រោះតែរំភើបខ្លាំងពេក

សុឺត... ពិតមែន!... ពិតមែនជាមីនមីនរបស់បងពិតមែន » យុនហ្គីនាយថើប មាត់តូចច្រមិចមួយខ្សឹត ហើយក៏និយាយមកកាន់ក្មេងតូចទាំងយកថ្ងាសទល់គ្នា ចំណែកអ្នកដែលឈរមើលពីមាត់ទ្វាមកក៏គ្នាទាញទ្វារបិទវិញថ្នមៗ កុំអោយរំខានដល់ចាហ្វាយទាំងពីររបស់ពួកគេ

ពូ... ហេតុអីពូក្រមកម្លេះ!? ហឹក... ដឹងទេអូននឹកពូនឹកចង់ឱបចង់ឃើញមុខពូ អូនចាំពូយូរណាស់ ហេតុអីទើបតែមក!? ពូអូនស្ពឹកជើងយ៉ាងមេចមិនដឹងទេហឹក... អូនចាំពូឡើងរឹងជើងអស់ហើយ...ហុឺ...» ជីមីន មានអារម្មណ៍ថាដូចជារោយជើងយ៉ាងមេចមិនដឹងទេ ទើបជ្រួញចិញ្ចើមចូលគ្នា និយាយប្រាប់មនុស្សធំ ចំណែកយុនហ្គីវិញ គ្រាន់តែឮជីមីននិយាយបែបនេះភ្លាមនាយចាប់លើកបីកាយស្ដើងឡើង ដើរសំដៅទៅគ្រែឃីងសាយស៍ភ្លាម ដោយភ្លេចអស់រលីងនៅអារម្មណ៍នឿយហត់ពេញមួយថ្ងៃនិងរឿងស្មុកស្មាញមុមនេះ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now